អ្នក​នឹង​លែង​បារម្ភ​រឿង​អស់​ទាំង​នេះ​ទៀត​ កាល​ណា​អ្នក​​ផ្អាក​អនឡាញ Facebook​



ប្រព័ន្ធ​បណ្ដាញ​សង្គម​គឺ​ជា​​គ្រឿង​សម្រាប់​បង្កើន​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​​ រាប់​អាន​ជាមួយ​មិត្ត​ភក្ដិ​ថ្មីៗ​​និង​យល់​ដឹង​ពី​បញ្ហា​នានា​ដែល​កើត​មាន​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​​ងប់ងុល​ខ្លាំង​ពេក​ទៅ​នឹង​ការ​លេង​​Facebook នេះ ទាល់​តែ​ភ្លេច​​នឹក​នា​បាយ​ទឹក, ធ្វើ​ការងារ​សំខាន់ៗ​ដែល​មាន​ប្រយោជន៍​ជាង​នេះ​។ នេះ​ជា​ចំណុច​ទាំង​៨​​ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​អ្នក​ផ្អាក​ឈប់​​លេង​Facebook៖

១) ការងារ​យ៉ាង​ច្រើន​អាច​​នឹង​រួចរាល់

ការងារ​ជា​ច្រើន​ដែល​អ្នក​មិន​ទាន់​បាន​ធ្វើ​អាច​នឹង​ត្រូវ​បញ្ចប់​លឿន​ជាង​រាល់​ដង​​នៅ​ពេល​អ្នក​​លែង​រវល់​ជាមួយ​​Facebook ​ត​ទៅ​ទៀត​។ ​វា​អាច​ជា​ការ​ញៀន​មួយ​ក៏​ថា​បាន​ព្រោះ​​នៅ​ពេល​អ្នក​កំពុង​តែ​ជក់​ចិត្ត​តាម​ដាន​អ្វី​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​អ្នក​នឹង​មិន​អាច​ដាច់​ចិត្ត​បញ្ឈប់​វា​ហើយ​ងាក​មក​បង្ហើយ​ការងារ​អ្នក​វិញ​នោះ​ទេ។ ​ពេល​ខ្លះ​អ្នក​ចំណាយ​ពេល​សឹង​តែ​រាប់​ម៉ោង​ក្នុង​ការ​ឆាត​ទៅ​កាន់​គ្នីគ្នា​ ហើយ​វា​គឺ​ពិត​ជា​ខ្ជះខ្ជាយ​ពេលវេលា​ខ្លាំង​ណាស់​។​​

២) ​អាច​ផ្ដោត​អារម្មណ៍​ធ្វើ​រឿង​មាន​ប្រយោជន៍​​ផ្សេងៗ​ទៀត

គ្រប់​ពេល​អ្នក​ប្រើប្រាស់​Facebook ​វា​ហាក់​ដូចជា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​​ពេលវេលា​​ដោយ​អសារបង់, ខណៈ​មនុស្ស​មួយ​ចំនួន​​ឲ្យ​តម្លៃ​ពេលវេលា​ណាស់ ហើយ​ប្រៀបប្រដូច​ពេលវេលា​ទៅ​នឹង​មាស​ប្រាក់​ទៀត​។ ដូច​នេះ​បើ​អ្នក​ព្យាយាម​សម្រាក​ពី​ការ​លេង​វា​អ្នក​នឹង​ទទួល​បាន​ពេល​វេលា​ចំណេញ​​បន្ថែម​ទៀត​​សម្រាប់​ធ្វើ​អ្វី​ផ្សេងៗ​។

៣) អ្នក​អាច​ស្វែង​រក​ឃើញ​មិត្ត​ភក្ដិ​ពិត​របស់​អ្នក​

មិត្តភ័ក្ដិ​​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​ភាគ​ច្រើន​គឺ​មិន​អាច​ទុក​ចិត្ត​បាន​ឡើយ ដោយ​សារ​តែ​មិន​ដែល​បាន​ជួប​គ្នា​នៅ​ខាង​ក្រៅ​។ ​ដូច្នេះ​យើង​អាច​រក​បាន​មិត្តភ័ក្ដិ​ដែល​គួរ​អោយ​ទុក​ចិត្ត​បាន​​ជា​ច្រើន​នាក់​​ទៀត​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​Facebook​ទៀត​នោះ​ទេ​។ ​

