អស្ចារ្យណាស់! កាមេរ៉ាសុវត្តិភាពប្រើបចេ្ចកវិទ្យាបញ្ញាសម្បនិមិត្ត AI អាចចាប់និងផ្ដល់ដំណឹងពីការលួចអីវ៉ាន់នៅក្នុងហាង​



ក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងប្រទេសជប៉ុន បានបង្កើតនិងអភិវឌ្ឍនូវកម្មវិធីបច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត AI (Artificial Inelegance) ដែលអាចផ្ដល់ដំណឹង និងដឹងមុនពីសកម្មភាពចោរលួចអីវ៉ាន់នៅក្នុងហាង ដោយធ្វើការតាមដានពីកាមេរ៉ាសុវត្តិភាពដើម្បីចាប់ពីសកម្មភាពរបស់ជនសង្ស័យ ។ បច្ចេកវិទ្យាឆ្លាតវៃ AI (Artificial Intelegance) នេះត្រូវបានធ្វើការសាកល្បងក្នុងហាងលក់អីវ៉ាន់ នៅទីក្រុង Yokohama ប្រទេសជប៉ុន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាមានសមត្ថភាពអាចចាប់និងផ្ដល់ដំណឹងពីសកម្មភាពរបស់ចោរលួចអីវ៉ាន់ក្នុងហាង ។ ក្រុមហ៊ុនបចេ្ចកវិទ្យា Vaak របស់ប្រទេសជប៉ុន មិនត្រឹមតែបាននឹងកំពុងអភិវឌ្ឍ និងបង្កើតកម្មវិធីដែលមានសមត្ថភាពអាចចាប់ និងវិភាគនូវសកម្មភាពមិនប្រក្រតីរបស់មនុស្សប៉ុននោះទេ ហើយក៏បាននឹងកំពុងអភិវឌ្ឍបង្កើតកម្មវិធីផ្សេងៗច្រើនទៀតផងដែលដូចជា ប្រព័ន្ធត្រួតពិនិត្យតាមដានប្រមូលព័ត៌មានពីអតិថិជន និងទំនិញនៅក្នុងហាង ដើម្បីជួយឲ្យហាងទាំងនោះអាចដាក់តាំងលក់ផលិតឲ្យកាន់តែមានប្រសិទ្ធភាព ។ លោក Tanaka បានមាននិយាយថា បច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត AI ដែលមានសមត្ថភាពចាប់ និងវិភាគនូវសកម្មភាពមិនប្រក្រតីរបស់មនុស្សនេះ នឹងត្រូវបានគេប្រើប្រាស់ផងដែលនៅតាមទីសាធារណៈ និងតាមស្ថានីយរថភ្លើង ដើម្បីផ្ដល់សញ្ញានូវសកម្មភាពជនសង្ស័យ និងសកម្មភាពមនុស្សដែលមានបំណងចង់ធ្វើអត្តឃាត តាមវីដេអូកាមេរ៉ាសុវត្តិភាពទៀតផង។ លោក Hitoaki Ando ជាភ្នាក់ងារផ្ដល់ប្រឹក្សាយោបល់ឲ្យហាងលក់ទំនិញរបស់ក្រុមហ៊ុន Ernst & Young Advisory & Consulting Co ក្នុងទីក្រុង Tokyo បានមានប្រសាសន៍ថា មានហាងលក់ទំនិញធំៗជាច្រើនក្នុងប្រទេសជប៉ុនបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាសុវត្តិភាពឆ្លាតវៃនេះនៅតាមបរិវេណហាង ដើម្បីការពារ និងតាមដានពីសកម្មភាពរបស់មនុស្សដែលមានបំណងចង់លួចអីវ៉ាន់៕ ដោយ៖ វឌ្ឍនា
X
5s