ក្រុមហ៊ុន Microsoft បង្កើតកម្មវិធីសិក្សាអំពី AI តាមអនឡាញដោយឥតគិតថ្លៃដល់អ្នកគ្រប់គ្រងនិងសហគ្រិន​



ក្រុមហ៊ុន Microsoft បានបង្កើតកម្មវិធីសិក្សាតាមអនឡាញថ្មីមួយសម្រាប់អ្នកគ្រប់គ្រង់ ឬម្ចាស់អាជីវកម្មដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( Artificial Intelliegence) ដើម្បីជួយឲ្យអាជីវកម្មទាំងអស់នោះដើរទាន់សម័យកាលនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( AI ) នៅក្នុងអាជីវកម្ម ។ សាលារៀនធុរៈកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( AI Business School ) បានបង្កើតកម្មវិធីសិក្សាឥតគិតថ្លៃដើម្បីផ្ដល់ការយល់ដឹងដល់គណៈគ្រប់គ្រងក្រុមហ៊ុន ឬម្ចាស់អាជីវកម្មអំពីអត្ថប្រយោជន៏នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( AI ) នៅក្នុងអាជីវកម្មរបស់ពួកគេ ។ ក្រុមហ៊ុន Microsoft ធ្លាប់បានផ្ដល់រួចមកហើយនូវកម្មវិធីសិក្សាស្រដៀងនឹងកម្មវិធីសិក្សាខាងលើដែលមានដូចជា AI School សម្រាប់អ្នកបង្កើតអភិវឌ្ឍកម្មវិធី ( developers) និង Microsoft Professional Program for Artificial Intelligence សម្រាប់អ្នកវិស្វករ ( engineers ) ប៉ុន្តែសម្រាប់កម្មវិធីសិក្សា AI Business School សម្រាប់ការគ្រប់គ្រងអាជីវកម្មនេះវិញត្រូវបានបង្កើតឡើងទាក់ទងច្រើនទៅនឹងដំណើរការនៃការរៀបចំ និងប្រតិបត្តិការរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតច្រើនជាងកម្មវិធីសិក្សាដែលបានបង្កើតមុនៗ ។ លោក Edmund Monk ជានាយកប្រតិបត្តិនៃសមាជិកដឹកនាំបង្រៀនវិជ្ជាជីវៈបានមានប្រសាសន៍ថា “កម្មវិធីសិក្សា AI Business School របស់ក្រុមហ៊ុន Microsoft ជាកម្មវិធីឆ្នៃប្រឌិតថ្មីដើម្បីសិក្សា និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ហើយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( Artificial Intelligence ) បាននឹងកំពុងផ្លាស់ប្ដូរនូវរបៀបរបបនៃការធ្វើការ និងការរៀបចំផែនការនាពេលអនាគត ដែលអង្គភាពអាជីវកម្មទាំងអស់បានដឹងរួចមកហើយពីឥទ្ធិពលដ៏អស្ចារ្យនៃការរួមបញ្ចូលគ្នារវាងសមត្ថភាពរបស់មនុស្ស និងម៉ាស៊ីនកុំព្យូទ័រដូចជា ការផលិត ការដោះស្រាយបញ្ញានាៗ និងការរៀបចំផែនការសំខាន់ៗជាដើម ហើយវាជាវិធីសាស្ត្រថ្មីក្នុងការអនុវត្តការងារ។ កម្មវិធីសិក្សាខាងលើនេះត្រូវបានបង្កើតឡើងបង្រៀនជាវីឌីអូដែលមានរយៈពេលប្រហែលដប់នាទី និងមានការបង្រៀនពីបុគ្គលសំខាន់ៗរបស់ក្រុមហ៊ុន Microsoft ផងដែលមានដូចជា Amy Hood (ប្រធានផ្នែកហិរញ្ញវត្ថុ) Chris Capossela (ប្រធានផ្នែកទីផ្សារ) និង Jean-Phillip Courtois (អនុប្រធានផ្នែកប្រតិបត្តិ) ជាដើម៕ ដោយ៖ វឌ្ឍនា ប្រភព៖ www.itbusiness.ca
X
5s