មន្ទីរបច្ចកោណបង្កើនថវិកា៣ដងសាងសង់ការិយាល័យក្រសួងការពារជាតិនៅអាហ្គានីស្ថាន
សហរដ្ឋអាមេរិកបានចំណាយថវិកាប្រមាណ ១៥៤,៧លានដុល្លារ គឺច្រើនជាង ៣ដងនៃការវាយតម្លៃលើកដំបូង ដើម្បីសាងសង់ការិយាល័យក្រសួងការពារជាតិធំមួយនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
អគារការិយាល័យដែលមានប្រាំជាន់ត្រូវបានប៉ាន់ប្រមាណដំបូងថា មានតម្លៃតែជាង ៤៨លានដុល្លារប៉ុន្តែដោយសារតែមានបញ្ហាចំនួនធ្វើឱ្យគម្រោងនេះ បានចំណាយពេលការសាងសង់យូរគឺ ១៨ខែយឺតជាងផែនការដែលធ្វើឱ្យគម្រោងនេះចំណាយអស់ជាង ១៥០លានដុល្លារ។
ការកសាងមន្ទីរការពារជាតិដ៏ធំនេះ ត្រូវបានមើលឃើញថា ជាការពង្រឹងកម្លាំងយោធាអាហ្វហ្គានីស្ថានបន្ថែមទៀត ក្នុងការប្រឆាំងនឹងភេរវកម្ម។ ការយឺតយ៉ាវមិនមែនដោយសារតែកត្តាមនុស្សនោះទេ ប៉ុន្តែបញ្ហាអាកាសធាតុ សុវត្ថិភាព និងបញ្ហាមួយចំនួនទៀត៕ ដោយ៖ រតនៈវិភូ