ក្រុមហ៊ុនបដិសណ្ឋារកិច្ច ម៉ាឡេស៊ី ចូលខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ​



យោងតាមរបាយការណ៍របស់ TTG Asia និង Casino News Daily កាលពីថ្មីៗកន្លងទៅនេះបានឱ្យដឹងថាក្រុមហ៊ុនបដិសណ្ឋារកិច្ច WA Hospitality របស់ម៉ាឡេស៊ីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Won Majestic របស់កម្ពុជាដើម្បីចូលមកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូផ្កាយ៥ Won Majestic ក្នុងខេត្តព្រះសីហនុ ។ គម្រោងសណ្ឋាគារនិងកាស៊ីណូ Won Majestic នេះនឹងមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារ សុខា មានបន្ទប់សរុបចំនួន១៥០បន្ទប់ដែលនឹងបម្រើការជាសេវាកម្មទាំងកាស៊ីណូ​ និងសណ្ឋាគារ ។ បច្ចុប្បន្ន សណ្ឋាគារ និងកាស៊ីណូផ្កាយ៥ នេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹង បើកដំណើរការ ជាផ្លូវការនៅដើមឆ្នាំ ២០២១ ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន WA Hospitality គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី បង្កើតឡើងកាលពីឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Avenues នៅចក្រភពអង់គ្លេស ។ ដៃគូសហការ៖ www.realestate.com.kh
X
5s