មកដឹងពីវិស័យសក្ដានុពលទាំង ៥ ដែលជំរុញឲ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ា រីកចម្រើនក្នុងឆ្នាំ ២០១៨-២០១៩​



សេដ្ឋកិច្ច​ប្រទេស​មី​យ៉ាន់​ម៉ា​ហាក់​មាន​ការរី​ក​ចម្រើន​ក្នុង​ប៉ុន្មាន​ត្រី​មាសនេះ ​រួម​ជាមួ​យ​នូវ​ការ​កើន​ឡើង​ជាមួយនឹងការកើនឡើងនៃចំនួនក្រុមហ៊ុនដែលបានរាយការណ៍ពីលក្ខខណ្ឌជំនួញតឹងរឹងនិងការធ្លាក់ចុះនៃតម្រូវការទីផ្សារ។ មួយ​ក្នុង​ចំណោម​ហេតុ​ផល​សំខាន់​ៗនោះគឺ កំណើន​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស (រូប​បិយ​ប័ណ្ណបរទេស) បើ​តាម​កា​រវាស់​វែង​ពីធនាគារជាតិ​មី​យ៉ាន់​ម៉ា។ វាមាន​ការ​ជះឥទ្ធិ​ពល​មួយ​ចំនួន​ទី​ដល់​អាជីវកម្ម​ គ្រួសារ ទូទាំង​ប្រទេស ដែល​នាំ​ឲ្យ​មាន​ការ​នាំ​ចូលនូវទំនិញ​ភាគ​ធំគឺ ប្រេងឥន្ទនៈ ចំណី​អាហារ គ្រឿង​សម្អាង គ្រឿង​អេឡិច​ត្រូ​និក រួម​ទាំងសម្ភារ បរិក្ខារ​ផ្នែក​សំណង់​ក៏​ដូចគ្នា។ បើ​យោង​តាម​ការ​ស្ទង់​មតិ (survey) ក្នុង​ពេលថ្មីៗ​នេះ​ដោយ Union of Myanmar Federation Chamber of Commerce and Industry (UMFCCI) បាន​បង្ហាញ​ថា គន្លឹះប្រកួត​ប្រជែង​សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​ត្រី​មាស​ទី​ពីរ​គឺអត្រា​ប្តូរ​ប្រាក់​ដែល​ងាយ​នឹង​បង្ក​ជា​ហេតុ​ណាស់។ ជាង​នេះទៅ​ទៀត​មាន​កត្តា​ធំៗ​ចំនួន​ ៥ ដែល​ដឹក​ដៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ឲ្យ​មាន​កំណើន​ ទាំង​នោះ​មាន​ដូចជា៖ ១) សក្តា​នុពល​ធនាគារ Banking potential  ទោះ​បី​ជា​មាន​ការ​ខ្វះ​ចន្លោះនៃ​ដំណើរ​ការ​ហិរញ្ញ​វត្ថុ វិស័យ​ធនាគារ​គឺ​ជា​ការ​រំពឹង​ក្នុង​ការ​ពង្រី​ក និង​ដឹក​នាំដោយ​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ធនាគារ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កាតសម្រាប់​ទូទាត់ អេឡិចត្រូនិច​ធនាគារ និង​ការ​ប្រើ​ប្រាស់​នូវ​កាបូ​បលុយ​អេឡិចត្រូនិច ហើយ​ជា​លទ្ធ​ផល​គឺ​ចំនួន​អ្នក​ប្រើ​ប្រាស់​និង​អ្នក​មាន​គណនី​ធនាគារ​មានការ​កើន​ឡើង។ “វិស័យ​ធនាគារ​នឹង​ត្រូវ​ធ្វើ​ការ​កែ​លម្អខ្លាំង​បន្ថែម​នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​ជា​លទ្ធ​ផល​គឺ​យើង​ឃើញ​ថា​ចំនួន​គណនី​អ្នក​ប្រើ​ប្រាស់​ក្នុង​ធនាគារ​មានការ​កើន​ឡើង” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក U Than Lwin ដែល​ជាទី​ប្រឹក្សានៃ​ធនាគារ KBZ Bank និងជា​អតីត​អភិបាល​រង​ធនាគារជាតិ​មី​យ៉ាន់​ម៉ា (CBM)។ លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា “ចំនួនអ្នក​បើក​គណនី​ធនាគារ​កាន់​តែ​ច្រើនជាង​មុន​បើ​តាមការ​កត់​សម្គាល់​នៃ ចំនួន​អ្នកដែល​បាន​ធ្វើ​ការ​ផ្ទេរ​​ប្រាក់​តាម​គណនី​ធនាគារ និង​ការ​ទូទាត់​នានា”។ ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ ATM ក៏​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​ធនាគារ​ក្នុង​ស្រុក​ទាំង ២៤ ទន្ទឹម​នោះ​ធនាគារ​ទាំង​នោះ​ក៏កំពុង​ត្រៀម​ផ្តល់​នូវ​សេវាធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ និង​ការ​ទូទាត់ចល័ត​បន្ថែម​ទៀត។ ២) ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ (gas) តំបន់​ដែល​​មាន​ប្រេង​ឥន្ធនៈ និង​ឧស្ម័នក្នុង​ប្រទេស​មី​យ៉ាន់​ម៉ាពេល​នេះ​ត្រូវ​បាន​អនុ​ម័ត​ឲ្យ​មាន​សកម្ម​ភាពអាជីវកម្ម​ហើយ។ តាម​រយៈការ​វិ​និយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​នេះ​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​ខាង​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក U Thaung Tun ជា​ប្រធាននៃ Myanmar Investment Commission (MIC) ដែល​លោក​បាន​បញ្ជាក់ក្នុង​អង្គ​ប្រជុំ​មួយ​នៅ Pyidaungsu Hluttaw កាល​ពី​ខែ​សីហា។ ក្នុង​ឆ្នាំ ២០១៧-២០១៨ ការ​វិ​និយោគ​ផ្ទាល់​ពី​បរទេស​មាន​ការ​ធ្លាក់​ចុះ​ទៅ​ដល់ ៩រយ​លាន​ដុល្លារ​អាមេរិច ដោយ​សារ​តែ​ខ្វះ​ការ​វិនិយោគលើ​វិស័យ​ឥន្ធនៈ និង​ឧស្ម័ននេះ។ ៣) ការទាក់​ទាញ​នៃ​អាជីវកម្ម​លក់​រាយ ការ​លក់​រាយ​ត្រូវ​បានគេសម្លឹង​ឃើញ​ភាគ​ជោគ​ជ័យ​បន្ទាប់​ពី ក្រសួង​បាន​អនុញ្ញាត​ឲ្យ​មានការ​វិ​និយោគពេញ​លេញ​លើ​វិស័​នេះ​កាល​ពី​ថ្ងៃ ២៨ ឧសភា ២០១៨។ ក្រុម​ហ៊ុន​លក់​ដុំ​ និង​លក់​រាយ​របស់​ប្រទេសជប៉ុន ថៃ កូ​រ៉េ​ខាង​ត្បូង បានសម្លឹង​ឃើញ​នឹង​ចាប់​យក​ឱកាស​នេះ​ ដូចក្រុម​ហ៊ុន Aeon Co របស់​ជប៉ុន​ ដែល​បាន​បើក​អាជីវកម្ម​ផ្សារ​ទំនើប​របស់​ខ្លួន​នៅ​ South Okkalapa យ៉ាងហ្គូន។ កំណើន​នេះ​មិន​ត្រឹម​តែ​មានកំណត់​ក្នុង​ទីក្រុងយ៉ាងហ្គូនទេ វិនិ​យោគិន​ក៏​បាន​សម្លឹង​ពង្រីក​​ទី​ផ្សារទៅ ​ Mandalay Magway Taunggyi នៅ​ភាគ​ខាង​ត្បូង​បន្ថែម​ទៀត។​ បន្ថែម​ពី​នេះ​វាក៏​មាន​ការ​កើន​ឡើង​នូវ​ការ​ពង្រីក​នៃទី​ផ្សារ​ពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់រដ្ឋាភិបាល និង​អាជីវកម្ម​ក្នុង​តំបន់​ដើម្បី​អភិ​វឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ ច្បាប់ និង​បទ​បញ្ញត្តិ​នានា។ ៤) ការរីក​លូត​លាស់​នៃវិស័យ​អប់​រំ ចាប់​តាំង​ពី​មានសេរី​ភាវូបនីយកម្ម​លើ​វិស័យ​សិក្សា​អប់​រំ​ក្នុងខែមេសា មក គេសង្កេត​ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ការ​ទាក់​ទាញ​អ្នក​ផ្តល់​សេវាអប់​រំ​ពី​ប្រទេសសិង្ហ​បុរី អូស្ត្រាលី និង​ញូវហ្សែលែន។ “យើង​រំពឹង​ថា​នឹង​មានការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​អប់​រំ​នេះ​ក្នុង​ឆ្នាំ​ខាង​មុខ" ប្រសាសន៍​របស់​លោក ​ U Than Aung Kyaw ជានាយក​រង​និង​ចាត់​ការទូទៅនៃ Directorate of Investment and Company Administration។ ថ្មីៗនេះ​ កម្ម​វិធី​អប់​រំ​របស់​សហរដ្ឋអា​មេរិច​ Kaplan Inc បានបើក​សាខា​អប់​រំនៅ​ទីក្រុង​យ៉ាង​ហ្គូន​ ដែល​ដាក់​គោល​ដៅ​សិស្ស​ចំនួន ១,០០០ នាក់ក្នុងមួយ​ឆ្នាំ។ ហើយ​ក៏​បានដាក់​ផែន​ការ​បើក​សាខា​ថ្មី​នៅ​ក្នុង​ទីក្រុង​ចំនួន​ផ្សេងៗ​បន្ថែម​ទៀតក្នុង​ពេល​បី​ឆ្នាំ។ បន្ថែម​ពី​នេះ ​​ ILBC ស្ថាប័ន​អប់​រំ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​គ្រោង​នឹង​វិនិយោគ​ជាង ៥០លានដុល្លារ​ដើម្បី​បើក​សាលានៅ​យ៉ាងហ្គូន​ ម៉ាន់​ដាឡាយ និង​ណាយ​ពិដោ។ “វិស័យ​អប់​រំគឺជា​វិស័យ​មួយ​វិជ្ជ​មាន​សម្រាប់​ឲ្យ​សេដ្ឋ​កិច្ច​រីក​ចម្រើន។ អ្ន​កជំនាញវ័យ​ក្មេង​គឺ​ស្រេក​ឃ្លាន​ចំណេះ​វិជ្ជា​ណាស់ ហើយ​ដោយ​សារមានការ​ហូរ​ចូល​នៃ​ក្រុមហ៊ុន​អន្តរជាតិ​ ចាំបាច់​ត្រូវ​ការ​ផ្នែកជំនាញ​ក្មេងៗដែល​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​វិជ្ជាខ្ពស់​ ដូច​ជា​បញ្ចប់​កម្រិត​បរិញ្ញាបត្រ និង​អនុ​បណ្ឌិត​ជាដើម​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​ទី​ផ្សារ​ការ​ងារ។​“ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Ko Thaw Zin Aung Gyi ដៃគូស្ថាបនិក​មក​ពី Capstone Education Consulting។ ៥) តម្រូវការ​ផ្នែក​វាយនភ័ណ្ឌ វិស័យ​វាយនភ័ណ្ឌសម្រេចជា​ផ្នែក​មួយ​ដែល​រួម​ចំណែក​ក្នុង​ការរក​ចំណូល​ពី​ការ​​នាំ​ចេញ​របស់ប្រទេស​​មី​យ៉ាន់​ម៉ា និង​ទទួល​ចំនេញ​ក្នុង​ឆ្នាំ ២០១៨-២០១៩។ “ជាក់​ស្តែង​នយោ​បាយទូទៅ​និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិន​មានការ​ប្រែ​ប្រួល​នៅ​ឆ្នាំ ២០១៩ ការ​នាំ​ចេញ​វាយនភណ្ឌ​និង​បន្ត​ការ​កើន​ឡើង​” ប្រសាសន៍​លោក  U Myint Soe ប្រធាន​ Myanmar Garment Manufacturers Association។ ក្នុ​ងឆ្នាំ ២០១៧-២០១៨ វិស័យ​មួយ​នេះចំណូល​បាន ៣ពាន់​លាន​ដុល្លារ​សម្រាប់​ការនាំ​ចេញ​របស់​មី​យ៉ាន់​ម៉ា ​​ទន្ទឹម​នោះ​មាន​រោងចក្របួន​ទៅប្រាំបានបើក​ជារៀង​រាល់​ខែ​សម្រាប់​វិស័យវាយនភណ្ឌ​នេះ។ តាម​ទិន្នន័យ​ឆ្នាំ​មុនមាន​ ៦៥ រោង​ចក្រ​វាយនភណ្ឌដែល​ផ្តល់​ការ​ងារដល់​កម្ម​ករប្រមាណ​ជាង ៥០០,០០០នាក់ បម្រើ​ការងារ​​​៕ ដោយ៖ យ៉ាយ៉ា ប្រភព៖ The Myanmar Times.
X
5s