គួរកត់ត្រាចំណុចសំខាន់ទាំង៦នេះទុក ដើម្បីកំណត់ពីភាពជោគជ័យរបស់អ្នក
គ្មាននរណាម្នាក់ដែលការចងចាំល្អចំពោះគ្រប់រឿងគ្រប់រ៉ាវនោះទេ ហេតុនេះការកត់ត្រាទុកគឺជារឿងមួយដ៏សំខាន់ តែមនុស្សភាគច្រើនមិនសូវជាបានអនុវត្តប៉ុន្មានទេ។ ប្រសិនជាអ្នកកត់ត្រានូវចំណុចលម្អិតទាំងឡាយចំពោះរឿងទាំង១០នេះ នោះភាពជោគជ័យនឹងនៅខាងមុខអ្នកនេះឯង។
១) ការកត់ត្រាទុកនូវគោលដៅរបស់ខ្លួន៖ គោលដៅនិងមហិច្ឆតាគឺចំណុចសំខាន់ដែលជួយលើកទឹកចិត្តយើងឲ្យដើរទៅមុខជានិច្ច។ ម្នាក់ៗមានគោលដៅរៀងខ្លួន តែយ៉ាងណាក៏ដោយ អ្នកគួរតែកត់វាទុកហើយធ្វើការពិចារណាទៅលើគោលដៅទាំងអស់នោះឲ្យបានផ្ចិតផ្ចង់។ ការធ្វើបែបនេះធ្វើឲ្យអ្នកមានផែនការជីវិតមួយច្បាស់លាស់និងមិនងាយវង្វេងពីគោលដៅរបស់ខ្លួនទេ។
២) ការកត់ត្រានូវភារកិច្ចចម្បង៖ ចំណុចនេះសំដៅទៅលើការងារដែលអ្នកត្រូវធ្វើប្រចាំថ្ងៃ ដែលតម្រូវឲ្យមានផែនការច្បាស់លាស់។ អ្នកត្រូវគិតថាអ្នកត្រូវចំណាយពេលប៉ុន្មាន ក្នុងការបំពេញការងារនិមួយៗ ហើយពេលណាដែលអ្នកគួរតែចាប់ផ្ដើម និងពេលណាដែលអ្នកគួរតែបញ្ចប់វា។
៣) ការកត់ត្រានូវមនុស្សដែលអ្នកគួរទំនាក់ទំនង៖ នៅពេលដែលអ្នកចង់ទាក់ទងទៅនរណាម្នាក់ អ្នកអាចមានឧបសគ្គដោយសារតែអ្នកមិនបានកត់ត្រានូវលេខទូរស័ព្ទ អ៊ីមែល ឬឈ្មោះហ្វេសប៊ុករបស់ពួកគេជាដើម។
៤) ការកត់ត្រារាល់ការចំណាយរបស់អ្នក៖ មិនថាអ្នកជាមនុស្សជោគជ័យដល់កម្រិតណាក៏ដោយអ្នកគួរតែកត់ទុកនូវការចំណាយរបស់អ្នក ទើបអ្នកអាចដឹងថាអ្នកចំណាយលុយទៅលើអ្វីខ្លះ ហើយថាតើអ្នកអាចកាត់បន្ថយការចំណាយនោះបានដែរឬអត់ទេ?
៥) ការកត់ត្រានូវដំណើរអភិវឌ្ឍន៍របស់ខ្លួនឯង៖ អ្នកត្រូវតែចាប់អារម្មណ៍ចំពោះខ្លួនឯង ត្រូវតែងាកមើលថាតើអ្នកឈានដល់កម្រិតណាហើយ អ្នកបានអភិវឌ្ឍខ្លួនដល់ណាហើយ។ ហើយក៏ត្រូវកត់ទុកពីពេលដែលអ្នកចំណាយក្នុងការឈានពីជំហានមួយទៅជំហានមួយផងដែរ។ តើវាយឺត ឬក៏លឿន?
៦) ការកត់ត្រានូវគម្រោងអនាគត៖ អ្នកកត់ត្រាដើម្បីឲ្យអ្នកចេះគិតថាតើគួរធ្វើយ៉ាងណាដើម្បីសម្រេចវា ទោះបីជាគេនិយាយថាគ្មាននរណាម្នាក់អាចមើលឃើញអនាគតក៏ដោយ។ ឧទាហរណ៍ដូចជាអ្នកចង់បានលទ្ធផលសិក្សាល្អនៅឆ្នាំនេះអញ្ចឹង វានឹងធ្វើឲ្យអ្នករកវិធីធ្វើយ៉ាងណាដើម្បីសម្រេចវា៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org