ហេតុផល​ ៣​យ៉ាង​ដែល​អ្នក​មិន​គួរបំ​ភ្លេច​​កំណើត​​របស់​ខ្លួន ​ពេល​ដែលជោគជ័យ​ហើយ​



មាន​ទស្សនៈ​មួយ​បង្ហាញ​ថា «អតីតកាល​គឺ​វា​ពិត​ជា​ឈឺចាប់​ណាស់​ តែ​អ្នក​ក៏​​អាច​រៀន​ពី​វា​បាន​ដែរ​»។ កាល​ណា​បើ​អ្នក​បាន​ជោគជ័យ​ហើយ​នោះ តែ​អ្នក​បែរ​​ជា​ចង់​​ធ្វើ​​ដូច​ជា​មិន​​ចងចាំ​ឬ​ក៏​បំភ្លេច​ពី​ទីកន្លែង​កំណើត​របស់​ខ្លួន ឬ​អ្នក​នៅ​ជាមួយ​អ្នក​ពី​មុន​មក​ វា​គឺ​ជា​រឿង​មួយ​ដ៏​អាម៉ាស់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ជាតិ​គ្រប់​គ្នា​។ ម៉្លោះ​ហើយ​ អ្នក​ត្រូវ​​តែ​ដឹង​ពី​ហេតុផល​ ៣​យ៉ាង​ខាង​ក្រោម​នេះ​ ដើម្បី​កុំ​ឲ្យ​ភ្លេច​កំណើត​ នៅ​ពេល​ដែល​ខ្លួន​ឯង​ជោគជ័យ​នោះ​៖

១) វា​គឺ​ជា​ផ្នែក​មួយ​របស់​អ្នក​

អ្នក​គឺ​ជា​មនុស្ស​បង្កើត​សកម្មភាព​គ្រប់​យ៉ាង​របស់​ជីវិត​​តាំង​ពី​កើត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ រឿង​អតីតកាល​ប្រហែល​ជា​​មិន​អាច​វិនិច្ឆ័យ​​ថា​អ្នក​ជា​នរណា​នោះ​ទេ​ តែ​វា​ជា​​ផ្នែក​មួយ​នាំ​ឲ្យ​អ្នក​មក​មាន​ថ្ងៃ​នេះ​។ ដើមកំណើត​​របស់​អ្នក​គឺ​ជា​កញ្ចក់​មួយ​ដែល​​ឆ្លុះ​បញ្ចាំង​ថា តើ​មក​ដល់​ពេល​នេះ​​អ្នក​ខ្លាំង​កម្រិត​ណា​ហើយ​បើ​ធៀប​ទៅ​នឹង​អតីតកាល​នោះ​​។

២) វា​បង្រៀន​អ្នក​ថា​កន្លែង​ណា​ដែល​អ្នក​មិន​គួរ​ទៅ​ទៀត

តើ​អ្នក​មាន​ចាំ​ឬ​អត់​ ថា​តើ​អ្នក​ជា​មនុស្ស​បែប​ណា​ នៅ​២​ឆ្នាំ​មុន​នោះ​? តើ​អ្នក​ជា​មនុស្ស​ខ្ជិល​ប៉ុណ្ណា, ជា​មនុស្ស​កំសាក​យ៉ាង​ណា, ជា​មនុស្ស​ខ្លាច​គេ​ប៉ុណ្ណា, ជា​មនុស្ស​ឆាប់​ខឹង​កម្រិត​ណា​? ដូចនេះ​អ្នក នឹង​អាច​វាស់​ស្ទង់​​ដឹង​ជា​មិន​ខាន​ ថា​ពេល​នេះ​អ្នក​កែ​ច្រើន​ម្ដេច​ខ្លះ​ហើយ​។ មក​ដល់​ពេល​នេះ អ្នក​នឹង​លែង​ជា​មនុស្ស​ដូច​កាល​ពី​ពេល​ ២​ឆ្នាំ​មុន​ទៀត​​ហើយ​ ដោយ​សារ​អ្នក​បាន​យក​អតីតកាល​មក​ដុសខាត់​​ខ្លួន​ឯង​ឲ្យ​ល្អ​វិញ​បាត់​ទៅ​ហើយ​។​

៣) វា​បង្រៀន​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ដាក់​ខ្លួន​រហូត​

ហេតុ​អ្វី​កាល​ដែល​មិន​ភ្លេច​ពី​ប្រភព​កំណើត​របស់​ខ្លួន​ អាច​ឲ្យ​អ្នក​ក្លាយ​ជា​​មនុស្ស​ដាក់​ខ្លួន​ចំពោះ​គេ​ឯង​បាន​? តាម​ពិត​ទៅ​ អាច​ថា​កាល​ពី​អតីតកាល​អ្នក​ជា​មនុស្ស​ដែល​គ្មាន​អី​សោះ​នឹង​ខ្លួន ពោល​គឺ​គ្មាន​ប្រាក់​ចាយវាយ​បាន​គ្រប់គ្រាន់​ដូច​បច្ចុប្បន្ន​នេះ​​ទេ​។ បើ​ពេល​នេះ​អ្នក​ស្រមៃ​ទៅ​អតីតកាល​ អ្នក​នឹង​យល់​ថា​តើ​អារម្មណ៍​​ជា​មនុស្ស​ក្រីក្រ​គឺ​ពិបាក​ប៉ុណ្ណា​​យ៉ាង​ណា​ហើយ​។ ទោះ​បី​ពេល​នេះ​អ្នក​​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​យ៉ាង​ណា​ក្ដី​។ តែ​អតីតកាល​នឹង​បង្រៀន​អ្នក​ឲ្យ​ចងចាំ​ថា​ ពេល​នោះ​អ្នក​លំបាក​ប៉ុណ្ណា។ ហើយ​អ្នក​នឹង​តែង​តែ​ក្រើន​រំលឹក​ខ្លួន​ឯង​ កុំ​ឲ្យ​ធ្វើ​បាប​មនុស្ស​ក្រីក្រ​ ដោយ​សារ​តែ​អ្នក​ក៏​ធ្លាប់​ឆ្លង​កាត់​ភាព​ក្រីក្រ​នេះ​ដែរ​៕

ប្រែ​សម្រួល ៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ linkedin

X
5s