គន្លឹះ​សំខាន់ៗ ១០​ យ៉ាង​ដែល​ជួយ​ឱ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​ពោរពេញដោយ​សក្តានុភាព​



មនុស្ស​​គ្រប់​រូប​ដែល​បាន​កើត​ឡើង​នៅ​លើ​ពិភពលោក​នេះ​ មិន​ដែល​មាន​នរណា​ម្នាក់​ដែល​​អាច​គេច​ផុត​ពី​ភាព​បរាជ័យ​នោះ​ទេ វា​គ្រាន់​តែ​មាន​ភាព​ខុស​គ្នា​ត្រង់​ថា​មនុស្ស​ខ្លះ​​មិន​អាច​ឆ្លង​ផុត​ហើយ​ជ្រើស​រើស​វិធី​ផ្សេងៗ​ដើម្បី​បញ្ចប់​ជីវិត​ដើម្បី​គេច​ចេញ​ពី​ភាព​បរាជ័យ​ទាំង​នេះ ហើយ​មនុស្ស​​មួយ​ចំនួន​ទៀត​ជួប​ប្រទះ​ហើយ​អាច​ឆ្លង​កាត់​ផុត​​ក៏​ដូច​ជា​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សក្តានុភាព​ពេញលេញ​។

ការ​ឈាន​ទៅ​ដល់​សក្ដានុពល​ពេញលេញ​មួយ​របស់​យើង​គឺជា​ដំណើរ​នៃ​ការ​តស៊ូ​ទោះ​​បី​ជា​អ្នក​ជួប​ប្រទះ​ភាព​បរាជ័យ​​យ៉ាង​ណា​ក្តី​ ហើយ​ខាង​ក្រោម​នេះ​គឺជា​គន្លឹះ​​ទាំង​១០​សំខាន់ៗ​ដែល​ជួយ​ឱ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​មាន​សក្តានុភាព៖​

១) ត្រូវ​មាន​ភាព​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង​ ព្រោះ​ថា​ចិត្ត​របស់​អ្នក​ខ្លាំង​ជាង​អ្វី​ដែល​អ្នក​គិត

២)​​ ត្រូវ​ចេះ​ផ្តល់​ទំនុក​ចិត្ត​ខ្លះ​ដល់​អ្នក​ដទៃ​ផង កុំ​ទុក​ចិត្ត​តែ​ខ្លួន​ឯង​ពេក​រហូត​មិន​ការ​ទុក​ចិត្ត​អ្នក​ដទៃ។

៣) រឿង​មិន​ល្អ​​ដែល​បាន​​កើត​នៅ​ក្នុង​អតីតកាល វា​គ្រាន់​តែ​ជា​បទ​ពិសោធន៍​មួយ​ដែល​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ ប៉ុន្តែ​កុំ​អនុញ្ញាត​ឲ្យ​វា​ធ្វើ​ជា​ស្រមោល​តាម​អ្នក​​ឲ្យ​សោះ។

៤) ស្វែង​រក​ការងារ​ណា​​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រំភើប និង​សប្បាយ​រីករាយ​ពេល​អ្នក​ទទួល​បាន​វា ​ដោយ​​​ហេតុ​ផល​​ទាំង​នោះ​លើស​ពី​ប្រាក់​ខែ​។

៥) គោល​ដៅ​គឺ​ពិត​ជា​​មាន​សារៈ​សំខាន់​ណាស់​ ក៏​​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​​គោល​ដៅ​​ទាំង​នោះ​វា​មាន​ភាព​សក្ដិសម​នឹង​អ្នក​ដែល​ធ្វើ​ឲ្យ​​អ្នក​អាច​ឈាន​ទៅ​ដល់​វា​ផង​ដែរ។​

៦) កុំ​ខ្លាច​នូវ​ហានិភ័យ​​ ព្រោះ​ថា​ជីវិត​គឺជា​ការ​ផ្សង​ព្រេង​មួយ​មិនមែន​ជា​ការ​ហាត់​សម​ទេ​។​

៧)​ ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​​អ្នក​អាច​ធ្វើ​បាន​បន្ទាប់​ពី​ការ​ពិចារណា​យ៉ាង​ល្អិតល្អន់​​រួច​មក​ហើយ​នោះ ​ប៉ុន្តែ​សូម​កុំ​ធ្វើ​ការ​​វិនិច្ឆ័យ​ខ្លួន​អ្នក​​ដោយ​ខ្លួន​អ្នក​ផ្ទាល់​។

៨) ​កុំ​មាន​ការ​ភ័យ​ខ្លាច​ជា​មួយ​ការ​ផ្លាស់​ប្តូរ ព្រោះ​ថា​លើ​លោក​គ្មាន​អ្វី​ដែល​មិន​ប្រែប្រួល​ ហើយ​មាន​តែ​ការ​ប្រែប្រួល​ទេ​ដែល​មិន​ប្រែប្រួល។

៩)​ គ្មាន​នរណា​ម្នាក់​អាច​​គេច​ផុត​មិន​ជួប​ភាព​បរាជ័យ​នោះ​ទេ ហេតុ​នេះ​សូម​កុំ​ខ្លាច​វា​អី​ប្រសិន​បើ​អ្នក​ជួប​វា​ចូរ​រៀន​យល់​ពី​វា​និង​កែ​លំអ​ខ្លួន​អ្នក​ឡើង។

១០) ​ភាព​រឹង​មាំ​ពិត​ប្រាកដ​គឺជា​របៀប​ដែល​​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​មិន​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ​៖ អ៊ុន ស្រីនាង

X
5s