អ្វី​ដែល​​ថៅកែ​ៗ គួរ​​ធ្វើ​ចំពោះ​​​បុគ្គលិក​ពេល​​ចូល​​រដូវ​កាល​​លក់​ដ៏​​មមាញឹក​​ម្ដង​ៗ​​



សម្រាប់​ក្រុមហ៊ុន​នីមួយៗ វា​តែង​តែ​មាន​ពេលវេលា​ណា​មួយ​ដែល​ត្រូវ​​ដល់​ពេល​លក់​ដាច់​ជាទីបំផុត​។ ហើយ​បុគ្គលិក​គឺ​ត្រូវ​តែ​ខិតខំ​លក់​ទ្វេ​ដង បើ​មិន​ដូច្នោះ ពួក​គេ​​នឹង​​លក់​មិន​ទាន់​ឡើយ​។ តើ​ក្នុង​នាម​​ជា​ថៅកែ តើ​អ្នក​គួរ​​មាន​​វិធីសាស្ត្រ​អ្វី​ក្នុង​ការ​លើក​ទឹកចិត្ត​​បុគ្គលិក​​​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​​ធ្វើ​ការ​ទ្វេ​ដង​?

១) សរសើរ​បុគ្គលិក​នៅ​នឹង​មុខ​៖ ពាក្យ​សរសើរ​នេះ​ក៏​ជា​​អ្វី​ដែល​​បុគ្គលិក​គ្រប់​រូប​ចង់​បាន​ពី​​ថៅកែ​ដែរ​។ ទោះ​បី​វា​មិន​បាន​អី​សោះ តែ​ការ​សរសេរ​នេះ​​គឺ​ជា​ថ្នាំ​សម្រាប់​បង្កើន​ថាមពល​និង​កម្លាំង​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង​កន្លង​មក​របស់​បុគ្គលិក។ អ្នក​ខ្លះ​វិញ​គ្រាន់​​តែ​​បាន​ការ​សរសើរ​ភ្លាម​ ក៏​គេង​ស្រមៃ​មិន​ភ្លេច​​ពី​ពាក្យ​អស់​ទាំង​នោះ​ដែរ​។

២) ផ្ដល់​ប្រាក់​ច្រើន​ៗ ​រង្វាន់​គ្រប់​រូបភាព​៖ កាល​ណា​ថៅកែ​មិន​ហ៊ាន​ចំណាយ​ផង​នោះ តើ​បុគ្គលិក​ទៅ​មាន​កម្លាំង​ចិត្ត​ប្រឹង​លក់​ឯ​ណា​បាន​? ពេល​ខ្លះ​​វា​គឺ​អ្វី​ដែល​អាច​​តបស្នង​ទៅ​​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដែរ​​។ កាល​ណា​មាន​រង្វាន់​សម្រាប់​​លួង​ចិត្ត​ ពួក​គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​ជួយ​លក់​ផលិតផល​ឲ្យ​ដាច់​ជូន​​ក្រុមហ៊ុន​ឡើយ​​។

៣) បន្ថែម​កម្លាំង​ជួយ​៖ បើ​សិន​ជា​លក់​ដាច់​ហើយ​នោះ អ្នក មិន​អាច​ឲ្យ​បុគ្គលិក​តិចតួច​គ្រាប់​គ្រង​​​ការ​លក់​នោះ​ដោយ​គ្នា​ប៉ុណ្ណឹង​ទេ​។ ត្រូវ​​មាន​ជំនួយ​បន្ទាន់​ពី​អ្នកដទៃ ឬ​ក៏​ជួល​បុគ្គលិក​ថែម​​ក៏​បាន​ ដើម្បី​បង្កើន​ការ​លក់​ឲ្យ​កាន់​តែ​ដាច់​ថែម​ទៀត​។

៤) ត្រូវ​​រង់ចាំ​ដោះស្រាយ​បញ្ហា​ជាមួយ​កូន​ចៅ​៖ បញ្ហា​​គឺ​មិន​អាច​ជៀស​ផុត​ឡើយ​​។ តែ​បើ​សិន​ថៅកែ​​មិន​បាន​នៅ​ពីក្រោយ​​ចាំ​ផ្ដល់​យោបល់​ទេ​នោះ បញ្ហា​នឹង​មិន​ងាយ​​ចប់​ឡើយ​ ហើយ​វា​នឹង​កាន់​តែ​រីក រាលដាល​ធំ​ជាង​មុន​ទៀត​ក៏​ថា​បាន​។ ដូចនេះ​ថៅកែ​គឺ​​ជា​មនុស្ស​ដែល​មិន អាច​ខ្វះ​បាន​ គឺ​ជា​មនុស្ស​ដែល​បុគ្គលិក​ត្រូវ​ការ​ក្នុង​ការ​ ជួយ​ជា​​យោបល់, ជួយ​ជា​ការ​សម្រេច​ចិត្ត​​និង​ដោះស្រាយ​បញ្ហា​ឲ្យ​បុគ្គលិក​​បាន​ទាន់​ពេល​៕

​​ប្រែ​សម្រួល៖​ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ power of positivy .com

X
5s