តាមពិតទៅ អ្នកដែលឈប់ពិសាកាហ្វេហើយងាកមកពិសាតែបៃតងគឺទទួលបានអត្ថប្រយោជន៍បែបនេះសោះ
តែបៃតងផលិតឡើងពីស្លឹករុក្ខជាតិតូចៗ សម្រាប់ចម្រាញ់ចេញជាតែ ហើយត្រូវបានរកឃើញមុនដំបូងគេបង្អស់នៅឯ ប្រទេសចិន។ តែបៃតងហាក់ដូចជា ផ្ដល់អត្ថប្រយោជន៍ច្រើនជាងកាហ្វេដែលវាសមល្មម ឲ្យអ្នកទាំងអស់គ្នាងាកមកផឹកតែបៃតងជំនួសវិញ។ អត្ថប្រយោជន៍ទាំង៧ចំណុចខាងក្រោមនេះ នឹងពន្យល់អ្នកគ្រប់គ្រាន់ពីហេតុផលដែលគួរប្ដូរពីការផឹកកាហ្វេមកជាការផឹកតែបៃតង៖
១) តែបៃតងពន្លឿនប្រព័ន្ធរំលាយអាហារ៖ តែបៃតងអាចជួយសម្រួលប្រព័ន្ធរំលាយអាហារឲ្យបានស្រួល ដោយមិនបន្សល់ទុកកាកសំណល់ក្នុងពោះវៀនអ្នកឡើយ។ កាកសំណល់នៅក្នុងពោះវៀន វានឹងបណ្ដាលឲ្យអ្នកដុះក្បាលពោះ។ ប្រសិនបើអ្នកផឹកតែបៃតងនេះរាល់ថ្ងៃ អ្នកនឹងកត់សម្គាល់ថាទម្ងន់របស់អ្នកនឹងស្រកចុះប្លែក។
២) តែបៃតងសម្លាប់បាក់តេរីនិងប្រឆាំងក្លិនមាត់៖ តើលោកអ្នកស្អប់ក្លិនកាហ្វេដែរទេ? ងាកមកផឹកតែបៃតងវិញ នោះអ្នកនឹងទទួលបានក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់។ សារជាតិនៅក្នុងតែបៃតងនឹងជួយកាត់បន្ថយក្លិនមិនល្អនៅក្នុងមាត់របស់អ្នក ព្រមទាំងសម្លាប់បាក់តេរីសាហាវចោលទៀតផង។
៣) តែបៃតងបន្ថយកម្រិតគ្រោះថ្នាក់ដល់អ្នកជំងឺទឹកនោមផ្អែមកម្រិតទី២៖ ជំងឺទឹកនោមផ្អែមកម្រិតទី២បានកើតឡើងទៅលើមនុស្សចំនួន៣០០លាននាក់ទូទាំងសកលលោកទៅហើយ។ តែយើងអាចបង្កាជំងឺនេះបានដោយគ្រាន់តែ ផឹកតែបៃតងចាំប្រចាំ ព្រោះវាអាចបង្កើននូវជាតិអង់ស៊ុយលីននិងបន្ថយកម្រិតជាតិស្ករក្នុងឈាម។
៤) តែបៃតងកាត់បន្ថយកម្រិតនៃការកើតមហារីក៖ មនុស្សស្រីដែលផឹកតែបៃតងអាចមានត្រឹមតែ ២២ភាគរយ ប៉ុណ្ណោះដែលអាចកើតជំងឺមហារីកសុដន់។ នេះគឺដោយសារតែសារធាតុដែលមាននៅក្នុងតែបៃតង អាចជួយរារាំងការរីករាលដាលនៃជំងឺមហារីកទាំងឡាយបាន។
៥) តែបៃតងកាត់បន្ថយកម្រិតការកើតជំងឺបាត់បង់ការចងចាំ៖ វាហាក់ដូចជាអស្ចារ្យណាស់ដែលតែបៃតង អាចជួយអោយអ្នកគេចផុតពីជំងឺបាត់បង់ការចងចាំបាន។ នេះដោយសារតែវាបានចូលទៅដល់កោសិកាសរសៃប្រសាទ ហើយមានតួនាទីការពារវា។
៦) តែបៃតងបង្កើនមុខងាររបស់ខួរក្បាល៖ វាអាចជួយអោយខួរក្បាលរបស់អ្នកគិតបានឆាប់រហ័សជាងអ្នកដទៃ។
៧) តែបៃតងជួយអោយអ្នកឆ្លាតវាងវៃ៖ L-Theanine ដែលមានក្នុងតែបៃតងនឹងជួយពង្រឹងសមត្ថភាពខួរក្បាលអ្នកអោយឆ្លាតវាងវៃ និងងាយផ្ដោតសំខាន់ធ្វើកិច្ចការអ្វីមួយច្បាស់លាស់ ក៏ដូចជាបង្កើនការចងចាំផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com