សម្រង់សម្ដីខ្លីៗតែខ្លឹម ១៦ឃ្លា របស់មហាសេដ្ឋីសញ្ជាតិចិនលោក Jack Ma
លោកអ្នកប្រហែលជាស្គាល់បុរសម្នាក់នេះដែរហើយ រូបលោកគឺជាមនុស្សម្នាក់ធ្លាប់តែក្រខ្សត់និងបរាជ័យច្រើនលើកច្រើនសារ តែចុងក្រោយបានក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោកទៅវិញ។ តោះសាកងាកមកយល់ដឹងពីសម្ដីខ្លះៗ ដែលជាគន្លឹះនាំលោកមកដល់សព្វថ្ងៃនេះមើល៖
១) សូមកុំចុះចាញ់, ម្សិលមិញប្រហែលជាពិបាក ហើយថ្ងៃស្អែកប្រហែលជាកាន់តែពិបាក, តែថ្ងៃស្អែកមួយទៀត ព្រះអាទិត្យនឹងរះថ្មីចាំងមកលើអ្នកហើយ។
២) កុំខ្វល់ច្រើនពីប្រាក់ចំណូលក្រុមហ៊ុន។
៣) កុំចង់ឲ្យគេមកចូលចិត្តអ្នក គ្រាន់តែឲ្យគេគោរពអ្នកប៉ុណ្ណោះ។
៤) រឿងដែលសំខាន់ដែលអ្នកត្រូវមាននោះ គឺការអត់ធ្មត់។
៥) អ្នកគួរតែរៀនពីដៃគូប្រកួតប្រជែងរបស់អ្នក តែមិនមែនលួចចម្លងតាមគេទេណា។
៦) គ្មានអ្នកណាដែលខ្វះខាតលុយទេ, តែគឺខ្វះមនុស្សដែលមានក្ដីស្រមៃ ហើយខំដើម្បីក្ដីស្រមៃនោះគឺគ្មានទាល់តែសោះ។
៧) ប្រសិនបើមានទន្សាយ៩ក្បាលលើស្មៅ ហើយអ្នកចង់ចាប់១មកនោះ អ្នកគួរតែផ្ដោតទៅលើវាតែមួយបានហើយ។
៨) កាលណាអ្នកមិនទាន់ចុះចាញ់ទេនោះ អ្នកនៅតែមានឱកាសជារៀងរហូត។
៩) បើអ្នកមិនបានធ្វើវាផងនោះ អីចឹងអ្វីៗប្រាកដជាមិនអាចទៅរួចឡើយ។
១០) កាលណាក្រុមការងារអ្នកល្អ ហើយដឹងថាគួរតែត្រូវធ្វើអីនោះ អ្នកអាចវាយគ្នាជាមួយអ្នកផ្សេងទល់នឹង១០នាក់ក៏បាន។
១១) អ្នកគួរតែព្យាយាមរកមនុស្សត្រូវ ជៀសវាងរកអ្នកល្អឥតខ្ចោះមក។
១២) ឱកាសដែលគ្មាននរណាម្នាក់អាចមើលឃើញ គឺឱកាសពិតប្រាកដមួយ។
១៣) កាលណាអ្នកសម្លឹងអ្នកដទៃជាសត្រូវរបស់អ្នក ដូច្នេះមនុស្សជុំវិញអ្នកទាំងអស់គឺសុទ្ធតែជាសត្រូវនឹងអ្នកទាំងអស់នឹង។
១៤) អាកប្បកិរិយាគឺសំខាន់ជាងសមត្ថភាពរបស់អ្នក, វាដូចគ្នានឹងការជ្រើសរើសរបស់អ្នកវាសំខាន់ជាងសមត្ថភាពរបស់អ្នកដែរ។
១៥) មានតែមនុស្សមិនគ្រប់ទឹកទេ ដែលយកមាត់របស់គេមកនិយាយ មនុស្សឆ្លាតប្រើប្រាស់មាត់មកនិយាយ តែបើអ្នកមានគំនិតទំលំទូលាយវិញគឺប្រើបេះដូងមកនិយាយ។
១៦) កុំប្រកួតប្រជែងតម្លៃនឹងគេ អ្នកគួរតែប្រកួតលើភាពច្នៃប្រឌិត និងសេវាកម្មវិញទើបល្អ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ geckoandfly