សម្រង់សម្ដីទាំង ១០ ឃ្លាអ្នកត្រូវចងចាំជាប់ក្នុងជីវិត ដើម្បីធ្វើជាគ្រឿងជំរុញ លើកទឹកចិត្ត​



សម្រង់ស្ដីអាចជាអ្នកលើកទឹកចិត្តអ្នក ឬអ្នកជួយជំរុញអ្នកឲ្យជោគជ័យក៏ថាបាន ពីព្រោះវាមានឥទ្ធិពលបែបចិត្តសាស្ត្រទៅលើបុគ្គលមួយរូបៗ។ សម្រង់សម្ដីនីមួយៗសុទ្ធតែជាគតិបណ្ឌិតរបស់បុគ្គលជោគជ័យដែលលោកអ្នកគួរចងចាំ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លាដែលលោកអ្នកគួរចងចាំក្នុងជីវិត៖

១) នៅពេលដែលអ្នកមើលទៅហាក់មិនអាចទៅរួច ហើយអ្នកចង់បោះបង់ក្ដីស្រមៃរបស់អ្នក អ្នកត្រូវចាំថាជ័យជំនះរបស់អ្នកជិតមកដល់ ដូចនេះកុំបោះបង់។ Tony Robbins

២) ថ្ងៃនេះខ្ញុំនឹងធ្វើអ្វីដែលអ្នកដទៃមិនអាចធ្វើបាន ប៉ុន្តែអ្នកត្រូវចាំថាថ្ងៃស្អែកខ្ញុំប្រាកដជាអាចសម្រេចអ្វីដែលអ្នកដទៃមិនអាច។ Jerry Rice

៣) មនុស្សបរាជ័យចុះចាញ់នៅពេលពួកគេអស់កម្លាំង។ ប៉ុន្តែមនុស្សជោគជ័យបោះបង់នៅពេលពួកគេជោគជ័យ។

៤) មនុស្សមួយចំនួនដេកសុបិនចង់ជោគជ័យ ប៉ុន្តែមនុស្សមួយចំនួនដឹងខ្លួនហើយខិតខំធ្វើសកម្មភាពវាយយកជោគជ័យ។

៥) ពេលវេលារបស់អ្នកមានកំណត់ ដូចនេះកុំចំណាយពេលឥតប្រយោជន៍រស់នៅក្នុងជីវិតជារបស់អ្នកដទៃ។ Steve Jobs

៦) មនុស្សមួយចំនួនរង់ចាំព្រេងសំណាង មនុស្សមួយចំនួនប្រាថ្នា បន់ស្រន់ចាំព្រេងសំណាង ប៉ុន្តែមនុស្សមួយចំនួនបង្កើតព្រេងសំណាង។ Michael Jordan

៧) មិនមែនអ្នករស់នៅបានប៉ុន្មានឆ្នាំនោះទេ តែជារសជាតិជីវិតរបស់អ្នកទៅវិញទេ ដែលកំណត់ឲ្យជីវិត។ Ralph Waldo Emerson

៨) បទពិសោធន៍គឺជាគ្រូរបស់អ្នក។ បទពិសោធន៍ផ្ដល់ឲ្យអ្នកនូវការធ្វើតេស្តនិងមេរៀនដែលអ្នកត្រូវរៀនសូត្រ។

៩) ភាពមិនអាចទៅរួចកើតឡើងដោយសារតែអ្នកមិនព្រមសាកល្បង។ Jim Goodwin

១០) កុំអនុញ្ញាតិឲ្យរឿងរ៉ាវថ្ងៃម្សិលមិញរំខានសកម្មភាពថ្ងៃនេះច្រើនពេក។ Will Rogers

ដោយ៖ លង់ វណ្ណៈ

X
5s