ផ្លូវទាំង ៥នេះ គឺសុទ្ធតែនាំអ្នកតូចតាចឲ្យក្លាយទៅជាអ្នកដឹកនាំគេទាំងអស់
តើអ្នកចង់នៅជាមនុស្យតូចតាច ស្ថិតនៅក្រោមការដឹកនាំរបស់គេរហូតដែរឬអត់? តើអ្នកមានដែលគិតទេ ថាចង់មកដឹកនាំគេឯងវិញនោះ? ភាពជាអ្នកដឹកនាំគឺកើតមកពីឱកាស, ការគោរពអ្នកដទៃ , និងការគ្រប់គ្រងជីវិតរបស់ខ្លួនឯង។ តែពេលខ្លះអ្នក ក៏អាចបង្វែងខ្លួនឯង ចេញពីអ្នកតូចតាចដែលចាំតែទទួលបញ្ជាពីគេនោះ មកជាអ្នកដឹកនាំគេវិញបាន តាមវិធីទាំង៤យ៉ាងខាងក្រោមនេះ៖
១) ជឿជាក់លើខ្លួនឯង(Confidence)
អ្នកខ្លះកើតមកគឺមាន ភាពជឿជាក់លើខ្លួនឯងតាំងពីកំណើតតែម្ដង។ តែអ្នកខ្លះវិញទៀត គឺទាល់តែរៀនធ្វើឲ្យខ្លួនឯងមានភាពជឿជាក់រហូតទាល់តែពួកគេមានទម្លាប់នេះជាប់នឹងខ្លួន។ ជាការពិតណាស់ បើចង់ធ្វើជាអ្នកដឹកនាំគេ ទាល់តែមានភាពជឿជាក់លើខ្លួនឯងសិន ទើបសឹមឲ្យគេមកជឿជាក់អ្នកបន្តទៀតបាន។ ដូច្នេះបើចង់បង្រៀនខ្លួនឯងឲ្យក្លាយជាអ្នកដឹកនាំគេបានទាល់តែបង្កើនការទុកចិត្តលើខ្លួនឯងពេលធ្វើកិច្ចការណាមួយសិន។
២) ចំណេះដឹងខ្ពស់
ការក្រេបយកចំណេះដឹងគឺមិនដែលមានដែនកំណត់ឡើយសម្រាប់អ្នកដឹងនាំគេ។ កាលណាអ្នក សង្កេតមើលខ្លួនឯង ថាជាមនុស្សដែលតែងតែចង់បង្កើនចំណេះដឹង មិនថាធ្វើអ្វីនោះទេ ថ្ងៃណាមួយអ្នកនឹងក្លាយជាអ្នកដឹកនាំគេ។ អ្នកដែលដឹកនាំគេ ទោះបីចេះច្រើនដល់ណាក៏ដោយ ក៏តែងតែឆ្លៀតពេលរៀនសូត្រដោយខ្លួនឯងថែមទៀត និងរៀនពីសមាជិកក្រុមខ្លួនក៏បានដែរ។
៣) មានសមត្ថភាព
តាមពិតទៅ បើមានតែចំណេះដឹងតែគ្មានសមត្ថភាពក៏អ្នកមិនអាចទៅរួចដែរ។ កាលដែលមានចំណេះដឹងគឺវាគ្រាន់តែជា ចំណេះក្នុងខ្លួនទេតែអ្វីជាក់ស្ដែងគឺការអនុវត្ត។ បើអ្នកអនុវត្តនូវរាល់ចំណុចដែលអ្នកបានគិតនោះ វាមានន័យថាអ្នកមានសមត្ថភាពហើយ។
៤) ពូកែសម្រេចចិត្តត្រឹមត្រូវ
មានតែអ្នកដឹកនាំល្អទេ ដែល អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវនោះ។ ម៉្យាងទៀតបើចង់ធ្វើអ្នកដឹកនាំគេទាល់តែហ៊ានសម្រេចចិត្តនូវគំនិតដែលអ្នកគិតផាំងៗតែម្ដង ដោយមិនមានការស្ដាយក្រោយអ្វីទៀត។
៥) ការតាំងចិត្ត
បើអ្នកចាប់អារម្មណ៍ ចង់ក្លាយជាអ្នកដឹកនាំគេ អ្នកត្រូវតែចេះតាំងចិត្តហើយប្ដេជ្ញានូវអ្វីដែលខ្លួនបានលើកឡើងសិន៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា