សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ប្រចាំ​សប្ដាហ៍​



ថ្ងៃ​នេះ​Bizkhmer​សូម​ជម្រាប​​ជូន​លោក​អ្នក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ប្រចាំ​សប្តាហ៍ ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​និង​ជំនួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​ដក​ស្រង់​ចេញ​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​មួយ​ចំនួន​ដូច​ជា កាសែត​កោះ​សន្តិភាព​ រស្មី​កម្ពុជា ភ្នំពេញ​ប៉ុស្ដិ៍ Sabay News និង​ DAP NEWS។

យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ ស្ដី​អំពី​ ទាក់ទាញ​វិនិយោគិន​ឥណ្ឌូនេស៊ី មកវិនិយោគ​នៅ​កម្ពុជា៖ វិនិយោគិន​ឥណ្ឌូនេស៊ី​ហាក់​បាន​មើល​រំលង​ឱកាស​​​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​​​កន្លង​​មក​ ហើយ​ស្ទើរ​តែ​គ្មាន​គម្រោង​វិនិយោគ​ផ្ទាល់​ណា​មួយ​​បាន​ដាក់​ទុន​នៅ​កម្ពុជា​នៅ​ឡើយ​ ​ទោះ​បី​ជា​លំហូរ​ពាណិជ្ជកម្ម​ និង​ទេសចរ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​ប្រចាំ​ឆ្នាំ​ក្តី។ នេះ​បើ​យោង​តាម​លោក Sudirman Haseng ឯក​​អគ្គ​រដ្ឋទូត​​​​ឥណ្ឌូនេស៊ី​ប្រចាំ​​នៅ​កម្ពុជា។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ខាង​លើ​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​បាន​ចេញ​ផ្សាយ​អំពី គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី ​១០ លាន​ដុល្លារ​ដាក់​ដំណើរ​ការ៖ គម្រោង​ WE Act ដែល​ជា​គំនិត​ផ្តួចផ្ដើម​ថ្មី​ក្នុង​គោល​​បំណង​គាំទ្រ​សហគ្រិន​ស្ដ្រីវ័យ​ក្មេង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ម្សិលមិញ ដែល​​គេ​រំពឹង​ថា​នឹង​ផ្ដល់​អំណាច​​ដល់​សហគ្រិន ​និង​ភាព​ជា​អ្នក​ដឹកនាំ​អាជីវកម្ម​ស្ត្រី​​។ ទោះ​បី​មាន​ការ​ប៉ាន់​ប្រមាណ​ថា ស្ដ្រី​គ្រប់គ្រង​អាជីវកម្ម​ជាង ​៦០ ​​ភាគរយ ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ប៉ុន្តែ​ពួក​គេ​គ្រប់គ្រង​ក្រុមហ៊ុន​ខ្នាត​តូច​ ដែល​មាន​បុគ្គលិក​ចាប់​ពី ​១០ ​នាក់​ ​ឬ​ច្រើន​ជាង​នេះ មាន​តែ​ចំនួន ​២៦ ​ភាគរយ​ប៉ុណ្ណោះ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ កោះ​សន្តិភាព កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៩​បាន​ចេញ​ផ្សាយ​ស្ដី​អំពី អនុសញ្ញា​ក្រុង ​Cape Town បើកភ្លើង​ខៀវ​ដល់​កម្ពុជា៖ អនុសញ្ញា​ក្រុង Cape Town ដែល​ជា​បណ្ដុំ​ប្រទេស​ជា​ច្រើន​ជា​ហត្ថលេខី បាន​និង​កំពុង​បើកភ្លើង​ខៀវ​ដល់​កម្ពុជា​ដើម្បី​ចូលរួម​អនុសញ្ញា​នេះ​ក្នុង​គោលបំណង​ផ្ដល់​ប្រយោជន៍​ដល់​វិស័យ​អាកាសចរណ៍ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អនុសញ្ញា Cape Town នឹង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន ឧទ្ធម្ភាគចក្រ​នៅ​កម្ពុជា ហើយ​ពួក​គេ​អាច​ស្វែងរក​ទិញ ឬ​ជួល​យន្តហោះ​ក្នុង​តម្លៃ​សមរម្យ និង​ថោក​ជាង​ទិញ​ឬ​ជួល​នៅ​ពេល​បច្ចុប្បន្ន។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ខាង​លើ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី​រដ្ឋមន្ត្រី RCEP សន្យា​​ខិតខំ​ប្រឹងប្រែង​សម្រេច​បានឲ្យ​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​នេះ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Kyodo News កាលពី​ថ្ងៃ​ទី ៣​កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​មក​ពី​ប្រទេស​ទាំង ១៦ ដែល​កំពុង​តែ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ី​បាន​សន្យា​កាលពី​ថ្ងៃ​សៅរ៍​មក​ថា​ពួក​គេ​នឹង​ខិតខំ​បន្ថែម​ក្នុង​ការ​សម្រេច​គោលដៅ​របស់​អ្នកដឹកនាំ​ក្នុង​ការ​បញ្ចប់​ការ​ចរចា​ក្នុងឆ្នាំនេះ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​ទៀត​សម្រាប់​កាសែត​រស្មីកម្ពុជា កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី​ គយ​កម្ពុជា​បង្ហាញ​យុទ្ធសាស្ត្រ​កំណែទម្រង់​និង​ទំនើបកម្ម​គយ​ឆ្នាំ​២០១៩-២០២៣​ដល់​ដៃគូ​អភិវឌ្ឍន៍​៖ ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​៥​មីនា​កន្លងមកនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​៦​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​បង្ហាញ​អំពី “​យុទ្ធសាស្ត្រ​កំណែទម្រង់​និង​ទំនើបកម្ម​គយ​ឆ្នាំ​២០១៩-២០២៣​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ខាង​លើ​ក្នុង​ថ្ងៃ​ដដែល​នោះ​​បាន​ចេញ​ផ្សាយ​អំពី ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​៖ ​បើ​យោងទៅតាម​ប្រវត្តិសាស្ត្រ​ក្រដាសប្រាក់​“​រៀល​”​ដំបូង​របស់​ប្រទេស​កម្ពុជា​បានចាប់ផ្ដើម​ធ្វើចរាចរ​ណ៍​ពេញលេញ​នៅ​ខែកញ្ញា​ឆ្នាំ​១៩៥៥​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣ ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​អតីតព្រះមហាក្សត្រ ព្រះរ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ​។​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រដាសប្រាក់​នៅតែ​ចរាចរណ៍ និង​ជា​រូបិយប័ណ្ណ​ផ្លូវការ សម្រាប់ធ្វើ​ការទូទាត់​ប​ង់​ថ្លៃទំនិញ និង​សេវាកម្ម សម្រាប់​ប្រជាជន​។ សូម​ចុច​ទី​នេះ​ដើម្បី​អានព័ត៌មាន​លម្អិត

