គម្រោងរោងចក្រ៥ នឹងលេចវត្តមានឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស សរុបទុនវិនិយោគប្រមាណជិត៨០លានដុល្លារ
គម្រោងរោងចក្រចំនួន៥និងបង្ហាញវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសបន្ទាប់ពី ទទួលបានការអនុម័តនិងសម្រេចផ្ដល់ជូននូវវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដោយគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដល់ក្រុមហ៊ុនចំនួន៥។ ក្នុងនោះគម្រោងនេះចំណាយទុនវិនិយោគសរុបប្រមាណ៧៧,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារឲ្យប្រជាពលរដ្ឋបានចំនួន ៣,១៩៥ កន្លែង។
ទី១ ក្រុមហ៊ុន “RENS MEDCARE (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាពេទ្យ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៧កន្លែង។
ទី២ ក្រុមហ៊ុន “HUAYUE INTERNATIONAL PACKING TECHNOLOGY CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។ ទី៣ ក្រុមហ៊ុន “ ZHEJIANG HOME POINT FURNITURE CO., LTD”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។ ទី៤ ក្រុមហ៊ុន “ TOMSON MERCHANDISE CO., LTD”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ធ្នើរលម្អជាលោហធាតុ និងសម្ភារៈបរិក្ខារលម្អសួន មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៤កន្លែង។ ទី៥ ក្រុមហ៊ុន “ HAWMAO (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្រដាស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១០,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង៕ ដោយ៖ ជួប ស្រីរ័ត្ន