រឿងទាំងប្លែកៗ៧យ៉ាង ដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៅពេលដែលអ្នកទៅដល់ប្រទេសចិន
ប្រទេសចិនមានប្រវត្តិសាស្ត្រដ៏គួរឲ្យកត់សម្គាល់មួយគឺពួកគេចូលចិត្តធ្វើអ្វី តាមការគិតរបស់ពួកគេ ដែលពេលខ្លះធ្វើឲ្យយើងគិតថាជនជាតិហាក់បីដូចជាកុម្មុយនិស្ត។ មិនថារឿងវិជ្ជមានឬអវិជ្ជមាន វាតែងតែធ្វើឲ្យអ្នកទេសចរដែលទៅប្រទេសចិនលើកដំបូងមានភាពភ្ញាក់ផ្អើល តែក៏ធ្វើឲ្យមានភាពទាក់ទាញផងដែរ។
១) តម្លៃនៃផ្ទៃមុខ៖ ជនជាតិចិនផ្ដល់តម្លៃសំខាន់បំផុតទៅលើផ្ទៃមុខដែលស្មើនឹងភាពថ្លៃថ្នូរ កិត្យានុភាព និងកិត្តិយស។ លក់មុខ ដែលជនជាតិចិនសំដៅទៅលើការបាត់បង់ភាពថ្លៃថ្នូរ កិត្យានុភាព និងកិត្តិយសនេះឯង។ ហេតុនេះហើយបានជាគេចៀសវាងការបង្កើតជម្លោះ ហើយព្យាយាមរស់នៅដោយសុចរិត និងគោរពពាក្យសំដីរបស់ខ្លួនជានិច្ច។
២) ការទំនាក់ទំនង៖ ការទំនាក់ទំនងគឺសំខាន់សម្រាប់ជនជាតិចិន ហើយវាមិនមែនជារឿងដែលអ្នកគួរមើលស្រាលនោះទេ។ វាមិនមែនជាទំនាក់ទំនងតែក្នុងគ្រួសារ តែក៏មានអត្ថប្រយោជន៍ខ្លាំងដែរសម្រាប់អាជីវកម្ម។ ភាពដែលគួរឲ្យទុកចិត្តបាន និងការរក្សាទំនាក់ទំនងល្អគឺជាគន្លឹះក្នុងការជោគជ័យនៅទីផ្សារចិន។
៣) ជម្រើសម្ហូបអាហារ៖ ប្រទេសចិនមានទំហំធំ ហេតុនេះហើយវាមានរបៀបនៃការចម្អិនម្ហូបតាមតំបន់។ បន្ថែមពីលើនោះទៅទៀត ជនជាតិចិនចូលចិត្តប្រើគ្រឿងទេសប្លែកៗ ដែលធ្វើមកពីសត្វល្អិត ឬសត្វល្មូនជាដើម។
៤) ទស្សនអារម្មណ៍របស់ជនជាតិចិន៖ ជនជាតិចិនម្នាក់ៗប្រកាន់ខ្ជាប់នូវទស្សនៈមួយ ដែលទាក់ទងនឹងការតបស្នងសងគុណ។ នៅពេលដែលអ្នកជួយធ្វើអ្វីគេមួយ គេនឹងតបស្នងអ្នកជាមិនខាននៅថ្ងៃណាមួយ។
៥) ភាពក្ដៅហើយភាពរញ៉េរញ៉ៃគឺជារឿងល្អ៖ ជាទូទៅ គ្មាននរណាម្នាក់ដែលចូលចិត្តកន្លែងដែលអ៊ូអរហើយក្ដៅពេកនោះទេ។ តែវាជារឿងចម្លែកមួយសម្រាប់ជនជាតិចិន ដែលពួកគេចូលចិត្តបរិយាកាសមួយបែបនេះព្រោះគេគិតថាវាជាសញ្ញានៃភាពស្រស់ស្រាយ និងជោគជ័យ។
៦) ប្រជ្រៀតចូលជួរ៖ ជនជាតិដទៃគិតថាវាជារឿងអសីលធម៌មួយ តែបើអ្នកទៅប្រទេសចិន ហើយចាំនៅឡានក្រុងឬកន្លែងទិញអ្វីមួយ អ្នកនឹងឃើញទិដ្ឋភាពបែបនេះកើតឡើង។
៧) ហាមសរសេរឈ្មោះជាពណ៌ក្រហម៖ ថ្វីត្បិតតែពណ៌ក្រហមជាពណ៌លាភសំណាងមែនតែអ្នកមិនត្រូវសរសេរឈ្មោះមនុស្សពណ៌ក្រហមជាដាច់ខាតព្រោះវាមានន័យថាអ្នកចង់ឲ្យអ្នកនោះស្លាប់ ឬ គេអាចជួបគ្រោះថ្នាក់បាត់បង់ជីវិតជាដើម៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ Business Insider