ភាព​ខុស​គ្នា​ដ៏​ចម្លែក​​រវាង ​៥០​ឆ្នាំ​មុន​និង​បច្ចុប្បន្ន​របស់​ប្រទេស​សេដ្ឋកិច្ច​ធំៗទាំង​៧​



សឹង​តែ​មិន គួរ​ឲ្យ​ជឿ​ បើ​សិន​អ្នក​អាច​មើល​រូប​ភាព​ខាង​ក្រោម​នេះ​ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ខ្លាំងក្លា​ រវាង​៥០​ឆ្នាំ​មុន​ និង​ ៥០​ឆ្នាំ​បច្ចុប្បន្នកាល​។ ដូចនេះ​អ្នក​នឹង​អាច​វិនិច្ឆ័យ​បាន​ ថា​តើ​ វា​មាន​ការ​ផ្លាស់​ប្ដូរ​កម្រិត​ណា​ហើយ​?

១) ប្រទេស​ប្រេស៊ីល​៖ ទីក្រុង​ដែល​តែង​តែ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​លើ​លោក​នេះ​គឺ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ណាស់​ រយៈ​ពេល​៥០​ឆ្នាំ​មក​នេះ​។  

២) កូរ៉េ​ខាងត្បូង​៖ ប្រទេស​នេះ​ត្រូវ​បាន​ស្គាល់​ថា​សម្បូរ​ប្រជាជន​ស្អាត​ៗ ហើយ​មាន​ការ​អភិវឌ្ឍន៍​នៅ​តំបន់​ជា​ច្រើន​ថែម​​ទៀត​នឹក​ស្មាន​មិន​​ដល់​​។ វា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ពី​ផ្ទះ​តូច​ៗ ទៅ​ជា​អគារ​ខ្ពស់​ៗ ផុត​មេឃ​ទៅ​ទៀត​។  

៣) តំបន់​អារ៉ាប់​រួម​៖ តំបន់​ដែល​​សម្បូរ​ទៅ​ដោយ​អ្នក​មាន​ៗ លើ​លោក។ ​ពី​ទីក្រុង​ដ៏​ស្ងាត់​​ជ្រងំ​ក្នុង​ឆ្នាំ ១៩៩០ ទៅ​ជា​តំបន់​អ្នក​​មាន​អភិជន ស្ទើរ​តែ​គ្មាន​អ្នក​ក្រ​រស់នៅ​ទៅ​ហើយ​​។

៤) ប្រទេស​អាល្លឺម៉ង់​៖ កាល​ពី​អតីតកាល​ គឺ​គ្មាន​អ្នក​ណា​អាច​នឹក​ស្មាន​ដល់​ថា​ វា​អាច​ក្លាយ​ជា​​ប្រទេស​សម្បូរ​ទៅ​ដោយ​វប្បធម៌ និង​សំណង់​អាគារ​ធំៗ បែប​បុរាណ​នេះ​ទេ​។

៥) ប្រទេស​​តួគី៖ បើ​សិន​អ្នក​អាច​មាន​ឱកាស​ទៅ​​ទស្សនា​ប្រទេស​នេះ​បាន​ អ្នក​នឹង​​ទទួល​បាន​អារម្មណ៍​​អស្ចារ្យ​ជាមួយ​នឹង​អច្ឆរិយភាព​​ក្នុង​តំបន់​នោះ​។

៦) ​ប្រទេស​សិង្ហបុរី៖ ប្រទេស​នេះ​កាល​ពី​មុន​ អ្នក​តែង​តែ​ឃើញ​មាន​ជនភៀសខ្លួន មក​តាំង​ទីលំនៅ​ស្វែង​រក​ការងារ​ប៉ុណ្ណោះ។ តែ​ពេល​នេះ​​អ្នក​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ទេសភាព​ដ៏​កម្រ​បាន ឃើញ​នេះ​តែ​ម្ដង​។​

៧) ប្រទេស​ជប៉ុន៖ ប្រទេស​នេះ​​គឺ​តែង​តែ​​ស្ថិត​នៅ​ លេខ​រៀង​ទី​១​ហើយ​ ដែល​ប្រជាជន​លើ​ពិភពលោក ប៉ង​ចង់​ទៅ​​ទស្សនា​កម្សាន្ត​។ ទោះ​បី​កាល​ពី​មុន ប្រទេស​នេះ​មាន​ប្រវត្តិ កាល​សង្គ្រាម​​រាំ រៃ និង​រងគ្រោះ​ដោយ​សារ​គ្រោះធម្មជាតិ​ក្ដី​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ bloggersarena.com

X
5s