ភ្ញាក់ផ្អើលនៅឥណ្ឌា ចេញស្មាតហ្វូន Freedom 251 តម្លៃមហាថោកត្រឹមតែ ៤ដុល្លារទេ!
Freedom 251 ជាទូរស័ព្ទប្រភេទស្មាតហ្វូន ដើរដោយប្រព័ន្ធប្រតិបត្តិការ Android ទើបបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌា គួរឱ្យភ្ញាក់ផ្អើលជាមួយតម្លៃដ៏ថោករបស់វា ត្រឹមតែ ៤ដុល្លារប៉ុណ្ណោះ។ ទូរស័ព្ទតម្លៃមហាទាបនេះ ដើរដោយ Android 5.1 Lollipop ហើយបំពាក់ដោយអេក្រង់ qHD ជាមួយ resolution ទំហំ 540x960px លើសពីនេះ វាត្រូវបានបំពាក់ឈីប quad-core ល្បឿន 1.3GHz ប្រហាក់ប្រហែលស្មាតហ្វូនធុនមធ្យមបច្ចុប្បន្ន។
ចំពោះលក្ខណៈ សម្បត្តិផ្សេងទៀតនៅលើ Freedom 251 រួមមាន៖ RAM 1GB, មេម៉ូរី 8GB ហើយអាចបន្ថែម microSD បាន, មានប្រព័ន្ធបណ្ដាញ 3G, ដាក់ស៊ីមកាតបាន២, មានកាមេរ៉ាមុខក្រោយ ដែលខាងមុខទំហំ 0.3MP ខាងក្រោយទំហំ 3.2MP។
សូមបញ្ជាក់ថា ស្មាតហ្វូន Freedom 251 មានលក់តែនៅលើទីផ្សារឥណ្ឌា ប៉ុណ្ណោះ ដែលរដ្ឋាភិបាលប្រទេសនេះអាចស្ថិតនៅពីក្រោយគម្រោងផលិត ដូច្នេះហើយទើបតម្លៃរបស់វាទាបយ៉ាងនេះ៕