TechStartup ៥ ប្រភេទនៅក្នុងប្រទេសថៃកំពុងពេញនិយមនិងមានអ្នកគាំទ្រច្រើន​



បច្ចុប្បន្ន​ការ​សាង​ធុ​រកិច្ច​ Startup វា​រាង​ងាយ​ស្រួល​បន្តិចដោយ​គ្រាន់​តែ​មាន​ដើម​ទុន​សម​ល្មម​ មាន​គំនិត​ប្លែកៗមិន​ដូច​នរណាតែ​ប៉ុណ្ណឹងជាផ្លូវ​មួយ​អាចជួយ​ដល់​ការ​ចាប់​ផ្តើម​អាជីវកម្ម​​ដែល​ថ្មីមួយ​ក្នុ​ងទី​ផ្សារ​បាន​ហើយ​។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​តាម​ដាន​ព័ត៌​មា​ន​តិ​ចណូ​ឡូ​ជី​ថ្មីៗជា​ប្រចាំនោះ វាកាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ឲ្យ​មនុសុ្សគ្រប់​គ្នា​បាន​ស្គាល់​ពី​អាជីវកម្ម​របស់​អ្នក​ដោយ​មិន​ចាំ​បាច់​ចំណាយ​លើ​ការ​ផ្សព្វ​ផ្សាយ​ច្រើន​។

ប្រជាជន​ថៃ​បច្ចុ​ប្បន្ន​មាន​ការ​ពេញនិយម​លើ​ការ​ប្រើ​ប្រាស់​ app ជាខ្លាំងក្នុង​ជី​វភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ក្រលែក​ទៅ​មើល​គំនិត​ធុ​រកិច្ច​ល្អ​ដែល​ប្រើ​បច្ចេក​វិទ្យា​តិ​ចណូ​ឡូ​ជី​ថ្មីៗ អ្នក​ប្រាកដជា​ស្គាល់ Grab ឬក៏ Uber ដែល​ជា​ app មួយ​ហៅម៉ូ​តូ ឬ​តាក់​ស៊ីដែល​កំពុង​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ទូទៅ​សម័យ​នេះ ព្រោះ​អ្នក​បង្កើត​គាត់​បាន​ចាប់​យក​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​បាន​ដែល​មិន​ទាន់​មាន​នរណា​ម្នាក់ដឹង។ ពិត​ណាស់​ដែល​ថា​អ្នក​មក​មុន​មាន​ឱកាស​មុន ទទួលបានមុន កែប្រែ​អ្វី​មួយ​ឲ្យ​ទៅ​ជា​ប្រយោជន៍ដូចជា​ការទាញ​យក​ប្រយោជន៍ពី​តិ​ចណូ​ឡូ​ជីរបស់​ smart phone មួយ​នេះ។

ហើយ​ពេល​នេះ​គេ​ក៏សង្កេត​មើល​ថា​មាន​ការ​បង្កើត app ថ្មីៗជា​ច្រើន​ទៀត​ដែល​បង្កជា​លក្ខណៈងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ ចង់ដឹង​ថា​មាន​អ្វីខ្លះសូម​បន្ត​ការ​អាន​នៅខាង​ក្រោម៖

