ចូល​រួម​កម្មវិធី​ BIO PITCH DAY ​ដើម្បី​ស្វែង​រក​ឱកាស​​វិនិយោគ​ និង​ដៃគូ​អាជីវកម្ម​របស់​លោក​អ្នក​



BIO Pitch Day គឺ​ជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង បើកឱកាស​ដល់​សហគ្រិន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី BIO​ Program ហើយ​មាន​ឱកាស​ឡើង​ធ្វើ​បទបង្ហាញ (Investment Pitch) អាច​ស្វែងរកទុនវិនិយោគបន្ថែម និង​ស្វែងរក​ដៃ​គូរអាជីវកម្ម ដើម្បី​ធ្វើ​ការអភិវឌ្ឍ​អាជីវកម្ម​របស់ពួកគាត់។ មិន​តែប៉ុណ្ណោះ BIO Pitch Day ក៏​ជា​ឱកាសមួយ​ដ៏ល្អ​សម្រាប់​បុគ្គល​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការវិនិយោគ អាច​ចូលរួម​ស្វែងរក​ឱកាស​ក្នុង​ការ​វិនិយោគ​បាន​ផងដែរ ព្រោះ​ក្នុង​ឱកាស​ដ៏ពិសេស​នេះ​នឹងមាន​ការ​ចូលរួម​ពី​សំណាក់​វិនិយោគិន​រួមទាំង​ដៃគូ​សហការ​របស់​សមាគមន៍​អ្នកវិនិយោគ​កម្ពុជា រហូត​ដល់​ទៅ​១០០នាក់។

ចូល​រួម​ដោយ​សេរី​ជា​មួយ​កម្មវិធី​ពិសេស​នេះ​(BIO Pitch Day) ដែល​នឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃ​អង្គារ ទី​0៩ ខែ​មេសា ឆ្នាំ​២០១៩ ចាប់​ពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០ ព្រឹក​​​ នៅBIO Space ស្ថិតនៅ​ក្នុងការិយាល័យCiC

នៅ​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ  នឹង​មាន​បេក្ខភាព​ចំនួន​៨​ក្រុមហ៊ុន​ឡើង​មក​ធ្វើ​បទបង្ហាញ (Investment Pitch)​​ ក្នុង​រយ:ពេល​៥​នាទីពី​ក្រុម​ហ៊ុនរបស់​ខ្លួន​ទៅ​កាន់​វិនិយោគិន ​​ ដែល​ក្រុមហ៊ុនរបស់​បេក្ខភាព​គឺ​ចេញ​អំពី​ការ​ជ្រើសរើស​របស់ BIO Program ដោយ​ក្រុម​ហ៊ុន​ទាំង​នោះ​សុទ្ធសឹង​តែ​ជា​ក្រុមហ៊ុន​ដែល​មក​ពីវិស័យ​ផ្សេងៗ​គ្នា​ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនទំនាក់ទំនង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និង​រួមទាំង​ក្រុមហ៊ុន​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី BIO (BIO Program) ត្រូវ​បាន​បង្កើត​ឡើង​ដោយសមាគម​អ្នក​វិនិយោគ​កម្ពុជា (Cambodia Investor Club Association - CiC) ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សហគ្រាស​ធនតូច​និង​មធ្យម​ (SMEs) នៅ​ប្រទេសកម្ពុជា​ ក្នុង​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រិន​ក្នុង​ការ​ពង្រឹង ពង្រីក​ និង​ពន្លឿន​ល្បឿន​នៃ​ការ​អភីវឌ្ឍអាជីវកម្ម​របស់​ពូកគាត់។ ដោយ​ឆ្លងរយៈ​ពេល​ជាង​៧​ខែ​កន្លង​មក​នេះ  BIO Program បាន​រៀបចំ​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​ ការ​ផ្ដល់​ការប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ  រួម​ទាំង​សកម្មភាព​ជា​ច្រើន​ទៀតដែល​ជួយ​ពង្រឹង​សមត្ថភាពរបស់​សហគ្រិន​ ហើយ​ក្នុង​នោះ​ផង​ដែរ​ BIO Pitch Day គឺ​ជា​សកម្មភាព​ពិសេស​​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​កម្មវិធី​ BIO program

 

ប្រសិន​បើ​លោកអ្នក​ចាប់​អារម្មណ៍​ចូល​រួមក្នុងកម្មវិធីនេះ សូម​ប្រញាប់​រួសរាន់​ចុះឈ្មោះ​ព្រោះ​ចំនួន​និង​កន្លែង​មាន​កំណត់!

សូម​ចូល​រួម​ចុះឈ្មោះ​ដោយ​បំពេញ​បែបបទ​និង​លក្ខខណ្ឌ​ចូលរួម​តាមរយៈ ​Link​ ខាង​ក្រោម៖

https://docs.google.com/forms/d/e/1FAIpQLSe_CNH09cbWEzOiUCWPU1tzVZCnIt5dZCvyiOTpVr1N0OvWMw/viewform

 

ចំពោះព័ត៌មានបន្ថែម សូម​ទំនាក់​ទំនង​ដោយ​ផ្ញើសារ​អេឡិចត្រូនិច​មកកាន់ ​[email protected] ឬ​ហៅ​ទូរស័ព្ទ​មក​លេខ​​ 078 616 061 / 078 980 059 ​ ។

 

 

X
5s