ដឹងថា កូរ៉េខាងជើងមាន Operating System កុំព្យូទ័រឈ្មោះអ្វីទេ? ទម្រង់ OS ស្រដៀង Mac OS របស់ Apple!
នៅពេលអតីតបុគ្គលិកក្រុមហ៊ុន Google លោក Will Scott មានឱកាសធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងទីក្រុងព្យុងយ៉ាង (Pyongyang) នៃប្រទេសកូរ៉េខាងត្បូង លោកក៏បានទិញប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រច្បាប់ចម្លង (copy) ឈ្មោះថា “Red Star 3” របស់កូរ៉េ មុនពេលលោកត្រឡប់ទៅអាមេរិកវិញ។
នៅប្រទេសឯកោនិយមនេះ ក៏ធ្លាប់បានប្រើប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Software អាមេរិក Microsoft ផងដែរ ប៉ុន្តែតាំងពី Computer OS ឈ្មោះ Red Star 3 ត្រូវបានបង្កើត។ Res Star 3 ត្រូវបានឌីហ្សាញមានទម្រង់ម៉ូដស្អាតទាន់សម័យស្រដៀងច្រើនទៅនឹងប្រព័ន្ធប្រតិបត្តិការ Mac OS X របស់ Apple។ ខាងក្រោមនេះ គឺជារូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពនៃការប្រើប្រាស់កុំព្យូទ័ររបស់ប្រជាជនកូរ៉េខាងជើង។
១) រូប Startup screen នៅពេលអ្នកប្រើចាប់ផ្ដើម boot ប្រព័ន្ធប្រតិបត្តិការ Red Star 3
២) រូបភាពពេលកំពុងដំឡើង (install) ប្រព័ន្ធប្រតិបត្តិការ Red Star 3។ អ្នកត្រូវជ្រើសរើសទីក្រុងមួយ សម្រាប់តំបន់ដែលអ្នកកំពុងស្ថិតនៅ។ សូមបញ្ជាក់ថា សម្រាប់ទីក្រុងសេអ៊ូល (Seoul) ប្រទេ កូរ៉េខាងត្បូង មិនមាននៅក្នុងជម្រើសឡើយ។
៣) ផ្ទាំង Login screen
៤) ក្រោយដំឡើង និងដំណើរការ Startup ចាប់សព្វគ្រប់ លោកអ្នកនឹងឃើញទម្រង់ Interface នៅលើ Red Star 3 មានលក្ខណៈដូចច្រើនទៅនឹង Mac OS X របស់ Apple អីចឹង។ បើជំនាន់ OS មុនគឺមាន Interface ស្រដៀងច្រើននឹង Windows XP។ ចាប់តាំងពីលោកគីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញលោកប្រើផលិតផល iMac នៅលើតុរបស់លោកកាលពីឆ្នាំ២០១៣ ដូច្នេះមនុស្សមួយចំនួនជឿថា លោកចង់ឱ្យ Re Star មានការកាឌីហ្សាញឱ្យបានដូចច្រើនទៅនឹង Mac ដែរ។
ចំណែកអ្នកប្រើនៅក្នុងប្រទេសកម្ពុជាវិញ គឺភាគច្រើនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ Windows 7 បន្ទាប់មកគឺ Windows XP ដែលរាប់ចាប់ពីខែធ្នូ ឆ្នាំ២០១៣ ដល់ខែធ្នូ ឆ្នាំ២០១៤ (ផ្អែកតាមក្រាបរបស់ gs.statcounter)។
៥) ផ្ទាំងចាប់ផ្ដើមកម្មវិធីវាយឯកសារ (ប្រភេទកម្មវិធីការិយាល័យ word processor) ពេញដោយអក្សរកូរ៉េ
៦) ផ្ទាំងកម្មវិធីអ៊ីមែល (email client)
៧) ដើម្បីបើកមើលឯកសារដែលបានរក្សាទុក (save) លើកមុនៗ អ្នកប្រើត្រូវប្រើប្រាស់ file manager នៅលើ Red Star ដើម្បីស្វែងរក ដែលជាលក្ខណៈមួយស្រដៀងនឹងប្រព័ន្ធគ្រប់គ្រងឯកសារ Finder របស់ Apple ដែរ។
៨) កម្មវិធីបើកវែបសាយនៅលើ Red Star ត្រូវបានហៅឈ្មោះថា “Naenara” ដែលជាកំណែប្រែជាច្រើនទៅលើ Mozilla Firefox។ បើប្រៀបធៀបនឹងអ្នកប្រើនៅក្នុងប្រទេសកម្ពុជាភាគច្រើនគឺប្រើ Browser ឈ្មោះ “Chrome” , “Firefox” និង “Internet Explorer”។
៩) នេះគឺជាបណ្ដុំឯកសារផ្ទាល់ខ្លួនរបស់អ្នកប្រើ (Personalize) នៅលើ Red Star ហើយយើងថែមទាំងអាចជ្រើសរើស Wallpapers នៅក្នុងនោះផងដែរ។
១០) រូប Wallpaper ដែលមានការពេញនិយមមានឈ្មោះជាភាសាកូរ៉េថា 다박솔초소의 설경ឬ "snow at the baksol outpost."។
ហើយខាងក្រោមនេះទៀត គឺជារូប wallpapers ដែលប្រជាជនកូរ៉េនិយមដាក់នៅលើកុំព្យូទ័រប្រើ Red Star OS របស់គេ។
ចុះប្រិយមិត្តវិញតើយល់យ៉ាងណា ចំពោះ OS, Software និងការឌីហ្សាញ Interface នៅលើ Red Start 3?
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ businessinsider