៤) អ្នក​នឹង​ដឹង​ថា​ប៊ូតុង​Like គឺ​គ្មាន​ន័យ​ឡើយ​

មនុស្ស​ជា​ច្រើន​​ដែល​ប្រើប្រាស់​ប្រព័ន្ធ​Facebook ​តែង​តែ​គិត​ពី​ចំនួន​Like​នៅ​ពេល​ខ្លួន​ឯង​បង្ហោះ​រូបភាព​ឬ​​ក៏​សារ​អក្សរ។ តែ​ពេល​អ្នក​​ឈប់​លេង​វា​អ្នក​នឹង​ដឹង​ថា​ចំនួន​​Like ទាំង​នោះ​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ​សម្រាប់​អ្នក​។​

៥) អ្នក​នឹង​មាន​អារម្មណ៍​ថា​ធ្វើ​កិច្ចការ​បាន​ជោគជ័យ​ជាង​មុន

នៅ​ក្នុង​បណ្ដាញ​សង្គម​Facebook គឺ​តែង​តែ​មាន​រឿង​ថ្មីៗ​កើត​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​​។ ​តែ​នៅ​ពេល​អ្នក​តាំង​ចិត្ត​ថា​ឈប់​ខ្វល់​ពី​វា​ហើយ​អ្នក​នឹង​មាន​ពេលវេលា​ជា​ច្រើន​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​។ អ្នក​អាច​បញ្ចប់​ការ​អាន​សៀវភៅ កិច្ច​ការងារ​ផ្ទះ ឬ​រក​ស៊ី​ផ្សេងៗ​បង្កើន​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​។

៦) កាត់​បន្ថយ​ចំនួន​មនុស្ស​តាម​រំខាន

ជា​ការ​ពិត​ណាស់​​អ្នក​នឹង​ជួប​មនុស្ស​រំខាន​ជា​ច្រើន​នៅ​ពេល​អ្នក​លេង​Facebook។ ហើយ​វា​កាន់​តែ​​ច្បាស់​​ទៀត​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​នោះ។ ​ពូក​នោះ​អាច​សង្កេត​តាមដាន​អ្នក​តាម​រយះ​រូបថត​ Status ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​អ្នក​។​​ទោះ​បី​គេ​មិន​អាច​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​យើង​កំពុង​តែ​ទាក់​ទង​នរណា​ម្នាក់​មែន ​តែ​គេ​អាច​នឹង​ដឹង​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​Profile អ្នក។

៧) ​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង

នៅ​ពេល​អ្នក​លេង​Facebook អ្នក​នឹង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង ព្រោះ​ពេល​ខ្លះ​អ្នក​​បង្ហោះ​រូប​អ្វី​មួយ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចុច​Like សោះ​ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​​ចំ ឡែក​មួយ​មក​លើ​ខ្លួន​​ឯង។ តែ​បើ​លេង​ខ្វល់​ពី​វា​ អ្នក​នឹង​មាន​ពេលវេលា​មើល​ថែ​ខ្លួន​ឯង​បាន​ច្រើន​ជាង​ពី​មុន​។​

៨) មាន​អារម្មណ៍​ល្អ​ទៅ​លើ​អ្វី​ដែល​ខ្លួន​មាន

អ្នក​កាសែត​Reuters ឈ្មោះ​ថា​ Belinda Goldsmith ម្នាក់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​អាល្លឺម៉ង់​អំពី​មតិ​យោបល់​របស់​ពូក​គេ​​ចំពោះ​ការ​ប្រើប្រាស់​Facebook។ លទ្ធផល​នោះ​គឺ​ថា​មនុស្ស​ជាច្រើន​គឺ​​ច្រណែន​នឹង​គ្នា​ទៅ​លើ​អ្វី​​ដែល​ពួក​គេ​​គ្មាន​​​​​ដូច​ជា​ឡាន​ទំនើប​ៗ ​​ទូរស័ព្ទ ​ផ្ទះ ​ជាដើម​។ ដូច្នេះ​តើ​យើង​ចង់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​​ឬ​យ៉ាង​ណា? ​​​​​​​​​​​

ប្រែ​សម្រួល៖ ព្រំ ​សុវណ្ណកណ្ណិកា

ប្រភព៖ power of positivity

X
5s