វិធី​ទាំង​ ៦​យ៉ាង​ដើម្បី​រក្សា​បុគ្គលិក​ល្អ​​​​​ឲ្យ​​នៅ​ធ្វើ​ការ​​​​យូរ​​អង្វែង​​



បុគ្គលិក​ក្រុមហ៊ុន​​គឺ​ពិត​ជា​ស្នូល​​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន។ ដូច​នេះ​យើង​ត្រូវ​សិក្សា​ពី​គន្លឹះ​​ជា​ច្រើន​​ទៀត​ដើម្បី​រក្សា​ទុក​នូវ​បុគ្គលិក​ល្អ​រួម​មាន ៖ ​

១) ផ្ដល់​តំណែង​ដ៏​សាក​​សម​​អោយ​គាត់៖ អ្នក​ត្រូវ​ចេះ​ចងចាំ​​អំពី​​ភាព​ជោគជ័យ​​ដែល​បុគ្គលិក​អ្នក​បាន​ធ្វើ​។ ​ហើយ​ត្រូវ​ចេះ​សរសើរ​ក៏​ដូច​ជា​ជួយ​​លើក​ទឹក​ចិត្ត​គេ​ដើម្បី​​​បន្ត​នូវ​សកម្មភាព​ទាំង​នោះ​ទៀត ​។

២) ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​បន្តិច ៖ ដើម្បី​ជួល​ឬ​រក្សា​បុគ្គលិក​ល្អ​ៗ​ទុក​គប្បី​យើង​ផ្ដល់​ប្រាក់ខែ​មួយ​ដែល​ពួក​គេ​ពេញ​ចិត្ត។ យើង​គួរ​ដំឡើង​​​ប្រាក់​ខែ​ ដល់​បុគ្គលិក​ទាំង​នោះ​​អោយ​លើស​ពី​តម្លៃ​ទី​ផ្សារ​។

៣) លើក​ទឹកចិត្ត​អោយ​មាន​គំនិត​ឆ្នៃ​ប្រឌិត​៖ នេះ​ជា​ការ​អនុវត្ត​សម្រាប់​​ផ្លាស់​ប្ដូរ​នៅ​ពេល​អនាគត។ ផ្ដល់​ពេលវេលា​​និង​ធនធាន​ខ្លះ​ៗ​​សម្រាប់​បុគ្គលិក​ទាំង​នោះ​​សម្រាប់​ស្វែងរក​គំនិត​ថ្មីៗ​។

៤) ​កម្ចាត់​បុគ្គលិក​មិន​ល្អ​ចេញ​៖ ពេល​ខ្លះ​អ្នក​មិន​អាច​ទុក​បុគ្គលិក​ខ្ជិល​ៗ​អោយ​នូវ​ជិត​បុគ្គលិក​ដែល​​​ឧស្សាហ​ ​ព្យាយាម​បាន​ទេ​។ បុគ្គលិក​ល្អ​ត្រូវ​ធ្វើ​ការ​ តែ​ជាមួយ​បុគ្គលិក​ល្អ​ដូច​គ្នា ទើប​ទទួល​បាន​ជោគជ័យ។

៥) ដោះស្រាយ​បញ្ហា​​ជាមួយ​គ្នា៖ គួរ​មាន​ពេល​ខ្លះ​ជួប​ប្រជុំ​គ្នា​ជា​ក្រុម​ហើយ​លើក​ឡើង​ពី​បញ្ហា​របស់​ក្រុមហ៊ុន​​រួច​រួម​គ្នា​ស្វែង​រក​ដំណោះស្រាយ​ជុំ​គ្នា​។

៦) ​ផ្ដល់​សេរីភាព​​៖ ​ពួក​គេ​អាច​នឹង​ធ្វើ​ការ​បាន​ល្អ​បំផុត​នៅ​ពេល​អ្នក​​គ្មាន​នរណា​​ម្នាក់​នៅ​ចាំ​ឃ្លាំ​មើល ៕

​​ប្រែ​សម្រួល៖ ​ព្រំ​ ​សុវណ្ណកណ្ណិកា

​ប្រភព៖ ​www.entrepreneur.com

X
5s