អ្នក​បម្រើការ​លើ​យន្តហោះ​បង្ហើប​​ប្រាប់ ពី​ជនជាតិ​ដែល​ពិបាក​ផ្គាប់ចិត្ត​​ជាង​គេ​លើ​យន្តហោះ​



មាន​ការងារ​ជាអ្នក​បម្រើការ​លើ​យន្តហោះ ពេល​ខ្លះ​​ក៏​អស់​កម្លាំង​ណាស់​ដែរ ជាពិសេស​ពេល​ណា​អ្នក​ត្រូវ​​ធ្វើ​ការ​​ជាមួយ​អ្នក​ដំណើរ​ដែល​ពិបាក​ៗ​ផ្គាប់​ចិត្ត​។ ហេតុ​នេះ​ហើយ​ បាន​ជា​​មាន​កា​របង្ហាញ​ពី​អ្នក​បម្រើការ​លើ​យន្តហោះអំពីភាព​ល្អ​ និង​អាក្រក់​របស់​អ្នក​ដំណើរ​នីមួយៗទៅតាមជាតិសាសន៍​ ពេល​ហោះ​ហើរ​ម្ដង​ៗ៖

១) ជនជាតិ​អាមេរិក​

ពួក​គេ​ភាគ​ច្រើន​ជា​មនុស្ស​ល្អ និង​មាន​អាកប្បកិរិយា​សមរម្យ​ថ្លៃ​ថ្នូរ​។ ពួក​គេ​មិនសូវ​ពិសា​អ្វី​ច្រើន​ទេ ហើយ​ក៏​មិន​សូវ​ផឹក​អ្វីច្រើនដែរ។ ភាគ​ច្រើន​ ពួក​គេ​ចេះ​គោរព​អ្នក​ដទៃ ហើយ​យល់​ដឹង​អំពី​វិន័យ​ដែល​ត្រូវ​​ធ្វើ​តាម​។ តែ​ពេល​ខ្លះ​ពួក​គេ​ក៏​មាត់​ ខ្លាំង​ៗ ដែរពេល​មាន​គ្នា​ច្រើន​ជុំ​គ្នា​​ ។

២) ជនជាតិ​អឺរ៉ុប

ពួក​គេ​ក៏​យល់​ដឹង​អំពី​វិន័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ផង​​ដែរ។ តែ​សម្រាប់​ជនជាតិ​បារាំង​ និង​អ៊ីតាលី​ពួក​គេ​ដូច​ជា​​ចូលចិត្ត​ពិសា​ច្រើន​ ដែល​ជា​ហេតុ​នាំ​​ឲ្យ​​អ្នកបំរើការលើយន្តហោះរវល់បន្ដិច។

៣) ជនជាតិ​រុស្សី

ពួក​គេ​ចូលចិត្ត​ពិសា​សុរា​ណាស់​។ អ្នក​​ខ្លះ​វិញ​មិន​បាន​ពិសា​តាមរយៈ​ការ​កម្មង់នោះទេ​។ តែ​ពួក​​គេ​បាន​លួច​យក​ឡើង​យន្តហោះ ហើយ​ផឹក​ របស់​ផ្ទាល់​ខ្លួន​តែ​ម្ដង​។ គ្មាន​អ្នក​ណា​ដឹង​ឡើយ លុះ​ត្រា​តែ​ពេល​ចុះចត​រួច​រាល់​ទើប​គេ​រក​ឃើញ​ដប​ទាំង​នោះ​នៅ​ក្រោម​កៅអី​ទៅ​វិញ​។

៤) ជនជាតិ​ឥណ្ឌា​

បើ​សិន​ពួក​គេ​ស្ថិត​នៅ​ឋានៈ​រាង​ក្រោម​បន្តិច​ វា​ពិបាក​បន្តិច​ហើយ​ក្នុង​ការ​គ្រប់គ្រង​ជនជាតិ​នេះ ដោយ​សារ​តែ​ការ​ផឹក​ច្រើន​ហួសហេតុ​របស់​ពួក​គេ​ កំឡុង​ពេល​ហោះហើរ។​ តែ​ស្រប​ពេល​នោះ ពួក​គេ​នេះ​​ហើយ​ក៏​ជា​អ្នក​ដែល​ចូលចិត្ត​ រអ៊ូរទាំ​ច្រើន​ដែរ​។

៥) ជនជាតិ​ចិន

ជនជាតិ​នេះ​គឺ​អាច​ទទួល​យក​អ្វី​គ្រប់​យ៉ាង​ ហើយ​ពួក​គេ​តែង​តែ​សប្បាយ​ចិត្ត​។ នេះ​ដោយ​សារ​តែ​របាំង​នៃ​ការ​សន្ទនា​គ្នា ពួក​គេ​​តែង​តែ​ទទួល​យក​នូវ​អ្វី​ដែល​​ផ្ដល់​ឲ្យ​មិន​ប្រកែក​ឡើយ​​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ indiatoday

X
5s