ខុសពីអ្នកក្រ! រឿងទាំង ៤ យ៉ាងដែលអ្នកមានមិនដែលខ្ជះខ្ជាយសូម្បីមួយសេន
មនុស្សម្នាក់ៗ បានក្លាយខ្លួនទៅជាអ្នកមានបាន ដោយសារកត្តាផ្សេងៗគ្នា។ តែក្នុងនោះ គឺគ្មានអ្នកណាដែលថាមិនបានខំប្រឹងតស៊ូ ហើយមកជោគជ័យនឹងគេដែរនោះទេ។
សម្រាប់លុយដែលពួកគេបានខំរកមកនោះ កាន់តែមិនអាចចាយវាយខ្ជះខ្ជាយថែមទៀត។ មានរឿងខ្លះៗ ដែលអ្នកមាន និងសេដ្ឋី ជាច្រើន មិនដែលចំណាយសូម្បី ១សេន ទៅលើវា។ តើមានអ្វីខ្លះទៅ?
១) ឆ្នោតផ្សងសំណាងនិងល្បែង
ល្បែងតែងនាំវិនាស។ វាគឺជាល្បែង ហើយតែងតែអន្ទាក់ចិត្តអ្នកឲ្យក្រ។ ដូចនេះពួកគេមិនយកខ្លួនមកបៀតឡើយ។
២) បង់ធនាគារ
អ្នកបង់ធនាគារ ដោយសារអ្នកខ្ចីលុយគេមែនទេ។ វាល្អបើអ្នកខ្ចីលុយគេហើយបានផលមកវិញច្រើន, វាជារឿងល្អ ។ តែវានឹងកាន់តែយ៉ាប់បើអ្នកសងគេមិនអស់ ហើយមានទុក្ខទៀតនោះ។
៣) ម៉ូតសម្ភារៈ ល្បីៗផុតលេខ
សម្រាប់អ្នកដែលមានល្មមៗ ពួកគេអាចនឹងហ៊ានចំណាយសម្រាប់សម្ភារៈទាំងនោះ ដោយសារគេគិតថាវាមានតម្លៃសម្រាប់លំអខ្លួន។ តែអ្នកដែលមាន ខ្លាំងមែនទែននោះ គឺមិនឲ្យតម្លៃទាល់តែសោះលើការចំណាយបែបនោះ ព្រោះទោះចង់ឬមិនចង់ក៏គេនៅតែជាអ្នកមាន ចំណូលច្រើនដដែល។ ហេតុអ្វីទៅខ្ជះខ្ជាយលើរឿងអស់ទាំងនេះទៀត?
៤) វិនិយោគសំណង់អគារដែលមិនទំនង
អ្នកមានភាគច្រើនចូលចិត្តរកស៊ីលើវិស័យនេះណាស់។ តែបើគេមើលទៅហាក់ដូចជាមិនសូវល្អហើយ គេនឹងមិនទៅបណ្ដាក់ទុននាំខូចឈ្មោះឡើយ។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ readersdigest.com