មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនតម្លៃ៥០លានដុល្លារ អាចនឹងធ្វើឲ្យតម្លៃដីធ្លី ត្បូងឃ្មុំ ត្រូវប៉ាន់ខ្លាំង
កាលពីថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលគម្រោងថវិកាជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន។
គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ ស្ថិតលើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ ជាប់ក្រុមហ៊ុនដីឡូតិ៍ ម៉ាកាស់លែន ដែលគម្រោងនេះសាងសង់នេះមានរយ:ពេល៤០ខែ ដោយចំណាយទឹកប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិក។
ការបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នេះគឺត្រូវបានគេមើលឃើញថាជាឱកាសល្អសម្រាប់វិស័យដីធ្លី និងរុញច្រានតំបន់ត្បូងឃ្មុំឲ្យក្លាយជាតំបន់មានសក្ដានុពលក្នុងវិស័យអចលទ្រព្យ ដោយនឹងអាចធ្វើឲ្យតម្លៃដីនៅទីនោះមានតម្លៃឡើងខ្ពស់មួយកម្រិតទៀត។
ដូចនេះវាគឺជាឱកាសល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ឬអ្នកវិនិយោគគិនក្នុងការវិនិយោគ ឬទិញដីនៅក្នុងតំបន់នេះព្រោះនៅពេលគម្រោងសាងសង់នេះត្រូវបានបញ្ចប់តម្លៃដីនិងមានការហក់ឡើងថ្លៃជាមិនខាន។
គួរបញ្ជាក់ផងដែរថាមន្ទីរពេទ្យថ្មីនេះមានទីតាំងជិតក្រុមហ៊ុនលក់ដីឡូតិ៍ ម៉ាកាស់លែន ដែលមានដីឡូតិ៍តម្លៃចាប់ពី ៤៩០០ ដុល្លារសហរដ្ឋអាមេរិចឡើងទៅ ហើយបងប្អូនអាចបង់រំលោះបានជាមួយការប្រាក់ ០%។
លើលពីនេះទៅទៀតដីឡូតិ៍ ម៉ាកាស់លែន មានទីតាំងជាប់ផ្លូវមេរបស់រដ្ឋ ផ្លូវធំទំហំ ១៦ម៉ែត្រ ២៥ម៉ែត្រ និង ៣០ម៉ែត្រ ផ្លូវខ្វាត់ខ្វែងមិនទាល់ នឹងជាប់ផ្លូវភ្លោះ។ ដីឡូតិ៍ម៉ាកាស់លែន មានប្លង់រឹងត្រឹមត្រូវ ហើយបានតំឡើងរួចជាស្រេចនូវ ប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធលូបង្ហូរចោលរួចជាស្រេច។ ដូចនេះ លោកអ្នកអាចទិញដើម្បីសាងសង់គេហដ្ឋាន និងប្រកបរបរអាជីវកម្មបានភ្លាម៕