អត្ថប្រយោជន៍​​៧​យ៉ាង​នៃ​អាហារ​ពេលព្រឹក ​ដែល​មនុស្ស​ភាគ​​ច្រើន​តែង​ប្រហែស​មិន​ញាំ​



អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​ដ៏​សំខាន់​ជាង​គេ​បំផុត​​បើ​ធៀប​ទៅ​នឹង​​អាហារ​ថ្ងៃ​ និង​ល្ងាច​។ ​ជា​រៀង​រាល់​ឆ្នាំ​អ្នក​ស្រាវ​ជ្រាវ​តែង​​តែ​ស្វែង​រក​ពី​គុណវិបត្តិ​នៃ​ការ​មិន​ពិសា​អាហារ​ពេល​ព្រឹក​នេះ​​។ ដូច្នេះ​តើ​វា​​ពិត​ជា​មាន​សារៈសំខាន់​​មែន​ដែរ​ឬ​ទេ? ហេតុអ្វី​អ្នក​មិន​គួរ​ប្រហែស​នឹង​វា​?

១) ល្អ​សម្រាប់​សុខភាព​ទាំង​មូល៖ យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​​បញ្ជាក់​ថា​​អាហារ​ពេល​ព្រឹក​នេះ​​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​របស់​​មនុស្ស​គ្រប់​គ្នា​។ សាកលវិទ្យាល័យHarvard បាន​ធ្វើ​ការ​សិក្សា​អស់​រយះ​ពេល​១៦​ឆ្នាំ​​ ទៅ​លើ​បុរស​ចំនួន​២៦,៩០២​​នាក់​​ ក្នុង​នោះ​មាន​អាយុ​ពី​៤៥​ទៅ​៨២​ឆ្នាំ​​ ហើយ​បាន​រក​ឃើញ​ថា​​អ្នក​ដែល​រំលង​ការ​ពិសា​អាហារ​ពេល​ព្រឹក​​នឹង​អាច​ប្រឈម​មុខ​ជាមួយ​ជំងឺ​បេះ​ដូង​រហូត​ដល់​ទៅ​​ ២៧​ភាគរយ។

២) ជួយ​ធ្វើ​ឲ្យ​​ការ​គិត​របស់​អ្នក​កាន់​តែ​ប្រសើរ៖ គេហទំព័រ​របស់​ Journal of Physioslogy and Behavior បាន​បង្ហាញ​ឲ្យ​ដឹង​​ថា​៖ «​អាហារ​ពេល​ព្រឹក​នេះ​អាច​​ជួយ​ដល់​ការ​ចង​ចាំ​របស់​ក្មេង​ៗ​ក៏​ដូច​ជា​ក្មេង​ៗ​វ័យ​ជំទង់​ផង​ដែរ។»

៣)​ ផ្ដល់​ថាមពល៖ គេហទំព័រ ​International Journal of Food Science and Nutrition ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​១៩៩៩ ​​បាន​បញ្ជាក់​ថា​អាហារ​ពេល​ព្រឹក​​សំបូរ​ដោយ​សារជាតិ​​ Fiber និង​មាន​សារជាតិ​Carbohydrates តិច​ដែល​វា​ជួយ​អ្នក​បំបាត់​ការ​នឿយហត់​។

៤) ធ្វើ​អោយ​អារម្មណ៍​អ្នក​ល្អ៖ ពិសា​អាហារ​ដែល​ធ្វើ​អោយ​រាង​កាយ​អ្នក​អាច​លូតលាស់​ល្អ​ នៅ​ពេល​ព្រឹក​គឺ​អាច​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​វិជ្ជមាន​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ឡើយ ​​អាហារ​ពេល​ព្រឹក​នេះ​នឹង​ជួយ​​កាត់​បន្ថយ​អារម្មណ៍​រសាប់រសល់​និង​​ការ​ឆាប់​ខឹង​នានា​ចេញ​ទាំង​អស់​​។

៥) ទទួល​បាន​អាហារ​ដែល​ជួយ​ឲ្យ​​រីក​​លូតលាស់​៖ អ្នក​នឹង​ស្រូប​យក​ជីវជាតិ​សំខាន់​ៗ​ទៅ​ក្នុង​សារពាង្គកាយ​អ្នក​ដោយ​គ្រាន់​តែ​ពិសា​អាហារ​ពេល​ព្រឹក។ វា​នឹង​ទៅ​ពន្លឿន​ការ​រីក​លូតលាស់​នៃ​រាង​កាយ​របស់​អ្នក​ឲ្យ​បាន​ឆាប់​ ជាង​អ្នក​ឯ​ទៀត​។​

៦)​ ជួយ​ដុត​បំផ្លាញ​កាឡូរី​៖ អាហារ​ទាំង​នោះ​នឹង​ធ្វើ​ការ​ដុត​បំផ្លាញ​កាឡូរី​ដែល​អ្នក​​មិន​ចង់​បាន​នោះ​ចោល។

៧)​ ធ្វើ​អោយ​អារម្មណ៍​មូល​៖ Indian Pidiatrics ក្នុង​ឆ្នាំ​២០០៨​បាន​បង្ហាញ​ថា៖ « ​សិស្ស​ដែល​ ​​​​​​​​​​​​​​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជា​រៀងរាល់​ថ្ងៃ ​គឺ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀន​សូត្រ​​ ចេះ​ប្រមូល​អារម្មណ៍​បាន​ល្អ និង​មាន​ការ​ជោគ​ជ័យ​នៅ​សាលារៀន​ច្រើន​ជាង​សិស្ស​មិន​ដែល​ពិសា​អាហារ​ពេល​ព្រឹក៕»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com

X
5s