ដោយ​ឡែក​យោង​តាម​សាព័ត៌មាន​ DAP NEWS កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី​ អាល្លឺម៉ង់ សន្យា​ផ្តល់ព័ត៌មាន ពិត ពី​កម្ពុជា ទៅកាន់​ភាគី​ពាក់ព័ន្ធ ក្នុង​ពិភពលោក៖ ស្រប​ពេល​សហគមន៍​អឺរ៉ុប (EU) កំពុង​ដំណើរ​ការ​នីតិវិធី ផ្អាក​ជាបណ្តោះអាសន្ន នូវ​ការអនុគ្រោះ​ពន្ធគ្រប់ប្រភេទ​លើកលែង តែអាវុធ(EBA) ពីកម្ពុជា លោក Manfred Grund សមា​ជិកសភា អាល្លឺម៉ង់ បាន​លើក​ឡើងថា ខ្លួន​នឹង​ផ្តល់ព័ត៌មាន ពិត​ពីកម្ពុជា ទៅកាន់​បណ្ដា​ភាគី​ពាក់ព័ន្ធ​ក្នុងពិភពលោក ដើម្បី​ឲ្យដឹង​ពីស្ថានភាព​កម្ពុជា ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

សម្រាប់​ព្រឹត្តិការណ៍​ព័ត៌មាន​ចុង​ក្រោយ​គឺ​ សាព័ត៌មាន​Sabay News កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​អ្នក​ជំនាញ ​សម្ដែងការ​សោកស្ដាយ​ក្រោយ​​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ដាំ​ក្បាល​ចុះ ដើម​ឆ្នាំ​នេះ៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ដើម​ឆ្នាំ​នេះ។ ការ​សោកស្ដាយ​ក៏​បាន​​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប ដែល​បាន​អនុវត្តន៍​កំណត់​យក​ពន្ធ​​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​លឿន​ ផ្ទុយ​ពី​ការ​រំពឹង​ទុក​ថា នឹង​ផ្ដល់​ឱកាស​ដល់​កម្ពុជា​ប្រមាណ​ជា ៣-៤ឆ្នាំ ទៀត។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​៖ ជួប ស្រីរ័ត្ន 

X
5s