សម្រាប់​យុវវ័យ​! មូលហេតុ​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ «​មុខ​កើត​មុន»​​មិន​ឈប់​​



សម្រាប់​យុវវ័យ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ពិបាក​ចិត្ត​ជាង​ការ​កើត​មុន​នោះ​ទេ​។ ភាព​តប់ប្រមល់​​ក្នុង​ខ្លួន​គឺ​ជា​កត្តា​មួយ​នាំ​ឲ្យ​កើត​មុន តែ​ក៏​នៅ​មាន​កត្តា​ផ្សេង​ទៀត​ដែរ ដែល​​អ្នក​មិន​ដែល​ដឹង​ ហើយ​ធ្វេស​ប្រហែស​លើ​វា។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​​អ្នក​គួរ​ដឹង៖

១) កុំ​ព្យាយាម​ញេច​មុន​៖

ពេល​អ្នក​លេច​ចេញ​នូវ​​ពន្លក​មុន​​មក​ហើយ​ អ្នក​មិន​គួរ​​ណា​ទៅ​ខំ​ញេច​វា​ចេញ​នោះ​ទេ​។ កាល​ដែល​ធ្វើ​បែប​​នេះ​ អ្នក​កំពុង​តែ​ឲ្យ​មេរោគ​កាន់​តែ​ជ្រាប​ចូល​​ទៅ​ក្នុង​ស្បែក​អ្នក​​ជ្រៅ​​ថែម​​​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​បង្ក​ឲ្យ​ស្បែក​មុខ​អ្នក​ឡើង​ក្រហម​ និង​មាន​ស្លាក​ស្នាម​ជាប់​តែ​ម្ដង​។

២)​ កុំ​ព្យាម​បិទបាំង​វា​ជាមួយ​នឹង​ម្សៅ​ផាត់​មុខ​៖

កាល​ដែល​អ្នក​លាប​ម្សៅ​ផាត់​មុខ​កាន់​តែ​ក្រាស់​នោះ វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​តែ​ទប់​បាក់តេរី, ​ស្បែក​ងាប់​ៗ, និង​ខ្លាញ់​មុខ​ពី​ខាង​ក្រៅ​ចូល​ក្នុង​ស្បែក​អីចឹង​។ ម្ល៉ោះ​ហើយ​អ្នក​​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ រួច​ទុក​វា​ឲ្យ​ដកដង្ហើម​ឲ្យ​ស្រួល​សិន​។

៣) ប៉ះពាល់​មុខ​ញឹកញាប់​ពេក​៖

ដៃ​​របស់​អ្នក​គឺ​បណ្ដុំ​ទៅ​ដោយ​បាក់តេរី​ និង​មេរោគ​គ្រប់​ប្រភេទ​ជាង​គេ​បំផុត​ ដែល​អ្នក​មើល​​មិន​ឃើញ​នឹង​ភ្នែក​ទទេ​​ឡើយ​។ ដូច្នេះ បើ​អ្នក​ព្យាយាម​មិន​ប៉ះពាល់​ស្បែក​មុខ​បាន​ច្រើន​កាល​ណា​នោះ មុន​នឹង​ឆាប់​អស់​ពី​មុខ​កាល​នោះ​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ wikihow

X
5s