Microsoft នឹងឈប់ធ្វើបច្ចុប្បន្នភាពលើ Window 7 ជំរុញឲ្យប្រើប្រាស់ Window 10 វិញ​



ក្រុមហ៊ុន Microsoft នឹងឈប់ធ្វើបច្ចុប្បន្នភាពលើផ្នែកសុវត្តិភាព (Security Update) ដល់ម៉ាស៊ីនកុំព្យូទ័រណាដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Window 7 ក្នុងខែមករា ឆ្នាំ ២០២០ ប៉ុន្តែក្រុមហ៊ុននឹងចាប់ផ្ដើមផ្ដល់ដំណឹងឲ្យធ្វើការផ្លាស់ប្ដូរទៅប្រព័ន្ធប្រតិបត្តិការណ៍ Window 10 វិញដែលនឹងចាប់ផ្ដើមក្នុងខែមេសា ឆ្នាំ ២០១៩ នេះហើយ ។ យោងទៅតាមគេហទំព័រមួយដែលបានបង្ហោះកាលពីថ្ងៃអង្គារ កន្លងទៅ បានឲ្យដឹងថា ដោយនឹងចាប់ផ្ដើមអនុវត្តក្នុងខែក្រោយនេះក្រុមហ៊ុន Microsoft នឹងធ្វើការផ្ដល់ដំណឹងដល់អ្នកដែលកំពុងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Window 7 ទាំងអស់ ។ បើទោះណាជាមានការផ្ដល់ដំណឹងយ៉ាងនេះក៏ដោយ ក៏អ្នកប្រើប្រាស់នឹងនៅតែទទួលបានការធ្វើបច្ចុប្បន្នភាពលើផ្នែកសុវត្តិភាពដដែលរហូតដល់ខែមករា ឆ្នាំ ២០២០ ប៉ុន្តែបន្ទាប់ពីកាលកំណត់នេះ អ្នកប្រើប្រាស់ Window 7 ទាំងអស់អាចនឹងទទួលរងនូវបញ្ហាផ្សេងៗ ហើយក្រុមហ៊ុននឹងមិនទទួលខុសត្រូវលើបញ្ហាទាំងអស់នោះទេ។ អ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៏ Window 7 អាចធ្វើការកំណត់មិនឲ្យមាននូវសារផ្ដល់ដំណឹងបានផងដែរ ។ ការផ្លាស់ប្ដូរពីប្រព័ន្ធប្រតិបត្តិការណ៍ Window 7 ទៅ Window 10 វាជារឿងល្អប្រសើរដើម្បីបញ្ចៀសពីបញ្ហាដែលអាចមានឡើង ប៉ុន្តែចាំបាច់ត្រូវធ្វើការរក្សាទុក (Back up) នូវរាល់ឯកសារ និងទិន្នន័យទាំងអស់ក្នុងឧបករណ៍ជំនួយសំរាប់ផ្ទុកទិន្នន័យ និងឯកសារ ឬអាចរក្សាទុកក្នុង OneDrive Cloud ដែលជាកម្មវិធីរក្សាទុកទិន្នន័យលើអ៊ីនធឺណេតរបស់ក្រុមហ៊ុន Microsoft និងមានអង់ចងចាំសំរាប់រក្សាទុកដោយឥតគិតថ្លៃរហូតដល់ 1 TG (1000 GB)៕ ដោយ៖ វឌ្ឍនា
X
5s