Tesla កំពុងធ្វើបច្ចុប្បន្នភាពបង្កើនសមត្ថភាពគេហទំព័ររបស់ខ្លួនជាមួយកម្មវិធី Chromium របស់ Google​



កម្មវិធីសម្រាប់បើកមើលគេហទំព័រឡានរបស់ក្រុមហ៊ុន Tesla  ពុំសូវទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រើប្រាស់នោះទេ ប៉ុន្តែសម្រាប់ លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានសន្យាថានឹងបង្កើនសមត្ថភាពរបស់កម្មវិធីសម្រាប់បើកវេបសាយនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងធ្វើការផ្លាស់ប្តូរមកប្រើប្រាស់កម្មវិធី Chromium របស់ក្រុមហ៊ុន Googleវិញ

លោក Elon Musk  បានមានប្រសាសន៍ថា ក្រុមហ៊ុន Tesla  បាននឹងកំពុងប្រើប្រាស់នូវបច្ចេកវិទ្យាដែលកាន់តែមានសម្ថភាពខ្ពស់ដើម្បីធ្វើឲ្យកាន់តែមានភាពប្រសើរឡើងនៅផ្នែកខាងក្នុងរថយន្ត ហើយក្រុមហ៊ុនបាននឹងកំពុងធ្វើបច្ចុប្បន្នភាព  ដើម្បីផ្ដល់ឲ្យម្ចាស់នូវឡានចាស់ៗរបស់ក្រុមហ៊ុននេះទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីៗផងដែរ ជាពិសេសលើកម្មវិធីបើកគេហទំព័រ។

កម្មវិធីសម្រាប់បើកមើលគេហទំព័រក្នុងឡានរបស់ក្រុមហ៊ុនឡាន Tesla  ពីមុនគឺមានភាពយឺត ហើយជារឿយៗដំណើរការមិនបានល្អ ។ វាពិតជារឿងមិនល្អ បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកបើកបរឡាន Tesla បានប្រើកម្មវិធីសម្រាប់បើកមើលគេហទំព័រក្នុងឡានមានមិនដល់ ៣០ ភាគរយផង។

លោក Musk  បាននិយាយថា ដូចនេះបច្ចុប្បន្នក្រុមហ៊ុន Tesla នឹងធ្វើការផ្លាស់ប្ដូរនូវកម្មវិធីសម្រាប់បើកមើលគេហទំព័រក្នុងឡាន Chromium របស់ក្រុមហ៊ុន Google៕

ដោយ៖ វឌ្ឍនា

X
5s