សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
ថ្ងៃនេះBizkhmerសូមបង្ហាញជូនលោកអ្នកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាប្រចាំសប្តាហ៍ ដើម្បីផ្ដល់ជាចំណេះដឹងនិងជំនួយដល់ការធ្វើអាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះគឺជាព័ត៌មានសេដ្ឋកិច្ចសំខាន់ៗដែលដកស្រង់ចេញពីស្ថាប័នព័ត៌មានក្នុងស្រុកល្បីៗមួយចំនួនដូចជា កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្ដិ៍ និងសាព័ត៌មានSabay News ។
តាមការចេញផ្សាយរបស់កាសែត ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ បានចេញផ្សាយអំពីកម្ពុជាចំណាយជាង $៤០០ លានទៅលើឧបករណ៍អេឡិចត្រូនិក៖ ប្រជាជនកម្ពុជាបានចំណាយប្រាក់យ៉ាងហោចណាស់ ៤១៣ លានដុល្លារ កាលពីឆ្នាំ ២០១៨ ទៅលើអេឡិចត្រូនិក ដែលជាកំណើនដ៏ខ្លាំងមួយធៀបនឹងឆ្នាំ ២០១៧។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋាន GfK។ របាយការណ៍បង្ហាញថា ប្រជាជនកម្ពុជាបានចំណាយលើការទិញទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់សំខាន់ៗក្នុងលំនៅឋាន ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពខាងលើ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពីGDT ផ្សព្វផ្សាយពីប្រព័ន្ធពន្ធដល់វិនិយោគិនចិន ដែលកំពុងកើនឡើងនៅកម្ពុជា៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា (GDT) កាលពីម្សិលមិញ បានរៀបចំវេទិកាពន្ធកម្ពុជា និងចិនលើកដំបូងនៅភ្នំពេញដែលមានគោលបំណងគាំទ្រដល់ការយល់ដឹងអំពីប្រព័ន្ធពន្ធកម្ពុជាក្នុងចំណោម ក្រុមហ៊ុនរបស់ប្រទេស ចិន ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ បានចេញផ្សាយអំពីកម្ពុជាទទួលបានចំណាត់ថ្នាក់ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងលឿនបំផុតលំដាប់ទី៦លើពិភពលោក៖ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦លើពិភពលោកដោយសម្រេចបានកំណើនខ្ពស់តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ នេះជាប្រសាសន៍របស់លោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងក្នុងវេទិកាសាធារណៈឯកជនស្តីពី“ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន”កាលពីពេលថ្មីៗនេះ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពព័ត៌មានខាងលើ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពីបារាំងចុះសិក្សានិងស្វែងយល់ផ្ទាល់អំពីវិស័យស្រូវ អង្កររបស់កម្ពុជា៖ ក្នុងដំណើរបេសកកម្មរយៈពេល០៨ថ្ងៃ នៅប្រទេសកម្ពុជា ក្រុមប្រឹក្សារបស់ទីភ្នាក់ងារបាំរាំងសម្រាប់អភិវឌ្ឍន៍ (AFD) នឹងសិក្សាស្វែងយល់និងវាយតម្លៃអំពីវិស័យស្រូវអង្ករកម្ពុជា ដែលផ្តោតជាសំខាន់លើខ្សែច្រវាក់ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាប្រព័ន្ធធារាសាស្ត្រ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្នុងខែកុម្ភៈ CDCចេញ វិញ្ញាបនបត្រជូនក្រុមហ៊ុន វិនិយោគមានតម្លៃជាង ៧០០លានដុល្លារ៖ ក្នុងរយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានចុះបញ្ជីក្រុមហ៊ុនវិនិយោគដែលមានទឹកប្រាក់សរុបចំនួនជាង ៧៥៧លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុករាប់ម៉ឺននាក់។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយគឺសាព័ត៌មានSabay News បានចេញផ្សាយអំពី ទុនវិនិយោគលើវិស័យសំណង់កើនឡើងជាង ១៧០% ក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៖ រដ្ឋមន្ត្រីក្រសួងដែនដីឲ្យដឹងថា១០ឆ្នាំចុងក្រោយនេះទំហំទុនវិនិយោគលើវិស័យសំណង់មានជាង៤៣ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងមានអាជ្ញាប័ណ្ណមានចំនួនជាងពីរពាន់ក្រុមហ៊ុន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន