​បើ​មាន​សញ្ញា​ទាំង​៥​​នេះ ​​បញ្ជាក់​ថា​ចៅហ្វាយ​​អ្នក​មិន​​ចូលចិត្ត​អ្នក​សោះឡើយ​



តើ​ប្រធាន​របស់​អ្នក​​តែង​តែ​​គិត​ថា​អ្នក​ជា​បុគ្គលិក​មិន​ល្អ​មែន​ទេ? អ្នក​អាច​នឹង​មិន​ដឹង​ថា​ខ្លួន​ឯង​​មាន​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ​​ដែល​ខ្លួន​ត្រូវ​ផ្លាស់ប្ដូរ​។ ហើយ​ខាង​ក្រោម​នេះ​ជា​សញ្ញា​ខ្លះ​ៗ​ដែល​បញ្ជាក់​ថា​​ប្រធាន​របស់​អ្នក​មិន​សូវ​ជា​ចូលចិត្ត​អ្នក​ប៉ុន្មាន​ទេ៖ ១) ​​អ្នក​តែង​ត្រូវ​បាន​ផ្ដល់​ការងារ​យ៉ាប់ៗ​៖ នៅ​ពេល​​​ប្រធាន​របស់​អ្នក​ផ្ដល់​កិច្ចការ​ងារ​ផ្សេង​ៗ​ដល់​អ្នក​ តែ​អ្នក​ហាក់​ដូច​ជា​បំពេញ​កិច្ចការ​ងារ​នោះ​មិន​ល្អ​ទាល់​តែ​សោះ ​​​វា​អាច​ដោយសារតែ​​ការងារ​នោះ​ជា​ការងារ​លំបាក​ដែល​អ្នក​ដទៃ​ធ្វើ​មិន​កើត​ ​ដូច្នេះ​មាន​​ន័យ​ថា ​ប្រធាន​ចង់​ធ្វើ​បាប​អ្នក​។ ២) ​មាន​មនុស្ស​ចាំ​សង្កេត​អ្នក​រហូត៖ ចៅហ្វាយ​របស់​អ្នក​នឹង​​មិន​​បណ្ដោយ​អោយ​អ្នក​ធ្វើ​កិច្ចការ​ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​​តែ​ម្នាក់​ឯង​នោះ​ទេ ​ហើយ​តែង​​ឃ្លាំ​​មើល​រាល់​សកម្ម​ភាព​របស់​អ្នក​រហូត​ ​ដើម្បី​ចាំ​ចាប់​កំហុស​។​​ ៣) មិន​សូវ​មើល​ចំ​ក្រសែ​ភ្នែក​អ្នក៖ តើ​អ្នក​មាន​ដែល​កត់​សម្គាល់​ក្រសែ​ភ្នែក​របស់​ប្រធាន​អ្នក​នៅ​ពេល​អ្នក​និយាយ​ ​ពាក្យ​​អរុណសួស្ដី​ទៅ​កាន់​គាត់​ដែរ​ឬ​ទេ? តើ​គាត់​សម្លឹង​ទៅ​អ្នក​ឬ​ក៏​ទៅ​កន្លែង​ផ្សេង? ប្រសិន​បើ​គាត់​មិន​ចូលចិត្ត​អ្នក​ទេ​ប្រាកដ​ណាស់​គាត់​នឹង​ងាក​មុខ​ចេញ​ពី​អ្នក​ជា​មិន​ខាន​។ ៤) គេច​​ចេញ​​​​​មិន​ចង់​និយាយ​ស្ដី៖ វា​បញ្ជាក់​ថា​​​ ​ទំនាក់​ទំនង​នៅ​កន្លែង​ធ្វើ​ការ​​របស់​​​អ្នក​មើល​ទៅ​វា​ហាក់​ដូច​ជា​មិន​ប្រក្រតី​ទេ​​ពី​ព្រោះ​អ្នក​មិន​​ដែល​មាន​ការ​ទំនាក់ទំនង​​​ល្អ​ឬ​និយាយ​ស្ដី​​ជាមួយ​ប្រធាន​របស់​ផង​នោះ​។ ​ ៥) អ្វី​ដែល​អ្នក​ធ្វើ​គឺ​តែង​តែ​ខុស៖ តើ​​ចៅហ្វាយ​របស់​អ្នក​តែង​ប្រើ​ប្រាស់​ពាក្យ​មិន​ល្អ​​ឬ​មាន​គំនិត​អវិជ្ជមាន​ទៅ​លើ​អ្នក​ដែរ​ឬ​ទេ? អ្នក​គួរ​​ព្យាយាម​សាក​សួរ​ទៅ​​គាត់​​​ថា ​តើ​គាត់​ចូលចិត្ត​អ្វី ? តើ​មាន​ចំណុច​​អ្វី​ខ្លះ​​ដែល​អ្នក​គួរ​កែតម្រូវ​ដើម្បី​បំពេញ​ចិត្ត​គាត់​?​ ​ប៉ុន្តែ​បើ​អ្នក​ព្យាយាម​​​ធ្វើ​ល្អ និង កែ​តម្រូវ​បញ្ហា​អស់​ចិត្ត​ហើយ ​តែ​នៅ​តែ​​​ថ្នាក់​លើ​មើល​មិន​ឃើញ​ទៀត ​មាន​ន័យ​ថា ​ពួកគេ​មិន​ចូលចិត្ត​អ្នក​ឡើយ​៕ ​​ប្រែ​សម្រួល៖ ​ព្រំ​ ​សុវណ្ណកណ្ណិកា ​ដោយ​៖ www.cheatsheet.com
X
5s