សម្រង់សម្តីទាំង ២០ ឃ្លារបស់លោកដែន ឡក់ រុញច្រានអ្នកឲ្យតស៊ូដើម្បីជោគជ័យ
Dan Lok គឺជាមហាសេដ្ឋីមួយរូប ជាសហគ្រិន អ្នកនិពន្ធ កំពូលអ្នកលក់ និងជាអ្នកជំនាញផ្នែកទីផ្សារតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ។ មុនពេលលោកអាចកសាងអាជីវកម្មដ៏ជោគជ័យមួយបាន លោកត្រូវទទួលភាពបរាជ័យ ១៣ដងក្នុងការចាប់ផ្តើមជំនួញ។ លោកមានភាពតស៊ូក្នុងជីវិតជាច្រើនទម្រាំមានថ្ងៃនេះ ហើយខាងក្រោមនេះជាសម្រង់សម្តីបំផុសគំនិតទាំង ២០ ឃ្លាទាក់ទងនឹងអាជីវកម្មរបស់ Dan Lok៖
១) ត្រូវចាំថា អតិថិជននឹងមិនទិញទំនិញឬសេវាកម្មពីអ្នកព្រោះគេមិនយល់ពីអ្វីដែលអ្នកលក់នោះទេ តែគេទិញព្រោះគេមានអារម្មណ៍ថាយល់ពីផលិតផលរបស់អ្នក (អ្នកធ្វើឲ្យអតិថិជនបានយល់ពីផលិតផលរបស់អ្នក)។
២) អ្នកត្រូវកំណត់ថ្លៃចំណាយដែលអ្នកចង់បានដើម្បីសម្រេចភាពជោគជ័យរបស់អ្នក បន្ទាប់មកអ្នកនឹងទទួលបានការចំណាយទាំងនោះពីអតិថិជនអ្នកវិញ។
៣) គំនិតដ៏យឺតយ៉ាវក្នុងការបង្កើតអ្វីមួយថ្មី នឹងមិនអាចត្រលប់ទៅចំណុចដើមវិញទេ។
៤) ការផ្តល់ឲ្យមានកំណត់នឹងមានការតវ៉ាគ្មានដែនកំណត់។
៥) អ្នកទីផ្សារដ៏ពូកែមិនមែនជាអ្នកពូកែនិយាយទេ ទោះបីគេអាចរកខោមួយដែលសមត្រូវវនឹងអ្នកឥតខ្ចោះក៏ដោយ នេះក៏ព្រោះគេជាមនុសុ្សដែលពូកែស្តាប់ ពូកែសង្កេត អាចយល់ពីតម្រូវការរបស់អតិថិជនបាន។
៦) តាមការសិក្សាពី Wall Street Journal លេខប្រាំពីរ ៧ ត្រូវបានគេរកឃើញថាជាលេខដែលមនុស្សភាគច្រើនឆ្លើយតប។
៧) ខ្ញុំធ្លាប់ជាក្មេងប្រុសម្នាក់ដែលគេមិនយកភ្នែកមើល។ ៨) ភាពដែលអាចមើលឃើញវាសំខាន់ជាងសមត្ថភាពទៅទៀត អ្នកត្រូវដឹងថាអ្នកត្រូវការឲ្យគេជួលអ្នកដើម្បីធ្វើការងារ បើគ្មានអតិថិជនក៏គ្មានចំនូល ពេលគ្មានចំនូលមានន័យថាគ្មានទេអាជីវកម្ម។
៩) ខ្ញុំធ្លាប់បរាជ័យ ១៣ដងមុនទទួលបានជោគជ័យលើកទីមួយ ដូច្នេះនៅពេលដែលអ្នកជោគជ័យគ្មាននរណាមកខ្វល់ពី បរាជ័យរបស់អ្នកទេ។
១០) ថ្ងៃនេះខ្ញុំទទួលបានការងារដ៏អស្ចារ្យមួយក្នុងពិភពលោក ខ្ញុំធ្វើវានៅពេលខ្ញុំចង់ធ្វើ ចាប់ផ្តើមនៅកន្លែងដែលចង់ធ្វើ ជាមួយមនុស្សដែលខ្ញុំចង់រួមការងារ ខ្ញុំតែងធ្វើអ្វីដែលខ្ញុំចង់ធ្វើ។
១១) ខ្ញុំគ្រាន់តែជាមនុស្សដែលមានចំណងប្រាថ្នា មហិច្ចតា និងគោលដៅ ខ្ញុំមិនចុះចាញ់ ហើយខ្ញុំនៅតែបន្តទៅមុខ អ្នករាល់គ្នាអាចធ្វើវាទាំងអស់បើពិតជាចង់បានវាប្រាកដមែន។
១២) បើសិនជាអ្នកបរាជ័យក្នុងការរៀនសូត្រ ហើយចៀសពីវា នោះឱកាសនៃការទទួលជោគជ័យមានច្រើន។
១៣) សហគ្រិនដោះស្រាយបញ្ហារបស់មនុស្សទៅជាប្រាក់ចំនេញរបស់ខ្លួន។
១៤) សហគ្រិនខ្លះខ្វះការផ្តោតយកចិត្តទុកដាក់ គេមិនផ្តោតឆ្ពោះទៅអ្វីតែមួយទេ តែពួកគេព្យាយាមលោតពីគោលដៅមួយទៅមួយផ្សេងទៀត ចុងបញ្ចប់ពួកគេគ្មានបានអ្វីទាំងអស់។
១៥) សហគ្រិនភាគច្រើនបរាជ័យព្រោះពួកគេប៉ាន់ស្មានភាពលំបាកទាបពេក ហើយរំពឹងជោគជ័យខ្ពស់ពេក។ ១៦) ប្រសិនបើអ្នកមិនចង់បានការប្រកួតប្រជែងក្នុងទីផ្សារ អ្នកត្រូវគ្រប់គ្រងនិងត្រួតត្រាគ្របដណ្តប់លើវា។
១៧) ចំណាត់ថា្នក់លេខមួយនៃភាពជោគជ័យរបស់សហគ្រិនគឺសមត្ថភាពស៊ូទ្រាំនឹងការឈឺចាប់សម្រាប់រយៈពេលវែង។
១៨) រឿងដែលអស្ចារ្យក្នុងអាជីវកម្មគឺផ្តួចផ្ដើមវាឡើង បង្កើតកំហុស ដួលប៉ុន្មានដង ប៉ុន្តែនៅ តែអាចធ្វើឲ្យវាជោគជ័យហើយទទួលបាននូវអ្វីដែលខ្លួនចង់បាន។
១៩) ជោគជ័យគឺរស់នៅក្នុងជីវិតមួយដែលជារបស់ខ្លួន។
២០) បើអ្នកចង់ខិតខំប្រឹងប្រែងដើម្បីសេរីភាព និងមិនផ្តល់នូវការកំសាន្ត អ្នកមិនចង់ធ្វើអ្វីដែលផ្តល់មានផាសុកភាព ហើយបើរាល់ថ្ងៃអ្នកមិនព្យាយាមធ្វើអ្វីដែលលំបាកខ្លះ គួរឲ្យខ្លាចខ្លះ អ្នកនឹងមិនអាចអភិវឌ្ឍខ្លួនបានឡើយ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ Success Quest