៥ ចំនុចបង្ហាញថាអ្នកគួរតែរៀនលើកទឹកចិត្តខ្លួនឯងដើម្បីសម្រេចគោលដៅជីវិត​



គ្មាន​ការងារ​ណា​ដែល​ធ្វើ​ទៅ​ដោយ​មិន​ជួប​ការ​លំបាក​នោះទេ​ សូម្បី​ការ​សិក្សា​ក៏​ត្រូវ​ឆ្លង​កាត់​ការលំបាក​វេទនាទម្រាំទទួល​បាន​ជោគជ័យ​ និងទទួល​បាន​ចំណេះអាចយក​ទៅ​ប្រកប​ការងារ ឬ​ធ្វើ​អាជីវកម្ម​មួយ​បាន។ ចង់​សម្រេច​ការ​ងារ​មួយ​ទាល់​តែមាន​ការ​តាំង​ចិត្ត​ខ្ពស់ បូក​ផ្សំ​ទាំង​ការ​លើក​ទឹកចិត្តពី​គ្រប់​មជ្ឍ​ដ្ឋាន​ តែ​អ្វី​ដែល​សំខាន់ជាង​គេ​នោះ​គឺ​ការលើក​ទឹក​ចិត្ត​ខ្លួន​ឯង។ ពេលខ្លះអ្នកមានអារម្មណ៍ឯកាដោយសារខ្លះការកើតទឹកចិត្ត ប៉ុន្តែបើទោះបីគ្មានអ្នកលើកទឹកចិត្តអ្នកក៏ដោយ អ្នកត្រូវតែចេះលើកទឹកចិត្តខ្លួនអ្នក។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង? ខាង​ក្រោម​នេះនឹង​ជួយ​ឆ្លើយ​សំនួ​រមួយ​នេះ៖​

១) អ្នក​រៀន​ព្រោះអ្នក​ចង់រៀន មិនព្រោះ​តែ​គិត​ថាអ្នក​គួរ​តែ​រៀន​​ តើ​ធម្មជាតិ​របស់​អ្នក​ជា​មនុស្ស​ចង់​ចេះ​ចង់​ដឹង​ដែរ​ទេ? មនុស្ស​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​តែង​មាន​ទំនោរ​សួរ​ច្រើន​ និង​លះ​បង់​ពេល​វេលា​ដើម្បីស្វែង​រក​ចម្លើយ។ បើ​អ្នក​ជាមនុសុ្ស​​ដែល​ស្ថិត​ក្នុង​ប្រភេទ​មួយ​​សកម្មក្នុង​ការ​ស្វែង​រក​អ្វី​ដែល​ខ្លួន​ចាប់​អារម្ម​ណ៍​ និង​នៅ​តែ​បន្ត​ធ្វើ​វា​អ្នក​នឹង​អាច​រក​ចម្លើយ​សម្រាប់ខ្លួន​ឯង​​និង​អាច​ច្នៃ​ប្រឌិត​ជីវិត​ខ្លួន​ឯង​ដើម្បី​សម្រេច​គោល​ដៅ​ជីវិត។

២) អ្នក​នឹង​ទទួល​ស្គាល់​ថា​អ្នក​មិន​ចេះគ្រប់​ដប់​ទេ តើ​អ្នក​ស្គាល់​ខ្លួន​ឯង​ច្បាស់​កម្រិត​ណា? អ្នក​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ច្រើន​តែ​យល់​ស៊ី​ជម្រៅ​ពី​ចំនុច​ខ្លាំង និង​ចំនុច​ខ្យោយ​របស់​ខ្លួន​។ បើ​អ្នក​អាច​បង្ហាញ​ពី​ចន្លោះក៏​ដូច​ជា​ចំនុច​ខ្វះ​ខាត​​នៃ​ចំណេះ​ដឹង​របស់​អ្នកឲ្យទៅជា​​ឱកាសនៃ​ការ​រីក​ចម្រើន​ នោះអ្នក​អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ចំណេះជំនាញ​ដើម្បី​សម្រេច​គោល​ដៅទោះ​ជា​ភាពជោគ​ជ័យ​នោះ​នៅក្នុងកម្រិត​យ៉ាង​ណាក៏​ដោយ។​

៣) អ្នកនឹងជួប​​ហានិភ័យ​ដ៏​ធំ ហើយ​ក៏​ទទួលបាន​ផល​ត្រលប់​ធំ​ដែរ អ្នក​កំពុង​តែព្យាយាម​ខ្លាំង​ក្លាណាស់ក្នុងការ​ធ្វើ​ដំណើរ​ទៅ​រក​កន្លែ​ង​មួយ​ដែល​អ្នក​ប្រាថ្នា អ្នក​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯងតែងតែពង្រឹង​ស្នាដៃ​ខ្លួន មាន​ភាព​ជឿជាក់លើ​សមត្ថ​ភាពរបស់ពួកគេ​ព្រោះពួក​គេអាច​សម្រេច​បានច្រើន​នូវ​គំនិត​ដែល​គេ​បាន​ផ្តួច​ផ្តើម​មក។ បើ​អ្នក​មានភាព​ក្លាហាន​ក្នុង​ការ​ដើរ​ចេញពី​កន្លែង​សុខស្រួលរបស់​អ្នក​ ហើយ​លូក​ជើង​ឈាន​ទៅ​ទីដែល​ប្រថុយ​ប្រថាន​សាក​ល្បង​បរិយាកាស​ថ្មី​នោះ​អ្នក​មាន​លទ្ធ​ភាព​ច្រើន​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិតព្រោះ​អ្នក​ក៏​នឹង​ទទួលបាន​មេរៀន​ជី​វិត​ច្រើន​ជាង​អ្នក​ដែល​តែ​តែ​នៅ​ស្ងៀម​ដែរ។​

៤) អ្នក​ទំនង​ជា​ចង់​បញ្ចប់​នៅ​ពេលអ្នក​ចាប់​ផ្តើម​ មិនខុស​ទេពេលចាប់​ផ្តើម​ការ​ងារអ្វីមួយថ្មី​​ដំបូង​​អ្នកពិតជា​ចង់​បោះ​បង់​វា​ចោលណាស់ ដោយ​សារ​វា​លំបាក ដោយ​សារ​វាថ្មី អ្នក​មិនទាន់​ស្គាល់​វា​ច្បាស់ តែពេល​ដែល​អ្នកប្រើគំនិត​លើក​ទឹក​ចិត្ត​ខ្លួន​ឯង អ្នក​នឹង​មិន​បោះ​បង់​វា​ដោយ​ងាយ​ទេ មានកូន​ចិត្ត​មួយ​ចាំជំរុញ​អ្នក​ឲ្យ​បន្ត​ធ្វើ​វា​សិន​ ថាតើ​វា​នឹង​ឲ្យ​ផល​យ៉ាងណា។ ពី​មួយ​ពេល​ទៅ​មួយ​ពេល​វា​នឹង​ធ្វើ​ឲ្យ​អ្នកកាន់​តែ​រឹង​ម៉ាំឡើងៗ ហើយ​ក៏​អាច​សម្រេច​ការងារ​បានលឿន​ដូចគ្នា។​​​

៥) អ្នក​តែង​មាន​ពីរជំហាន​នៅមុខកញ្ចក់​ អ្នក​ជា​មនុស្សដែល​មាន​ធម្ម​ជាតិ​សកម្ម​ឬយ៉ាងណា? អ្នក​ដែល​តែ​ង​សម្រេច​ការងារ​ដោយ​ខ្លួន​មិនចូល​ចិត្ត​ការ​រង់​ចាំការ​ផ្លាស់​ប្តូរ​កាលៈទេសៈហើយ​បង្ខំឲ្យ​ពួក​គេ​សម្រប​ស្លួន​តាម​។ គេ​តែង​រំពឹង​ទទួល​បាន​ការអភិ​វឌ្ឍ​ថ្មី​ៗ​​ និង​​រៀន​សូត្រ​បន្ថែម។ គេ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ច្រំដែល​ មិនកើន​ចំណេះ មិនរី​កចម្រើន​ មិន​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ទេ។ គេ​តែង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ទោះ​គ្មាន​នរណា​គាំ​ទ្រគំនិត​គេ​ ហើយ​ព្យាយាម​ធ្វើកិច្ច​ការ​ដែល​គេ​ចង់​ធ្វើ​នោះឲ្យ​សម្រេច​បានផ្លែ​ផ្កា៕

ដោយ៖ យ៉ាយ៉ា​

X
5s