ចំពោះអ្នកស្រលាញ់សត្វ អាចពិចារណាគំនិត Startup មួយចំនួនដើម្បីរកប្រាក់ចំនូលបាន​



គ្រួសារមួយចំនួន​ចាត់​ទុក​សត្វចិញ្ចឹមដូចជាសមាជិកគ្រួសាររបស់ខ្លួន ទាំង​ការ​ផ្តល់​ចំណី ទាំងការ​ស្រលាញ់ ការថែ​ទាំ និង​មនោសញ្ចេតនា។

ដោយ​សារ​ការ​ស្រលាញ់​នេះ​ដែរ វាក៏​អាចជួយ​​អ្ន​កឲ្យ​​​ប្រាក់​ចំនូល​បាន​ដូចគ្នា​តាម​រយៈអាជីវកម្មបែប​តូចៗ ឬជា startup មួយ​ចំនួន​គួរ​ឲ្យចាប់​អារម្មណ៍​ដូច​ខាងក្រោម​នេះ៖

១) សេវាកម្ម​បង្ហាត់​បង្រៀនសត្វ

វា​ជា​រឿង​ដ៏​អស្ចារ្យ​មួ​យដែលសត្វស្រុក និង​បក្សីមួយចំនួនមាន​ខួរ​ក្បាល​ឆ្លាត​វៃ​អាច​ឲ្យ​យើង​បង្ហាត់​បង្រៀន​ពួកវា​បាន​ វា​មិនមែន​សម្រាប់​តែការ​កំសាន្ត​សប្បាយ​របស់​យើង​ទេតែបើ​យើង​យក​វាមក​ចិញ្ចឹម​ វារស់​នៅជា​មួ​យយើង​ វា​មិនខុស​ពី​គ្រួសាររបស់​យើង​ទេ។ ពេល​វា​ចេះ​ស្តាប់​បង្គាប់​​មានទម្លាប់​ក្នុងការ​រស់​នៅ​ វា​នឹង​មិន​បង្ក​ភាព​រញ៉េ​រញ៉ៃ​ក្នុ​ងផ្ទះ​ឡើយ។ លើស​ពី​នេះ​បើ​អ្នក​មានសមត្ថភាព​អាច​បង្ហាត់​លើជំនាញ​បន្ថែមទៅ​ដល់​សត្វ​ចិញ្ចឹម​ទាំង​នោះទៀត​អ្នក​អាច​ទទួល​បាន​ចំនូ​ល​កាន់​តែ​ច្រើន​ដូចគ្នា​។

២) កន្លែង​ថែទាំ​ប្រចាំ​ថ្ងៃ​សម្រាប់សត្វ​ចិញ្ចឹម មាន​មនុសុ្ស​មួយ​ចំនួន​ដែល​ចិញ្ចឹម​សត្វ​ ពិសេសសុនខ ឆ្មា ទន្សាយ ឬ​បក្សីតូចធំ​មួយ​ចំនួនគាត់​ប្រហែល​ជា​ត្រូវ​ការ​សេវាមើល​ថែទាំ​ប្រចាំថ្ងៃ​ដល់​សត្វចិញ្ចឹម​របស់​គាត់។ អ្នក​អាច​នឹងឆ្ងល់​ថាអ្នក​ស្រលាញ់​សត្វបែរជាត្រូវ​ការ​សេវា​ថែ​ទាំ​ប្រចាំ​ថ្ងៃ​វិញ​? ពិត​ណាស់​ពួក​គាត់​ភាគ​ច្រើន​អាចជាអ្នក​ធ្វើ​ការ​ ហើយ​គាត់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ដូច្នេះ​ពេល​ថ្ងៃ​គាត់​គ្មាន​ពេល​មើល​ថែ​ទាំសត្វ​ចិញ្ចឹម​ពួកគាត់​ទេ ក៏​រឹត​តែ​មិនអាច​យក​ពួក​វា​ទៅធ្វើ​ការ​ជា​មួយ​ដែរ។ ជម្រើស​ល្អបំផុត​គឺ​ស្វែង​រក​សេវាកម្ម​មើល​ថែ​ទាំ​ប្រចាំ​ថ្ងៃ​មួយ​នេះ​ឯង។​

៣) ហាង​លក់​ចំណី​សត្វ និង​ផលិត​ផល​រក្សា​សុខ​ភាព​សត្វ សម័យ​នេះ​មានការនាំ​ចូល​សត្វ​ចិញ្ចឹម​ពី​ប​រទេសច្រើន កា​រចិញ្ចឹម​សត្វក្នុង​ប្រទេស​ក៏​មាន​ច្រើន ការ​យក​ចិត្តទុក​ដាក់​លើ​ការ​ថែ​ទាំ​សត្វ​ក៏​កាន់​តែ​យល់​ដឹង​ច្រើន​។ ហេតុ​ដូចនេះ​ការផ្គត់​ផ្គង់​ផលិត​ផល​ទាំង​នេះ​ក៏​កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ និង​ទទួល​ការ​គាំ​ទ្រខ្លាំង​បន្តិច​ម្តងៗដូចគ្នា៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ BusinessBlogs

X
5s