ការ​បាត់​បង់​អ្វី​​មួយ ​ឬ​ ការ​បរាជ័យ ​នឹង​បង្រៀន​អ្នក​មេរៀន​ទាំង​៣​នេះ​



​ពិត​ណាស់​​មនុស្ស​យើង​គ្រប់​រូប​តែង​តែ​ ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ភាព​ជោគ​ជ័យ​ នៅ​ក្នុង​ជីវិត​និង​ទទួល​បាន​សេចក្តី​សុខ​សុភមង្គល​​។ ប៉ុន្តែ​ប្រសិន​បើ​និយាយ​អំពី​ដំណើរ​ការ​ដែល​ទម្រាំ​តែ​បាន​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ​នេះ មនុស្ស​ម្នាក់​ៗក៏​តែង​តែ​ជួប​ប្រទះ​នៅ​ភាព​បរាជ័យ​ និង​ការ​បាត់​បង់របស់មួយ​ចំនួនផងដែរ។ ​ហេតុ​នេះ​ហើយ​ទើបបណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន ​ទទួល​បាន​សេចក្តី​អស់​សង្ឃឹម​ បាក់​ទឹក​ចិត្ត ដែល​ជា​ហេតុ​នាំឲ្យ​គេ​បោះបង់​ចោល និង មិនហ៊ានបន្តធ្វើទៀត ព្រោះខ្លាច​បរាជ័យ​​ម្តង​ទៀត។​

ផ្ទុយ​ទៅ​វិញ​ភាព​ភ័យ​ខ្លាច ចំពោះ​ការ​បរាជ័យ​គឺ​ជា​រឿង​មួយ​ដែល​ខុស​ទៅ​វិញ​ទេ ព្រោះ​ថា​​ភាព​បរាជ័យ​ទាំង​អស់​នេះ​​ជា​មេរៀន​​សម្រាប់​បង្រៀន​អ្នក​។​ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​​​​អ្នក​ឪ្យ​កាន់​តែ​ច្បាស់​​ថា​ការ​បាត់​បង់​អ្វី​​មួយ​ឬ​ការ​បរាជ័យ​នឹង​បង្រៀន​អ្នក​នៅ​មេរៀន​​មួយ​ចំនួន៖ ​​

១)អ្វីៗ​សុទ្ធ​តែ​ត្រូវ​ការ​ពេល​ដើម្បី​​ជា​បទ​ពិសោធន៍៖​​

ពិត​ណាស់​មនុស្ស​ម្នាក់ៗ​ប្រសិន​បើ​មិន​ចំណាយ​ពេល​ក្នុង​ការ​ធ្វើ​អ្វី​មួយ​មិន​ថា​វា​ជា​ការងារ​អ្វី​ក៏​ដោយ​បើ​អ្នក​មិន​សាក​ល្បង​ទេ​នោះ ​អ្នក​នឹង​​មិន​ដឹង​ទេ​ថា​​ការ​ងារ​នោះ​វា​យ៉ាង​ម៉េចឡើយ ហើយបើ​មិន​ទទួល​បាន​ភាព​ជោគ​ជ័យ​ទេ ​វា​នឹង​ផ្តល់​ជា​មេរៀន​មួយ​ដល់​អ្នក​។​ វាក៏ធ្វើ​ឲ្យ​អ្នក​ដឹង​ថា ​ការងារ​នោះ​មិន​សាក​សម​នឹង​អ្នក​ ហើយ​ការងារ​ណា​ដែល​អ្នក​ចូលចិត្ត។ ​​

២)វា​គ្រាន់​តែ​ជា​ការ​បរាជ័យ​​ដើម្បី​ទុក​ជា​មេរៀន​សម្រាប់​ភាព​ជោគជ័យ៖

ប្រសិន​បើ​អ្នក​ជួប​ប្រទះ​នៅ​ភាព​បរាជ័យ​សូម​អ្នក​កុំ​បាក់​ទឹក​ចិត្ត​ហើយ​គិត​ថា​ខ្លួន​អ្នក​តែង​តែ​ជួប​បញ្ហា​បរាជ័យ ព្រោះ​ថា​ប្រសិន​បើ​គ្មាន​រឿង​ទាំង​អស់​នោះ​ទេ​​ អ្នក​ប្រហែល​ជា​មិន​មាន​អ្វី​ទុក​ជា​បទពិសោធន៍​ឬ​ជា​ចំណេះដឹង​សម្រាប់​ថ្ងៃ​ក្រោយ​ដើម្បី​កែ​ប្រែ​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​នៅ​ទេ។

៣)ការ​បាត់​បង់​មិន​មែន​ជា​ការ​ចាញ់​ទេ​៖​

ជា​ការ​ពិត​ណាស់​​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​​បុគ្គល​ដែល​ជោគ​ជ័យ​ម្នាក់ មិន​មែន​ជា​ការ​ងាយ​ស្រួល​ឬ​ល្អ​ដូច​ដែល​អ្នក​គិត​ទាំង​អស់​នោះ​ទេ។ ពិត​ណាស់​ព្រោះ​ថា​ទម្រាំ​តែ​គេ​ទទួល​បាន​ភាព​ជោគជ័យ​ ភាព​បរាជ័យ​រាប់​រយ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ។

ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង

X
5s