១) Viabus ជា app សម្រាប់​ប្រាប់​ពី​ពេល​វេលា​រថ​យន្ត​ក្រុង Viabus

ជា​ធុរកិច្ច​មួយ​ដែលរៀប​ចំ​សម្រាប់​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​រថ​យន្ត​ក្រុង ព្រោះ​នៅ​ទីក្រុង​បាងកក​មានអ្នក​ដំណើរ​តាម​រថ​យន្ត​ក្រុង​រាប់​លាន​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ដោយ​ឃើញថា​មានមនុស្ស​មួយ​ចំនួន​ត្រូវ​ឈរ​ចាំរថយន្ត​ដល់​ទៅ​មួយ​ម៉ោង​ក៏​មាន​ព្រោះ​មិន​ដឹង​ថា​ខ្សែ​ដែល​គាត់​ត្រូវ​ដំណើរ​មក​ដល់​ម៉ោង​ប៉ុន្មាន​ វាធ្វើ​ឲ្យ​ខាត​ពេល​វេលា​ច្រើន​ណាស់ ពិសេស​បើ​អ្នក​មាន​ធុរៈ​បន្ទាន់​គាត់​ត្រូវ​ចំណាយ​ប្រាក់ដើម្បី​ជិះ​តាក់​ស៊ី។ បញ្ហា​នេះ​ហើយ​ដែល​ជម្រុញឲ្យ​គណៈ​វិស្វករ​នៃ​មហា​វិទ្យា​ល័​យ​ចុឡា​ឡុង​កន (คณะวิศวกรรมศาสตร์ มหาวิทยาลัยจุฬาลงกรณ์) គិត​និង​បង្កើត​ app មួយ​នេះ​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្ន​ករស់​នៅក្រុង​បាងកក។ ទោះ​ជា​ Viabus មិនអាច​បញ្ជាក់​ពី​ម៉ោង​មក​ដល់​នៃ​រថ​យន្ត​ក្រុង​បាន​ជាក់​លាក់ ១០០% ក៏​ដោយ​ក៏​វា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​មួយ​ភាគ​ធំ។

២) Fixzy ជា app មួយ​ដែល​ផ្ដល់សេវាកម្ម​ជួសជុល​គ្រប់​យ៉ាង​ Fixzy

ជា​ធុរកិច្ច​ដែលជួយ​ស្វែង​រកការ​ជួស​ជុល​ដំបូង​បន្ទាប់មានដូច​ជា​ ការជួស​ជុល​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ​គ្រឿង​អេឡិច​ត្រូ​និច ឬអ្វី​ៗផ្សេង​ទៀត​ដែល Fixzy អាច​ស្វែង​រក​ជួយ​លោក​អ្នក​បាន​។ ជាមួយនឹងការបញ្ជាក់ពីស្តង់ដារសេវាកម្មចំនួន ៤ រួមមានដូច​ជា៖

ក) Fixzy Recommended ផ្នែក​ដែល​ធ្វើ​ការបង្ហាញ​ពី​ប្រវត្តិ​ការ​ងារ​ល្អៗរបស់​ជាង​ជួស​ជុល។

ខ) ID Card Verified ជា​ឯក​សារ​សំគាល់​ខ្លួន​ដែល​ឲ្យ​អតិថិជន​ត្រួត​ពិ​និត្យ​សព្វគ្រប់ដើម្បីឲ្យ​មាន​ការ​ទុក​ចិត្ត កក់​ក្តៅ​ក្នុង​ចិត្ត​ក្នុង​កា​រប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុម​ហ៊ុន។​

គ)​ Police Verified ជា​ការបញ្ជាក់​នូវ​ប្រវត្តិ​ឧក្រិដ្ឋកម្មទៅប៉ូលិស

ឃ) Home Care Insurance ជា​ការធានា​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ខូច​ខាត​បណ្តាល​មក​ពី​សេវាកម្ម​របស់​ក្រុម​ហ៊ុន​។ អតិថិជន​​អាចទទួលបានសេវាកម្ម​ពី ក្រុម​ហ៊ុន​យ៉ាង​ងាយ​ស្រួ​ល​ដោយ​គ្រាន់​តែ​ចូល​ទៅ ដោន​ឡូត app និង​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​តាម​ការ​ណែ​នាំ​ជា​ការ​ស្រេច។

៣) Take Me Tour នរណាក៏​ត្រូវ​ការ​មគ្គុទេសក៍ទេស​ចរណ៍​ដែរ Take Me Tour ជាអាជីវកម្ម​មួយ​ដែល​ជួយ​ល់​អ្ន​ក​ធ្វើ​ដំណើរ​កំសាន្ត​ឲ្យ​ទទួល​បាន​បទ​ពិសោធន៍​វប្បធម៌​ក្នុង​តំបន់​តាម​កន្លែង​នី​មួយៗ  បាន​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​នៅ​ក្នុង​ស្រុក​ក្នុង​តំបន់​ដែល​មិន​មែន​ជា​មគ្គុ​ទេសក៍​អាជីព​អាច​នាំ​អ្នក​ដំណើរ​ទៅ​កំសាន្តកន្លែង​ស្អាតៗក្នុង​តំបន់ និង​ទទួល​បាន​កម្រៃ​បន្តិច​ប្តួច​ដែល​ជា​សមានចិត្តរបស់​អ្នក​ដំណើរ ក៏​ដូច​ជា​ការ​ហាត់​រៀន​ពីភាសា​បាន​ទៀត​ផង។ វាជា​ធុរកិច្ច​មួយ​ដែល​កំពុង​មាន​កា​រពេញ​និយម​ជា​ខ្លាំងនិង​ផ្តល់​ជា​ប្រយោជន៍​ដល់​សង្គម​បាន​ច្រើន​។

៤) FlowAccount ជាការ​ធ្វើ​រៀប​ចំបញ្ជី​ងាយៗ​ត្រឹម​តែ​ប៉ុន្មាន​ click FlowAccount ជា​ប្រភេទ​ធុរកិច្ច​ជយ​ចាត់​ចែង​បញ្ជី​ស្នាមតាមអន​ឡាញសម្រាប់ Startup ដែល​ទើប​នឹង​ចាប់​ដំណើរ​ការក៏​កំពុង​ពេញ​និយម​ណាស់​ដែរ​បច្ចុប្បន្ន​អាច​ថា​ជាប់​លំដាប់​លេខ​ ១​ តែ​ម្តង។ គ្រាន់​តែ​ចុះ​ឈ្មោះលើ​គេ​ហទំព័រ​ ក្រុម​ហ៊ុន​នឹង​រៀប​ចំ​ប្រព័ន្ធបញ្ជីសម​ស្រប​មួយ​​តាម​សណ្ឋាន​នៃធុរិកិច្ចរបស់​អតិថិជន​ ។ កម្ម​វិ​ធី​នេះ​មាន​មុខ​ងារ​ឲ្យ​អតិថិជន​រើស​បាន​ចំនួន​ ៥ មាន​ដូច​ខាង​ក្រោម​៖ ក) ប្រព័ន្ធ​ដែល​ជួយ​ក្នុង​ការ​បើក​វិក័យ​បត្រ​ដែល​មាន​របៀប​ដែល​បាន​គ្រប់គ្រង​រួច​ ខ) ​ប្រព័ន្ធគ្រប់​គ្រង​លើ​ចំណូ​ល​ចំណាយ​របស់​ក្រុម​ហ៊ុន​ភ្ជាប់​ទៅ​ដោយ​រូប​ភាព​អាច​ងាយស្រួល​យល់​ គ) ប្រព័ន្ធរបាយ​ការណ៍​ប្រាក់​ចំនេញ​ ឬ​ខាត​ក្នុង​ក្រុម​ហ៊ុន​ ឃ) ទម្រង់​សម្រាប់​ពន្ធកាត់​ទុក ង) ប្រព័ន្ធ online stock ​

៥) WishBeer បង្ហាញ​ពី​ប្រភព​ស្រាបៀរ​ទូទាំង​ពិ​ភព​លោក​ WishBeer ជា​ធុរកិច្ច​ដែល​ដំណើរ​ការ​ក្រោម​និយម​ន័យ​មួយ ‘We strive to make your beer wishes come true!’ ដែល​មាន​ន័យជា​​ភាសា​ថៃ​ថា​ ‘เราตั้งใจทำให้ความฝันเรื่องเบียร์ของคุณเป็นความจริง’ យើង​តាំង​ចិត្ត​ធ្វើ​ឲ្យ​ក្តី​សុបិន​រឿង​ស្រា​បៀរ​របស់​អ្នក​ក្លាយ​ជា​ការពិត។ តែ​នៅ​ក្នុ​ងគេ​ហទំព័រ​មិ​នត្រឹម​តែ​មាន​លក់​បៀរ​ប៉ុណ្ណោះ​ទេ វា​មាន​បន្ថែម​នូវ​ cider ស្រា វី​ស្គី​ និង​ល្បីៗដទៃជា​ច្រើន​ទៀ​ត​ពី​គ្រប់​កន្លែង​ទូទាំង​ពិភព​លោក​។ វា​ផ្តល់​ជាជម្រើស​ច្រើន​ដល់​អតិថិជន​ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​ច្រើន​ជម្រើស​ដូចគ្នា​ដូចជា​ ប្រាក់​សុទ្ធ ក្រេឌីត​កាត និង​ភ្នាក់​ងារ​ផ្សេងៗទៀត។

ដោយ៖ យ៉ាយ៉ា

ដោយ៖ Perth @ GrowthBee.com

X
5s