តោះទៅមើលរបៀបការជម្រុះជើងឯក Euro ២០២០
ជើងឯក European នៅឆ្នាំក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃទៅ ១២ មិថុនា ដល់ថ្ងៃទី ១២ កក្កដា ដែលមើលទៅហាក់ដូចជាមានការខុសប្លែកពីការប្រកួតកន្លងទៅ ដែលការប្រកួតធ្វើឡើងនៅលើទឹកដីម្ចាស់ផ្ទះ ឬរវាងពីរប្រទេសដូចជា ប៉ូឡូញនិងអ៊ុយក្រែនកាលពីឆ្នាំ ២០១២ អូស្រ្តាលីនិងស្វីស កាលពីឆ្នាំ ២០០៨ តែសម្រាប់ឆ្នាំ ២០២០ គឹការប្រកួតធ្វើឡើងលក្ខណៈឆ្លងទ្វីបដែលលេងក្នុង ១២ ប្រទេស។
គ្មានក្រុមណាមួយដែលត្រូវជម្រុះដោយស្វ័យប្រវត្តិទេ ការប្រកួតត្រូវធ្វើឡើងទាំងអស់នៅទីក្រុងទាំង ១២ នោះគឺ London Glasgow, Dublin, Rome, Baku, St Petersburg, Copenhagen, Amsterdam, Bucharest, Bilbao, Munich និង Budapest។
ការប្រកួតបើកឆាកត្រូវធ្វើឡើងនៅពហុកីឡដ្ឋានក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ពហុកីឡដ្ឋាន Wembley នឹងធ្វើជាម្ចាស់សម្រាប់ ៧ ប្រកួត ក្នុងនោះមាន ៣ វគ្គដែលត្រូវប្រកួតមានដូចជា ការជម្រុះ ១៦ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ Glasgow's Hampden Park និង Dublin's Aviva Stadium នឹងត្រូវធ្វើជាម្ចាស់លើ ១៦ ប្រកួត ហើយរាល់ប្រទេសជាម្ចាស់ផ្ទះនឹងត្រូវលេងយ៉ាងតិចពីរដងនៅក្នុងប្រទេសរបស់ខ្លួន។ ទម្រង់នៃ Euro ២០២០ នឹងដូច Euro ២០១៦ ដែរ ៦ ក្រុមដែលមកពីប្រទេសផ្សេងគ្នានៃក្រុមលេងចំនួន ៤ ជាមួយនឹងក្រុមលេងកំពូល ២ និងបួនក្រុមដែលជាប់លេខ៣ នឹងត្រូវទៅបន្តទៅវគ្គ ១៦ ចុងក្រោយ។
តើការជម្រុះនេះប្រព្រឹត្តទៅដូចម្តេច?
មានការជម្រុះ ១០ ក្រុមដែលមកពីប្រទេសផ្សេងៗគ្នា (10 qualifying groups) សម្រាប់ក្រុម ៥ និងក្រុម ៦ ជាមួយនឹងប្រទេសកំពូលចំនួនពីរនៅក្នុងក្រុម (group) នឹងឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។
ជុំដំបូងនៃការជម្រុះនៅថ្ងៃ ២១ ដល់ ២៣ មិនា ២០១៩ និងការប្រកួតធ្វើឡើងនៅថ្ងៃទី ១៧ ដល់ថ្ងៃ ១៩ វិច្ឆិកា ២០១៩។ ១០ ក្រុមត្រូវប្រកួតនោះមានដូចជា៖
Group A: England, Czech Republic, Bulgaria, Montenegro, Kosovo.
Group B: Portugal, Ukraine, Serbia, Lithuania, Luxembourg.
Group C: Netherlands, Germany, Northern Ireland, Estonia, Belarus.
Group D: Switzerland, Denmark, Republic of Ireland, Georgia, Gibraltar.
Group E: Croatia, Wales, Slovakia, Hungary, Azerbaijan.
Group F: Spain, Sweden, Norway, Romania, Faroe Islands, Malta.
Group G: Poland, Austria, Israel, Slovenia, Macedonia, Latvia.
Group H: France, Iceland, Turkey, Albania, Moldova, Andorra.
Group I: Belgium, Russia, Scotland, Cyprus, Kazakhstan, San Marino.
Group J: Italy, Bosnia-Herzegovina, Finland, Greece, Armenia, Liechtenstein.
១៦ ក្រុមដែលបានឈ្នះការប្រកួតរបស់គេក្នុង ៣ ឬ ៤ក្រុមសម្រាប់ Nations League កាលពីឆ្នាំមុនអាចធានាខ្លួនគេបានសម្រាប់ play-off នៅ Euro 2020។ ការចាប់ឆ្នោតសម្រាប់ play-off នៅថ្ងៃទី ២២ វិច្ឆិកា ២០១៩ ហើយការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រចាប់ផ្តើមលេងពីថ្ងៃទី ២៦ ដល់ ៣១ មីនា ឆ្នាំ២០២០។
ទាំងនេះជាក្រុមលេងដែលធានាសម្រាប់ play-off៖
League A: Portugal, England, Switzerland, Netherlands
League B: Ukraine, Denmark, Bosnia-Herzegovina, Sweden
League C: Finland, Norway, Scotland, Serbia
League D: Georgia, Belarus, Macedonia, Kosovo
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រសម្រាប់ Nations League មានរវាង អង់គ្លេស និង ព័រទុយកាល់ ស្វីស និង ហូឡង់ នៅខែមិថុនាក្នុងឆ្នាំនេះ មិនមានប៉ះពាល់ដល់ការជម្រុះ Euro 2020 ទេ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ BBC Sport