គ្រឹះទាំង ៥នៃការនិយាយជាសាធារណៈដែលសហគ្រិនគ្រប់រូបគួរតែច្បាស់
ការនិយាយជាសាធារណៈ គឺជាដំណាក់កាលនៃការ ធ្វើបទ បង្ហាញដោយថ្វីមាត់ផ្ទល់ជាសាធារណៈ ទៅកាន់ទស្សនិកជនជាច្រើន។ ដោយការនិយាយជាសាធារណៈនេះ គឺចែកចេញជា៣ប្រភេទ មានដូចជា ការរាយការណ៍, ការធ្វើឲ្យគេជឿ, និងការធ្វើឲ្យសប្បាយ។
ក្នុងនោះផងដែរ សហគ្រិនទាំងឡាយគឺមិនអាចគេចផុតពីការ និយាយជាសាធារណៈបានទេ ព្រោះគង់ថ្ងៃណាមួយអ្នកត្រូវបង្ហាញពីផលិតផលនៃក្រុមហ៊ុនរបស់ខ្លួនទៅកាន់គេឯងឲ្យបានស្គាល់។ ទាំងនេះគឺជាគ្រឹះសំខាន់ ខ្លះៗ ដែលសហគ្រិនទាំងឡាយគួរអនុវត្តដើម្បីក្លាយជាអ្នកដែលពូកែនិយាយ។
១) ត្រូវរៀបចំខ្លួនឲ្យ ស្អាតបាត៖ បើអ្នកចង់ឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងអ្នកមុនដំបូងគេនោះ អ្នកត្រូវរៀបចំខ្លួនឲ្យទាក់ទាញនិងស្អាតបាត។ មិនត្រឹមតែស្អាតបាត សមសួនទេ តែអ្នកក៏បង្ហាញកាយវិការ បានល្អទៅតាមនោះដែរ។ កាលណាអ្នកនូវរក្សាបែបនេះ បាន វាក៏កាន់តែជំរុញអ្នកឲ្យជឿជាក់លើខ្លួនឯងពេលកំពុងនិយាយផងដែរ។
២) កុំបង្ខំការនិយាយឲ្យលឿនអី៖ កាលដែលអ្នកនិយាយលឿននេះ គឺវាធ្វើឲ្យទស្សនិកជនចាប់ពាក្យអ្នកនិយាយមិនបានអស់ទេ។ មិនត្រឹមតែប៉ុណ្ណោះ វាបង្ហាញភាពភិតភ័យរបស់អ្នក ឲ្យគេមើលមកថាអ្នក មិនក្លាហាន។ កាលដែលអ្នកអាចរក្សាលំនឹងនៃការនិយាយបានមួយៗ ច្បាស់ៗ វានឹងបង្ហាញថាអ្នកអាចគ្រប់គ្រងការនិយាយបាននឹងនប៉ុណ្ណាហើយ។
៣) មើលទស្សនិកជន ដោយកុំដាក់ភ្នែកចុះ៖ វាគឺជាតិចនិកមួយដ៏មានឥទ្ធិពលបង្ហាញពីភាពក្លាហានរបស់អ្នក។ វាអាចនឹងពិបាកសម្រាប់អ្នកចាប់ផ្ដើមធ្វើ តែយូរៗ ទៅវានឹងសុំាសម្រាប់អ្នកហើយ។ នៅពេលអ្នកនិយាយ ព្យាយាមមើលទស្សនិកជនម្ដងមួយម្ដងមួយដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ។
៤) បង្ហាញកាយវិការ៖ ការធ្វើកាយវិការខុសឆ្គង វានឹងនាំការនិយាយរបស់អ្នកទាំងមូលធ្លាក់ទៅតាមនឹងដែរ។ ម្ល៉ោះហើយអ្នកត្រូវតែហ្វឹកហាត់ជាងមុនថាតើគួរធ្វើកាយវិការមួយណា ហើយនៅចំណុចណាទើបស៊ីគ្នាល្អ?
៥) ហ្វឹកហាត់ ហើយកុំទន្ទេញ៖ ជាចុងក្រោយគេនោះគឺ ការហ្វឹកហាត់ពាក្យសម្ដីរបស់អ្នក។ វានឹងជួយឲ្យអ្នកចាំពាក្យគន្លឹះ , កាន់តែក្លាហាន, ហើយអាចរក្សាលំនឹងសំឡេងរបស់អ្នកឲ្យថេរល្អ កាលណាអ្នកហ្វឹកហាត់បានច្រើន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur