ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា​



នៅក្នុងបរិបទនៃទីផ្សារលំនៅដ្ឋានកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មត្រូវបានគេស្គាល់ជាទូទៅ និងថែមទាំងទទួលបានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក។ មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្ទះពីរប្រភេទនេះត្រូវបានគេស្គាល់ជាទូទៅនៅអាស៊ីអាគ្នេយ៍ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ហើយជាធម្មតាវាត្រូវបានគេសាងសង់ នៅតាមទីប្រជុំជន ទីរួមខេត្ត និងទីក្រុង។ ជាក់ស្តែងផ្ទះទាំងពីរប្រភេទនេះ​មានលក្ខណៈស្រដៀងគ្នា ហើយប្រហែលជាអ្នកមួយចំនួនគិតថា វាជាប្រភេទផ្ទះតែ​មួយគ្រាន់តែអ្នកខ្លះដាក់លក់ឥវ៉ាន់ និងអ្នកខ្លះមិនលក់។ ប៉ុន្តែតាមការពិតទៅ ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈខុសគ្នា និងមានមុខងារផ្សេងគ្នាមួយចំនួន ដែលគេអាចកំណត់សម្គាល់បានដូចខាងក្រោម៖ ផ្ទះល្វែង ផ្ទះល្វែងជាទូទៅមានទំហំធំជាង និងអាចវែងជាងផ្ទះអាជីវកម្ម។ ផ្ទះល្វែងត្រូវបានគេប្រើប្រាស់ជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ ជារឿយៗ ផ្ទះប្រភេទនេះត្រូវបានគេសាងសង់នៅជួរក្រោយ ឬផ្លូវក្នុងនៃគម្រោង។ កម្ពស់របស់វាអាចមាន ៣ ឬ ៤​ជាន់។​ ភាគច្រើននៃផ្ទះល្វែងត្រូវបានសាងសង់ ដោយគម្រោងអភិវឌ្ឍន៍បុរី។ លក្ខណៈទូទៅរបស់ផ្ទះល្វែង៖ សាងសង់ជាប់ផ្លូវក្នុង ឬផ្លូវក្រោយ សាងសង់ជាប់ៗគ្នា មានជញ្ជាំរួមគ្នា (អាចមានជណ្ដើរឡើងទៅជាន់លើ) មានកម្ពស់ដល់ ៤ ឬ ៥ ជាន់ មានតម្លៃទាប និងមធ្យម ពី ៥ ម៉ឺន ទៅជាង ១០ ម៉ឺនដុល្លារ មានទទឹងធំជាង ផ្ទះអាជីវកម្ម បណ្តោយពី ១៦ - ២០ ម៉ែត្រ មានដីសល់មុខផ្ទះពី ៤ - ​៦ ម៉ែត្រ និងក្រោយផ្ទះ ១ ទៅ ២ ម៉ែត្រ ផ្ទះអាជីកម្ម ផ្ទះអាជីវកម្មត្រូវបានប្រើប្រាស់សម្រាប់ការបង្កើតប្រាក់ចំណូលប្រចាំខែផង និងរស់នៅផងក្នុងនោះគេអាចប្រើប្រាស់ជាន់ផ្ទាល់ដីជាហាងលក់ទំនិញ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកនៅជាន់ខាងលើត្រូវធ្វើជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ គម្រោងអភិវឌ្ឍន៍ធំៗបានសាងសង់ផ្ទះអាជីវកម្មដ៏មានសក្តានុពលជាច្រើនកន្លែងនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្ម៖ សាងសង់ជាប់ផ្លូវកែង ឬផ្លវធំៗ សាងសង់ជាជួរជាប់ៗគ្នា មានកម្ពស់ ២ - ៣ ជាន់ និងមានជញ្ជាំងរួមគ្នា មានតម្លៃថ្លៃជាងផ្ទះល្វែង (ក្នុងគម្រោងជាមួយគ្នា)​ មានទទឹងតូច [៤ ម៉ែត្រ] ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំំនិញ) មានដីសល់ខាងមុខផ្ទះពី ៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះ ជាន់ក្រោមធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅ តុបតែងផ្នែកខាងមុខ និងប្រើប្រាស់ពណ៌ទាក់ទាញ ដូច្នេះប្រសិនប្រើអ្នកចង់ស្វែងរកលំនៅដ្ឋានសម្រាប់គ្រួសារអ្នកត្រូវដឹងពីគោលបំណងពិតប្រាកដរបស់អ្នកជាមុនសិន ថាតើចង់បានកន្លែងស្នាក់នៅ ឬស្នាក់នៅផងរកប្រាក់ចំណូលផង។ បន្ទាប់មក អ្នកអាច ជ្រើសរើសបានភ្លាម រវាងផ្ទះល្វែង និងផ្ទះអាជីកម្ម។ សរុបទៅប្រភេទផ្ទះទាំងពីនេះមានលក្ខណៈខុសគ្នាលើចំណុចមួយចំនួនប៉ុណ្ណោះ។​ មិនថាអ្នកជ្រើសរើសលំនៅដ្ឋានមួយណាទេ អ្វីដែលសំខាន់អ្នកត្រូវរកឲ្យឃើញពីសក្តានុពលពិតប្រាកដនៃតំបន់លំនៅដ្ឋានរ​បស់អ្នក៕ឮ ដៃគូផ្សព្វផ្សាយ៖ www.realestate.com.kh

X
5s