ក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញនូវទូរស័ព្ទដៃស្មាតហ្វូនថ្មីចំនួន ៣ ម៉ូឌែល ក្នុងឆ្នាំនេះ​



ជាធម្មតាក្រុមហ៊ុន Apple បញ្ចេញលក់នូវស្មាតហ្វូតថ្មីៗរបស់ខ្លួនក្នុងកំឡុងខែកញ្ញា ដូចនេះក្នុងឆ្នាំ ២០១៩ នេះ វាក៏ប្រហែលជាមិនខុសអ្វីពីឆ្នាំមុនៗដែរ ហើយអ្វីដែលប្រហែលមានការផ្លាស់ប្ដូរជាពិសេសនោះ គឺប្រព័ន្ធភ្លើងលែនជំនួយកាម៉ារ៉ាដែលមានចំនួន ៣ គ្រាប់ ។ ការប្រកាស់ចេញនូវស្មាតហ្វូន iPhone ថ្មីរបស់ក្រុមហ៊ុន Apple នេះ គឺទទួលបានការចាប់អារម្មណ៏ខ្លាំងតាមបណ្ដាសារព័ត៌មាន អ្នកប្រើប្រាស់ និងភ្នាក់ងារសារព័តមាន Wall Street ហើយការប្រកាស់ចេញនូវ iPhone ថ្មីៗទាំងនេះ គឺជាដំណឹងល្អមួយដែលក្រុមហ៊ុន Apple ចាំបាច់ត្រូវធ្វើជាងអ្វីៗទាំងអស់ដើម្បីប្រកួតប្រជែង និងបង្កើនការលក់ចេញរបស់ខ្លួន ដែលកំពុងមានការធ្លាក់ចុះ ។ ក្រុមហ៊ុន Apple បានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញក្នុងខែមករាថា ការលក់ប្រចាំត្រីមាសមានការធ្លាក់ចុះចំនួន ១៥ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការលក់ផលិតផលនៅតំបន់ផ្សេងៗទៀតមានការកើនឡើងដែរ ដូចជាការផ្ដល់នូវសេវាកម្មរបស់ក្រុមហ៊ុន ដែលមានប្រាក់ចំណូលកើនឡើងរហូតដល់ ១០.៩ ពាន់លានដុល្លារ ( ​ប៊ីលាន ) ហើយទូរស័ព្ទដៃម៉ាក iPhone នៅតែជាផលិតផលចំបងដែលរកប្រាក់ចំណូលបានច្រើនឲ្យក្រុមហ៊ុន Apple ។ ថ្មីៗនេះមានក្រុមហ៊ុនជាច្រើនមានដូចជា Samsung និង Huawei បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទូរស័ព្ទស្មាតហ្វូនអាចបត់បានរបស់ខ្លួន ដូចនេះក្រសែភ្នែកជាច្រើនកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើក្រុមហ៊ុន Apple ដែលនឹងប្រកាស់ចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនក្នុងខែកញ្ញានេះ។ តើក្រុមហ៊ុននេះនឹងធ្វើឲ្យមានការទាក់ទាញអ្វីខ្លះនៅលើ iPhone ថ្មីនេះ? យោងទៅតាមរបាយការណ៍ និងពាក្យចចាមអារ៉ាម ខាងក្រោមនេះជាអ្វីដែលគេរំពឹងទុកមានលើ iPhone ថ្មីៗក្នុងឆ្នាំនេះ ៖ ១) រូបរាងនិងលក្ខណៈ iPhone ថ្មីទាំងបី  ក្រុមហ៊ុន Apple នឹងប្រកាសចេញ iPhone ថ្មីចំនួនបីម៉ូឌែលក្នុងខែកញ្ញានេះ គឺមានរូបរាងលក្ខណៈដូចគ្នានឹង iPhone 8, 8 plus, iPhone X, iPhone XR, XS និង iPhone XS Max ដែលបានប្រកាសចេញក្នុងឆ្នាំ ២០១៧ និង ២០១៨ ដែរ ។ ២) ប្រព័ន្ធភ្លើងជំនួយកាម៉ារ៉ាមានចំនួនបីគ្រាប់ iPhone ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានភ្លើងជំនួយកាម៉េរ៉ាក្រោយចំនួនបីគ្រាប់ ដូចស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Samsung និង Huawei ដែរ ។ ៣) កាម៉េរ៉ាស្កែនមុខ មានសុវត្តិភាពកាន់តែល្អប្រសើរ iPhone ថ្មី ក្នុងឆ្នាំនេះអាចមានប្រព័ន្ធស្កែនសំគាល់មុខដោះសោរកាន់តែប្រសើរជាងមុន ដោយធ្វើការស្កែនចាប់សំគាល់មុខបានច្បាស់ជាងមុន ។ ៤) គ្មានដុំសាកថ្មទូរស័ព្ទបានលឿន iPhone ថ្មីរបស់ក្រុមហ៊ុន Apple មានដុំសាកថ្មទួរស័ព្ទ ៥ វ៉ាត់ (5-watt) ភ្ជាប់មកជាមួយដដែល បើទោះណាជាបច្ចុប្បន្នជាទូទៅមានការប្រើប្រាស់ច្រើននូវដុំសាកថ្មទួរស័ព្ទបានលឿនលើទួរស័ព្ទប្រព័ន្ទប្រតិបត្តិការណ៏ Android យ៉ាងណាក៏ដោយ ។ ៥) អាចសាកថ្មទៅកាន់ឧបករណ៍ដទៃផ្សេងទៀតបាន iPhone ថ្មីទាំងបីម៉ូឌែលអាចប្រើជាឧបករណ៍ដុំសាកថ្មទៅកាន់ឧបករណ៍របស់ក្រុមហ៊ុនដទៃផ្សេងៗទៀតបាន ។ ៦) អាចមានរន្ធសាកជាប្រភេទ USB-C ជាធម្មតាក្រុមហ៊ុន Apple តំរូវឲ្យទូរស័ព្ទដៃ iPhone អាចប្រើសាកថ្មបានតែជាមួយដុំសាកថ្មដែលផលិតដោយក្រុមហ៊ុន Apple តែប៉ុននោះ ហើយឆ្នាំនេះមានការផ្លាស់ប្ដូរនូវរន្ធសាកថ្មជាប្រភេទ USB-C វិញ ដែលវាអាចសាកថ្មបានតែជាមួយដុំសាកដែលផលិតដោយក្រុមហ៊ុន Apple ដូចគ្នាតែប៉ុននោះ ។ ៧) មានទួលខ្លួនស្រោបដោយកញ្ចក់ក្រើមស្រអាប់ រចនាប័ទ្មតួខ្លួនរបស់ iPhone ថ្មីពុំមានអ្វីខុសពី iPhone XR, XS, និង XS Max ដែលបានចេញកាលពីថ្មីៗនេះទេដែលមានទួលខ្លួនស្រោបដោយកញ្ចក់ក្រើមស្រអាប់ ។ លើសពីនេះទៅទៀតក្រុមហ៊ុន Apple មានគំរោងធ្វើបច្ចុប្បន្នភាព (Update) លើទូរស័ព្ទ iPhone អាចទ្រទ្រង់ប្រើជាមួយប្រព័ន្ធ 5G បានក្នុងឆ្នាំ ២០២០ ។ ៨) អេក្រង់របស់ iPhone ថ្មីទាំងបីម៉ូឌែលមានទំហំដូចគ្នា iPhone ថ្មីទាំងបីម៉ូឌែលក្នុងឆ្នាំ ២០១៩ នេះ អាចនឺងមានទំហំ និងអេក្រង់លក្ខណៈ OLED ដូចៗគ្នានឹង iPhone ដែលទើបនឹងបានចេញកាលពីពេលថ្មីៗកន្លងមក និងមានតំលៃថោកជាងបន្តិច ។ សំរាប់អេក្រង់ OLED នេះ គឺវាមានលក្ខណៈអេក្រង់ខ្មៅងងឹតជាង និងមានពណ៍លើផ្ទៃអេក្រង់ច្បាស់ជាងអេក្រង់ LCD ដែលមានលើទូរស័ព្ទ iPhone XR ។ ៩) មានប្រព័ន្ធប្រតិបត្តិការណ៍ថ្មី បង្កើនថាមពលថ្ម និងកែប្រែផ្នែកផ្សេងៗជាច្រើនទៀត iPhone ថ្មីទាំងបីម៉ូឌែលក្នុងឆ្នាំ ២០១៩ នេះ នឹងប្រើនូវប្រព័ន្ទប្រតិបត្តិការណ៍ថ្មី គឹប្រព័ន្ទប្រតិបត្តិការណ៍ A12 BIONIC រួមមានការបង្កើនថាមពលថ្ម និងបណ្ដុំនៃផ្នែកផ្សេងៗជាច្រើនទៀតដើម្បីឲ្យកាន់តែមានភាពងាយស្រួលដល់ការបញ្ចូលទិន្នន័យផ្សេងៗ ។ ក្រុមហ៊ុន Apple ផលិត iPhone ថ្មីទាំងបីម៉ូឌែល ដែលអាចនឹងយកលំនាំតាម iPhone XR ដែលមាន RAM 3 GB និង 4 GB ផងដែរ៕ ដោយ៖ វឌ្ឍនា
X
5s