​ប្រទេស​ទាំង​១០ ដែល​​​​​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​​ច្រើន​ជាង​គេ​​បំផុត​ក្នុង​​លោក​​



ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​បាន​កើន​ឡើង​រហូត​ដល់​ទៅ​៤,៤​ភាគរយ​​ ​ដែល​មាន​ចំនួន​សរុប​ប្រមាណ​​១,១៨៤​​ពាន់​លាន​នាក់​កាល​ពី​ឆ្នាំ​២០១៥​​។ ​ ​នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​ (United Nations World Travel Organisation)។​​​ ​ក្នុង​នោះ​ ​ប្រទេស​ដែល​មាន​​​ប្រជាប្រិយភាព​ទាំង​១០​​នៅ​លើ​ពិភពលោក​​សម្រាប់​ភ្ញៀវ​ទេសចរ​​រួម​មាន៖ ១) ប្រទេស​បារាំង៖ ត្រូវ​បាន​ដឹង​ថា​គឺ​ជា​តំបន់​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ។ ​ក្នុង​ឆ្នាំ​២០១៥ ​​​ទទួល​បាន​ចំនួន​អ្នក​ទេសចរ​រហូត​ដល់​ទៅ​៨៦,៣លាន​នាក់ ​​(កើន​ឡើង​៣​ភាគរយ​)​។ ២)​ សហរដ្ឋអាមេរិក៖ គឺ​ជា​តំបន់​ទាក់​ទាញ​ជាង​គេ​លំដាប់​ទី​២​នា​ឆ្នាំ​២០១៥​ជាមួយ​នឹង​ចំនួន​អ្នក​ទេសចរ​រហូត​ដល់​ទៅ​៧៧,៩​​លាន​នាក់​​ខណៈ​ឆ្នាំ​២០១៤​មាន​ត្រឹម​តែ​៧៥​លាន​នាក់​ប៉ុណ្ណោះ។ ៣) ប្រទេស​អេស្ប៉ាញ​៖​ ​​ជាប់​ចំណាត់ថ្នាក់​លេខ​៣​​ទទួល​បាន​ភ្ញៀវ​ទេសចរ​៦៨,១​លាន​នាក់​។ ៤)​ប្រទេស​ចិន​៖ ប្រទេស​ចិន​អះអាង​ថា​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥៦,៩​លាន​នាក់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤។ ៥) ប្រទេស​អ៊ីតាលី៖ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥​ ​បន្ទាប់​ពី​ប្រទេស​ចិន​​ហើយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​រហូត​ដល់​ទៅ​៥០,៨​លាន​នាក់។​ ៦)​ ប្រទេស​​ទួរគី​​៖ ​ប្រទេស​នេះ​ស្រូប​បាន​​អ្នក​ទេសចរ​រហូត​ដល់​ទៅ​៣៩,៣​លាន​​នាក់​ដែល​ជា​ហេតុ​​ជាប់​ចំណាត់​ថ្នាក់​លេខ​៦។ ៧) ប្រទេស​អាល្លឺម៉ង់​៖ ​ទាក់ទាញ​អ្នក​ទេសចរ​រហូត​ដល់​ទៅ​៣៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥។ ៨) ចក្រភព​អង់គ្លេស៖ ជាប់​ចំណាត់​ថ្នាក់​លេខ​៨​​ហើយ​ទទួល​បាន​អ្នក​ដំណើរ​ដល់​ទៅ​៣៣,៩​លាន​នាក់។ ៩) ​ប្រទេស​ម៉ិកស៊ីកូ៖ បន្ទាប់​ពី​ចក្រភព​អង់គ្លេស​​គឺ​ជា​ប្រទេស​ម៉ិកស៊ីកូ​​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៩​ហើយ​មាន​ភ្ញៀវ​ទេសចរ​​រហូត​ដល់​ទៅ​៣២,១​លាន​នាក់។ ១០) ប្រទេស​​រុស្សី៖ ជា​ប្រទេស​​ទី​១០​ចុង​ក្រោយ​គេ​ដែល​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ចំនួន​៣១,៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥។ ​ដោយ​៖ ​ព្រំ ​​សុវណ្ណកណ្ណិកា ​​​​​​​
X
5s