គំនិតអាជីវកម្មនេះតូចៗមែន តែវាពិតជាជោគជ័យនឹងពេញ និយមខ្លាំង
បច្ចុប្បន្ននេះអ្នកអាចប្រកបមុខរបរអាជីវកម្មខ្នាតតូចបានដោយជោគជ័យ ដោយមិនចាំបាច់ចំណាយដើមទុនច្រើនឬទាមទារប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ពេកអីក៏បាន។ សម្រាប់អ្នកដែលនៅផ្ទះ ហើយមិនចង់ធ្វើការឲ្យគេ តែមានក្ដីស្រមៃចង់បើកហាងរកស៊ីតិចតួច។ ទាំងនេះគឺជាគំនិតអាជីវកម្មខ្នាតតូចដែលមិនទាមទារការប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ដែលអ្នកគួរសាកល្បងហើយ៖
១) បើកហាងលាងសំអាតម៉ាស៊ីន៖ ការរកស៊ីបែបនេះក៏ផ្ដល់ផលចំណេញជាច្រើនដល់អ្នកផងដែរ។ ដោយគ្រាន់តែលាងសំអាតវត្ថុឬម៉ាស៊ីននានា រួមមាន ម៉ាស៊ីនរថយន្ត ឬយានជំនិះផ្សេងៗជាដើម។ អ្នកមិនចាំបាច់ចំណាយថ្លៃផ្សាយពាណិជ្ជកម្មនោះទេ បើសេវាកម្មអ្នកល្អនោះអតិថិជននឹងនិយាយពីមាត់មួយទៅមាត់មួយមិនខាន។
២) បើកហាងនំប៉័ង៖ ការងារនេះគឺគ្រាន់តែទាមទារអោយអ្នកចេះលាយផ្សំរូបមន្តដើម្បីផលិតបានជានំប៉័ងប៉ុណ្ណោះ។ ហើយអ្នកអាចលក់បោះដុំទៅកាន់ហាងនានានៅក្បែរផ្ទះអ្នកបានយ៉ាងងាយស្រួល បើសិនអ្នកមានដើមទុនអាចទិញម៉ាស៊ីនផលិត វាបានច្រើននោះ។
៣) បើកតូបលក់អីវ៉ាន់ គ្រប់មុខ៖ អ្នកអាចបើកតូបមួយសម្រាប់លក់អីវ៉ាន់ កំប៉ិកកំប៉ុក នៅខាងមុខផ្ទះរបស់អ្នកបាន។ ជាពិសេសគឺអាចលក់គ្រឿងសម្អាងក៏បាន។ ដោយសព្វថ្ងៃនេះ អ្នកក៏អាចផ្សព្វផ្សាយលក់តាមអនឡាញ ក៏បានដែរ ព្រោះថាគេពេញ និយមទិញតាមរយៈអនឡាញច្រើន លើសសព្វដងទៅទៀត។
៤) បើកកន្លែងលាងឡាន៖ ពេលដែលអ្នកចំណាយទុនខ្លះៗក្នុងការបង្កើតកន្លែងលាងឡានដូចនេះអ្នកអាចនឹងទទួលប្រាក់ចំណេញបានកាន់តែច្រើន ដោយសារការងារនេះគឺមានលក្ខណៈងាយស្រួលបំផុត។
៥) ផ្ដល់សេវាកម្មណែនាំភ្ញៀវទេសចរ៖ បើអ្នកមានចំណេះដឹងពីតំបន់ទេសចរណាមួយច្បាស់លាស់អ្នកគួរបើកសេវាកម្មនេះដើម្បីចែករំលែកចំណេះដឹងខ្លះៗទៅកាន់ភ្ញៀវទេសចរ។
៦) សេវាកម្មបកប្រែ៖ ប្រសិនបើអ្នកគិតថាអ្នកអាចចេះប្រើប្រាស់ភាសាបរទេស បានច្រើននោះ អ្នកពិតជាចំណេញហើយ ។ ទីផ្សារប្រទេសកម្ពុជាទេសចរណ៍កំពុងតែរីកដុះដាលខ្លាំង ជាពិសេសគឺសម្បូរដោយទេសចរណ៍អន្តរជាតិនេះឯង ដែលវាអាចជួយរកចំណូលដល់អ្នកបានច្រើន។
៧) បើកហាងធ្វើសក់និងផាត់មុខ៖ ការងារទាំងនោះគឺមិនទាមទារបច្ចេកវិជ្ជាទេ ។ ដោយគ្រាន់តែចូលហ្វឹកហាត់និងសិក្សាពីតិចនិកខ្លះៗក្នុងការធ្វើសក់និងផាត់មុខជាការស្រេច៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ lifehack