វៀតណាមកំពុងមានលាភ! អាមេរិក គ្រោងនឹងវិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅប្រទេសរបស់ខ្លួន​



សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីម្សិលមិញនេះបានរាយការណ៍មកថាក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC នឹងវិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាមដើម្បីនាំទៅលក់នៅអាមេរិកខាងជើង និងទីផ្សារអឺរ៉ុបលើទុនចំណាយប្រមាណ ១៧០ លានដុល្លារអាមេរិក ។ ប្រភពព័ត៌មានបានឲ្យដឹងថានេះជា​រោងចក្រ​ផលិតគ្រឿង​បង្គុំ​យន្ដហោះទី២ ហើយដែលនឹង​មាន​នៅវៀតណាមខណៈដែល​រោងចក្រ​ទី១ទើបតែ​បានសម្ពោធ​ បើកដំណើរការ​កាលពី​ដើមខែធ្នូ​ឆ្នាំ២០១៨ដែលជាការវិនិយោគ​ របស់ក្រុមហ៊ុន​កូរ៉េខាងត្បូងជាមួយនឹងដើមទុន​២០០​លានដុល្លារអាមេរិក ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថារោងចក្រផលិតគ្រឿងយន្ដហោះ ដែលជាការវិនិយោគ​ដោយក្រុមហ៊ុន​អាមេរិក UAC នេះអាច​ផលិត​គ្រឿង​បង្គុំ យន្ដ​ហោះ ​ប្រមាណ​៤ពាន់​ប្រភេទនៃផ្នែក​ចំនួន​ ៥លាន​ផ្នែក ​ដែលប្រើប្រាស់​បានគ្រប់​ប្រភេទ នៃយន្ដហោះទាំងអស់។ ហើយផលិតផល​ទាំងនោះនឹងនាំចេញទៅកាន់ទីផ្សារ​ នៅឯ អាមេរិក​ខាងជើង និងអឺរ៉ុប ។ រោងចក្រនេះគ្រោង​នឹង​នាំចេញ​ឲ្យបានក្នុងតម្លៃទឹកប្រាក់​២៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២១នឹងឆ្នាំបន្ទាប់នឹងនាំចេញ៨៥លានដុល្លារអាមេរិកនឹង​ចាប់ពីឆ្នាំ២០២៦ទៅគ្រោងនឹងនាំចេញឲ្យបាន​ដល់១៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ គួរបញ្ចាក់ផងដែរថា ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើងនាពេលថ្មីៗនេះ វៀតណាម ទើបតែមានការ​​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះចំនួន ១១០គ្រឿងពីក្រុមហ៊ុនប៊ូអ៊ិង អាមេរិក ​​ដែលមានតម្លៃ​១៥ពាន់លានដុល្លារអាមេរិក៕ ដៃគូសហការ៖ www.realestate.com.kh
X
5s