ពិសេសមែន! ឧបករណ៍ PhoneSoap អាចកំចាត់មេរោគលើទូរស័ព្ទដៃបានយ៉ាងមានប្រសិទ្ធភាព​



ទូរស័ព្ទដៃរបស់អ្នកមានមេរោគច្រើនជាងនៅក្នុងបង្គន់អនាម័យសាធារណៈ ១៨ ដង ឯណោះ ។ ឩបករណ៏ខាងក្រោមនេះអាចកម្ចាត់មេរោគទាំងនោះឲ្យអ្នកបាន។ តាមការស្រាវជ្រាវបានអោយដឹងថា ទូរស័ព្ទដៃមានមេរោគច្រើនជាងនៅបង្គន់អនាម័យសាធារណៈ ១៨ ដងឯណោះ ។ ស្ដាប់មើលទៅវាហាក់ដូចជាមិនគួរឲ្យជឿ ប៉ុន្តែសាកគិតមើលទៅថាដៃរបស់អ្នកប៉ះអ្វីៗគ្រប់បែបយ៉ាង ព្រមទាំងទូរស័ព្ទដៃផងដែរ ដូចនេះមេរោគដែលមើលមិនឃើញដូចជានៅលើរទេះរុញនៅផ្សារទំនើប គន្លឹះទ្វារ បង្គោលនាៗដែលអ្នកកាន់ជាដើម អីចឹងអ្នកប្រាកដជាដឹងហើយថាវានៅកន្លែងណា ។ ឧបករណ៍ដែលមានឈ្មោះថា PhoneSoap ជាឧបករណ៍មានរូបរាងតូចដែលអាចសំអាតទូរស័ព្ទដៃរបស់អ្នកយ៉ាងមានសុវត្តិភាព ធ្វើឲ្យទូរស័ព្ទដៃគ្មានមេរោគកាន់ជាប់។ PhoneSoap ជាឧបករណ៍ត្រូវបានបង្កើតឡើងមានលក្ខណៈសាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់។ វាមានរូបរាងជាប្រអប់ចតុកោណតូចមួយ និងផ្នែកខាងក្រៅប្រអប់មានរន្ធដោតខ្សែជាប្រភេទ USB និង USB-C ចំនួនបី ។ ដើម្បីដំណើរការឧបករណ៏សំលាប់មេរោគ PhoneSoap នេះ គឺគ្រាន់តែដោតខ្សែចំលងថាមពលអគ្គិសនីក្នុងរន្ធដោតរបស់ប្រអប់ PhoneSoap ជាមួយនឹងឧបករណ៍ចំលងអគ្គិសនីនាៗ ដាក់ទូរស័ព្ទដៃរបស់អ្នកទៅក្នុងប្រអប់ឧបករណ៍នោះហើយបិទប្រអប់ នៅពេលដែលបិទប្រអប់នឹងឃើញមានភ្លើងពណ៍ខៀវដែលមានន័យថាវាកំពុងដំណើរការសំអាតមេរោគ ហើយក្នុងរយៈពេលប្រហែល ១០ នាទី ភ្លើងពណ៍ខៀវនឹងរលត់ មានន័យថាទូរស័ព្ទដៃរបស់អ្នកបានសំអាតមេរោគរួចហើយ ហើយប្រសិនជាអ្នកចង់សាកថ្មទូរស័ព្ទក្នុងពេលតែមួយ គឺគ្រាន់តែដោតខ្សែសាកថ្មជាប្រភេទ USB ឬ USB-C របស់ទូរសព័្ទដៃ និងប្រអប់ឧបករណ៍នេះជាការស្រេច ។ អ្នកអាចរកទិញឧបករណ៏កំចាត់មេរោគ PhoneSoap ខាងលើនេះបាននៅគេហទំព័រ Amazon៕ ដោយ៖ វឌ្ឍនា
X
5s