របៀបលាក់ Status មិនឱ្យ Friend នៅលើ Facebook មើលឃើញ ល្អជាង Unfriend គេចោល
ដោយសារ Facebook ផ្ដល់ភាពងាយស្រួលដល់មនុស្សក្នុងការភ្ជាប់ទំនាក់ទំនងគ្នាពីចម្ងាយ ម្ល៉ោះហើយទើបបណ្ដាញសង្គមមួយនេះ រឹតតែពេញនិយមឡើងៗ។ ចំនួនអ្នកប្រើបណ្ដាញសង្គម Facebook មានការកើនឡើងជាលំដាប់ ដែលបច្ចុប្បន្នមានអ្នកប្រើប្រចាំខែ ១,៤៤ពាន់លាននាក់។ អ្នកលេង Facebook មានគេ មានយើង ហើយការរាប់អានធ្វើឡើង ដោយពុំចាំបាច់ត្រូវជួបមុខគ្នាផ្ទាល់ឡើយ។ ហេតុដូច្នេះហើយ ទើបគណនីមួយៗមាន Friend យ៉ាងច្រើន រាប់រយ រាប់ពាន់នាក់។ ចុះតើ Friend ទាំងនោះ អ្នកសុទ្ធតែចង់រាប់អានពួកគេឬ?
ជាការពិតណាស់ Friend នៅលើ Facebook មិនគួរឱ្យទុកចិត្តឡើយ សម្រាប់គណនីដែលទើប Add Friend អាចមិនធ្លាប់ស្គាល់គ្នាពីមុន។ លើសពីនោះ មាន Friend ខ្លះ លោកអ្នកអាចមិនចង់ឱ្យគេឃើញនូវអ្វីដែលអ្នកបង្ហោះទៅលើ Facebook ឡើយ។ បើអីចឹងតើត្រូវធ្វើដូចម្ដេច? ទំព័រនេះ យើងសូមចែករំលែកគន្លឹះដ៏សាមញ្ញ ដើម្បីលាក់ Status ពី Friend របស់អ្នកនៅលើ Facebook ជាជាងការ Unfriend ដែលហាក់ដូចជាមិនល្អ។
១) ដំបូង Login គណនី Facebook របស់អ្នក ហើយវាយ Status អ្វីដែលអ្នកចង់បង្ហោះ និងពេលវាយអក្សរ ឬ upload រូបផ្សេងៗរួចហើយ កុំទាន់អាលចុចបង្ហោះ (Post)។
២) មុនពេលចុចលើ Post អ្នកត្រូវចុចលើពាក្យ Public → More Options → Custom ហើយកែ (Edit) នៅលើ Settings របស់អ្នក។