​ ​អាកាស​ធាតុ​កម្ពុជា ​នឹង​ក្ដៅ​ហួតហែង​ខ្លាំង​​​ ​​ជា​មួយ​​បញ្ហា​​រន្ទះ​ ខ្យល់​កន្ត្រាក់​​​នៅ​ខែ​មិនា និង​​​មេសា​ ​​



​ប្រទេស​កម្ពុជា ​នឹង​ប្រឈម​បញ្ហា​​​អាកាស​ធាតុ​​ ក្ដៅ​ហួតហែង​ខ្លាំង​ ​នៅ​ខែ​មិនា និង ខែ​​មេសា​​ ​ដោយ​មាន​បរិមាណ​ទឹកភ្លៀង​កក់​ខែ​មាន​ចំនួន​តិចតួច ​ជា​ពិសេស​នោះ​មាន​បាតុភូត​ផ្គរ ​រន្ទះ​ ខ្យល់​កន្ត្រាក់ នឹង​កើត​ឡើង​ច្រើន​ផង​ដែរ​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​កាល​ពី​ម្សិលមិញ​។ ​​ក្នុង​សេចក្ដី​ប្រកាស​នោះ​បញ្ជាក់​ថា ​ដើម​រដូវ​វស្សា​​ ​នឹង​ចាប់​ផ្ដើម​​​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កក្កដា មាន​ភ្លៀង​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ ​ខ្យល់​កន្ត្រាក់​កើត​ឡើង​ច្រើន ​ហើយ​​កូន​រដូវ​ប្រាំង​នឹង​កើតមាន ចាប់​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ដល់​ចុង​ខែ​កក្កដា។ ​ ចំណែក​ឯ​ ​របាយ​ទឹកភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​ច្រើន ហើយ​រាយប៉ាយ​បាន​ល្អ ចាប់​ពី​ពាក់​កណ្ដាល​រដូវវស្សា រហូតដល់​ចុង​រដូវវស្សា​ ​ពោល​គឺ​ ​ចាប់​ពី​ខែ​សីហា ដល់​ចុង​ខែ​វិច្ឆិកា៕ ​ដោយ​៖​ ​​អ៊ុន ​ភក្តី
X
5s