អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​​



របៀប​នៃ​ការ​ទំនាក់ទំនង​បែប​ដឹកនាំ​ពិតជា​សំខាន់​ណាស់ ព្រោះ​ថា​វា​អាច​ធ្វើ​ឲ្យ​អ្នក​និង​អ្នក​ដទៃ​អាច​យល់​ពី​គ្នា​បាន​ល្អ​ជាង​ធម្មតា​។ ការ​ប្រើប្រាស់​សំឡេង​ ការ​ជ្រើសរើស​ពាក្យ​និយាយ និង​ការ​ប្រើប្រាស់​កាយវិការ​ គឺ​ជា​គ្រឹះ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ល្អ។ ខាងក្រោម​នេះ​ជា​គោលការណ៍​សំខាន់ៗ​ដែល​អ្នក​គួរ​ចងចាំ៖

១)​​​​ ​ចែក​របៀប​ទំនាក់ទំនង​របស់​អ្នក​តាម​កាលៈទេសៈ៖​ ​​​​អ្នក​មិន​គួរ​និយាយ​តាម​របៀប​ដដែល​ៗ​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ តែ​អ្នក​គួរ​តែ​ផ្ដោត​ទៅ​លើ​អត្តចរិត​របស់​មនុស្ស​ដែល​អ្នក​និយាយ​ជាមួយ​វិញ​។ តើ​អ្នក​ដែល​អ្នក​និយាយ​ជាមួយ​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​និយាយ​បែប​លម្អិត ឬ​បែប​ខ្លី​ហើយ​ងាយ​ស្ដាប់បាន?

២) ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់៖ ​​​​ចូរ​កុំ​ធ្វើ​ព្រងើយ​នៅ​ពេល​ដែល​អ្នក​ដទៃ​កំពុង​និយាយ និង​ព្យាយាម​ស្ដាប់​ដោយ​មើល​ភ្នែក​របស់​ពួក​គេ ដែល​នេះ​ក៏​បង្ហាញ​ពី​ការ​គោរព​ផង​ដែរ។ បង្ហាញ​ពួកគេ​ពី​ការ​ចាប់អារម្មណ៍​របស់​អ្នក​ចំពោះ​ការសន្ទនា​នោះ​ដោយ​កុំ​ចុច​ទូរស័ព្ទ​ជាដើម។ ​

៣)​​ អោយ​ដៃគូ​របស់​អ្នក​បញ្ចប់​សន្ទនា​របស់​គេ​សិន៖ ​​នៅ​ពេល​ដែល​អ្នក​និយាយ​នៅ​ពេល​ដែល​អ្នក​ដទៃ​ចាប់ផ្ដើម​និយាយ​ ឬ​កំពុង​និយាយ​ បង្ហាញ​ថា​អ្នក​គ្មាន​ការ​គោរព​ចំពោះ​អ្នកដទៃ​នោះ​ទេ។ អ្នក​គួរ​តែ​ចាំ​រហូត​ដល់​ពួកគេ​បញ្ចប់​សន្ទនា​របស់​គេ​សិន​ទើប​ល្អ។​

៤) ​សួរ​សំនួរ៖ ​ពេលខ្លះ​អ្នក​មិន​ចាំ​បាច់​សួរ​គ្រប់​ពេល​ដែល​អ្នក​កំពុង​ធ្វើ​ការ​សន្ទនា​ជាមួយ​អ្នក​ដទៃ​នោះ​ទេ​។ តែ​វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​អ្នក​យល់​នូវ​អ្វី​ដែល​អ្នកដទៃ​បាន​និយាយ។

៥) ​កុំ​វាយ​តម្លៃ៖ យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​គិត​ឲ្យ​ច្បាស់​មុន​ពេល​ដែល​អ្នក​ចង់​វាយ​តម្លៃ​ម្ដងៗ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ចង់​វាយ​តម្លៃ​នរណា​ម្នាក់ អ្នក​មិន​បាន​ដឹង​ពី​រឿងរ៉ាវ​ពិត​ទាំង​អស់​នោះ​ទេ។

៦) ​ការ​ប្រើប្រាស់​សំឡេង៖ ​អ្នក​គួរ​ពិនិត្យ​ទៅលើ​សំឡេង​របស់​អ្នក​ កុំ​ឲ្យ​លឺ​ខ្លាំង​ពេក ហើយ​ក៏​កុំ​ឲ្យ​ខ្សោយ​ពេក ទើប​អ្នកដទៃ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្ដាប់៕

​ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មី ​ ​ ​ ​ ​ប្រភព៖ www.inc.com ​​

X
5s