ប្រធានាធិបតី​អាមេរិក លោក អូបាម៉ា ឈប់​ជក់​បារី​ដោយសារ​ខ្លាច​ប្រពន្ធ​



ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៤ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​លោក បារ៉ាក់ អូបាម៉ា បាន​ចាប់​ផ្ដើម​ជក់បារី​នៅ​ពេល​ដែល​លោក​ពេញវ័យ ហើយ​បន្ទាប់​មក​លោក​ក៏​បាន​រក​វិធី​ដើម្បី​ផ្ដាច់​ការ​ញៀន​បារី​នេះ​វិញ។ ទូរទស្សន៍ ABC បាន​រាយការណ៍​អោយ​ដឹង​ថា លោក អូបាម៉ា បាន​ប្ដេជ្ញា​ក្នុង​ការ​ផ្ដាច់​បារី​នៅ​ឆ្នាំ២០០៧។ លោក​ប្រធានាធិបតី បាន​ទំពា​ស្ករកៅស៊ូ​ដែល​មាន​ជាតិ Nicorette ដើម្បី​ទប់​ស្កាត់​ការ​ញៀន​បារី និង​ភាព​ស្រេស្ត (stress)។ លោក​ប្រធានាធិបតី បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​កំពុង​ព្យាយាម ផ្ដាច់ បារី​មែន​ ហើយ​ទោះ​បី​ជា​លោក​នៅ​មិន​ទាន់​ផ្ដាច់​បាន​ទាំង​ស្រុង​ក៏​ដោយ តែ​លោក​មិន​ជក់បារី​នៅ​មុខ​ក្រុម​គ្រួសារ​របស់​លោក​ឡើយ។ នៅ​ឆ្នាំ​២០០៩ លោក អូបាម៉ា បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​ជក់បារី​ដើម្បី​ការពារ​ដល់​អនាគត​របស់​ក្មេង​ជំនាន់​ក្រោយ​កុំ​អោយ​មាន​ទម្លាប់​ជក់បារី។ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ព្យាយាម​បោះបង់​ចោល​ការ​ជក់បារី ដោយ​បាន​ប្រាប់​ពី​មូលហេតុ​នេះ​ថា  “ខ្ញុំ​ខ្លាច​ប្រពន្ធ​របស់​ខ្ញុំ”ប្រែ​សម្រូល៖ សុខា នីកា ប្រភព៖  ranker.com
X
5s