តើកូរ៉េខាងជើង​​អាច​​​នឹង​ជ្រើស​រើស​យក​​វៀតណាម ​ជា​គំរូ​ឬ​យ៉ាងណា?​



វាពិតជាអស្ចារ្យណាស់ ​​ហើយ​ដែល​គេ​មិន​​​ទទួល​ស្គាល់​​​មិន​​បាន​ថា​ ប្រទេសកុម្មុយនីសមួយអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់យ៉ាងឆាប់រហ័ស និង មានការកោតស្ងប់ស្ងែងពីសកលោក។ សេដ្ឋកិច្ចរបស់វៀតណាម កំពុងទទួលបានការជំរុញពីប្រទេសអាមេរិកដែលវាជាឧទាហរណ៍មួយសម្រាប់ប្រទេសកូរ៉េខាងជើង យកទៅសិក្សានិងធ្វើជាគំរូប្រសិនបើប្រទេសមួយនេះព្រមលះបង់​កម្មវិធី​អាវុធ​នុយក្លេរអ៊ែរបស់ខ្លួន។ មានមតិមួយចំនួនបានលើកឡើងថា ប្រទេសកូរ៉េខាងជើង មិនអាចទទួលបាននូវអ្វី ដែលវៀតណាមបានធ្វើនោះទេ បើសិនលោក គីម ជុងអ៊ុន មិនព្រមលះបង់អំណាចផ្ដាច់ការរបស់លោកនោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងសប្ដាហ៍នេះ លោកគីម ជុងអ៊ុង និង លោក ដូណាល់ត្រាំ នឹងធ្វើកិច្ចប្រជុំជាលើកពីរនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម។ សព្វថ្ងៃ វៀតណាមមានទីក្រុងដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ធំៗចំនួន​ពីរ​គឺ​ទីក្រុង​ ហូជីមិញ និងរដ្ឋធានី​ហាណូយ ។ នៅក្នុងទីក្រុងទាំងនោះ មានផ្សារទំនើបធំៗ ក្រុម​ហ៊ុន​​ជាតិនិង​អន្តរជាតិ​ធំៗ ក្លឹបកម្សាន្ដ និង ភោជនីយដ្ឋានជាច្រើនកន្លែង។ សេដ្ឋកិច្ចនៃប្រទេសវៀតណាម​ បានផ្ទុះឡើងយ៉ាងខ្លាំងដោយសារតែមាន ទីផ្សារសេរី និង វិស័យផលិតកម្មនាំមុខនៅក្នុងប្រទេសមួយនេះ។ ងាកមកមើលប្រទេសកូរ៉េខាងជើងវិញ ​ក្រោមការដឹកនាំរបស់លោក គីមជុងអ៊ុន ប្រទេសកូរ៉េខាងជើងកំពុងឈានជើងដើរម្ដងមួយជំហានៗក្នុងការធ្វើ ​វើកំណែរទម្រង់សេដ្ឋកិច្ចថ្មី ដែលបានអនុញ្ញាតឲ្យមានការជួញដូរនូវផលិតផលតូចៗមួយចំនួន​ហើយ​ក៏​មាន​ផលិតផលឧស្សាហកម្ម​ផង​ដែរ។ កាលពីឆ្នាំមុន លោក គីម ជុងអ៊ុន ​លើក​ឡើង​ថា​ ប្រទេសមួយនេះនឹងផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនជាងមុន ប្រសើរជាងផ្ដោតទៅតែលើអាវុធនុយក្លេអ៊ែរតែមួយមុខព្រោះជារឿងមួយដែលប្រទេសមួយនេះបានសម្រេចរួចមកហើយ។ បើយោងតាមការវិភាគរបស់អ្នកសិក្សាទៅលើប្រទេសកូរ៉េខាងជើងបាននិយាយថាពួកវណ្ណៈកណ្ដាលកំពុងរីកដុះដាលនៅក្នុងទីក្រុងមួយចំនួនដូចជាទីក្រុងព្យុងយ៉ាងជាដើម។ ប្រជាជនកូរ៉េខាងជើងមានសមត្ថភាព​ ទិញឡាន ស្មាតហ្វូន និង របស់ប្រើប្រាស់មួយចំនួនទៀត ។ របស់ប្រើប្រាស់ភាគច្រើន ​គឺ​ផលិត​នៅ​ក្នុង​ស្រុក និង​នាំ​ចូល​ពីប្រទេសជិតខាងខ្លះ និង ប្រទេសចិនខ្លះ។ កំណែរទម្រង់ថ្មីនេះ បានធ្វើប្រជាជនកូរ៉េខាងជើង មានការជ្រួលជ្រើមចង់ប្រែក្លាយប្រទេសមួយនេះឲ្យក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍ដូចប្រទេសជិតខាងរបស់ខ្លួនផងដែរ។ កំណែរទម្រង់នេះនឹងជួយជំរុញឲ្យសេដ្ឋកិច្ចនៃប្រទេសកុម្មុនីសមួយនេះកាន់តែរីកចម្រើនជាងមុនទៅមុខទៀត។ តើប្រទេសកូរ៉េខាងជើងអាចអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានឲ្យដូចប្រទេសវៀតណាមបានដែរឬទេ? បើយោងតាមអ្នកវិភាគមួយចំនួនបាននិយាយថា ៖«សេដ្ឋកិច្ចរបស់វៀតណាម ​អាច​ជាប្រទេសគំរូមួយ សម្រាប់ប្រទេសកូរ៉េខាងជើងយកទៅសិក្សាដើម្បីកែប្រែសេដ្ឋកិច្ចដែលបានធ្លាក់ចុះរបស់ខ្លួន។ ព្រោះនៅពេលដែលសេដ្ឋកិច្ចវៀតណាម​ងើបឡើងមកវិញក្នុងអំឡុងឆ្នាំ ១៩៨៦ វៀតណាមបានប្រើប្រាស់ កំណែរទម្រង់សេដ្ឋកិច្ចថ្មីដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនហូរចូលក្នុងប្រទេស និង បានសាងសង់រោងចក្រឧហស្សាហកម្មជាច្រើន ហើយកំណែរទម្រង់មួយនោះមានឈ្មោះថាកំណែរទម្រង់ ដូយមើយ។ បើយើងប្រៀបធៀបសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងសព្វថ្ងៃ និង ប្រទេសវៀតណាមកាលពី​ ៣៣ឆ្នាំមុនគឺមិនសូវខុសគ្នាប៉ុន្មាននោះទេ។ ដូចនេះបានជាអ្នកវិភាគបាននិយាយថា​សេដ្ឋកិច្ចរបស់វៀតណាមគឺជាប្រទេសគំរូមួយសម្រាប់ប្រទេសកូរ៉េខាងជើងយកទៅសិក្សា»។ ប៉ុន្ដែក៏មានអ្នកវិភាគមួយចំនួនបានលើកឡើងថា​ វាជារឿងពិបាកមួយសម្រាប់ប្រទេសកូរ៉េខាងជើងដែលចង់ធ្វើឲ្យ ប្រព័ន្ធនយោបាយ និង សេដ្ឋកិច្ច​មានស្ថេភាព​និង មានការរីកចម្រើនទៅមុខ​ជាង​ប្រទេសវៀតណាម។ ដោយគេលើកឡើងថា ៖«ប្រទេសវៀតណាម មិនមែនជាប្រទេសមួយដែលកូរ៉េខាងជើងគួរតែយកសិក្សានោះទេ ព្រោះប្រទេសទាំងពីរ​នេះគឺខុសឆ្ងាយមែនទែន»។ នេះបើបានការលើកឡើងរបស់អ្នកវិភាគជាន់ខ្ពស់ជនជាតិអូស្រ្ដាលី។ អ្នកវិភាគបានលើកឡើងថា វាជាការពិបាក​​បើ​សម្លឹងមើល​ទៅ​លើ​លោក គឹម​ជុងអ៊ុន អំពី​ការ​លះបង់អំណាចរបស់ខ្លួន​ឱ្យ​រដ្ឋាភិបាលថ្មី ឬ យ៉ាង​ណា។​ ចាប់តាំងពីលោកបា​នឡើងកាន់កាប់តំណែងតពីឪពុករបស់លោកមក លោកគីម ជុងអ៊ុង បានដកតំណែងមន្រ្ដីជាន់ខ្ពស់ជាច្រើនរូប រួមទាំងពូរបស់លោកដែលមានឈ្មោះថា ចាំង ស៊ុងថេក (ត្រូវបានសម្លាប់កាលពី​ពីរ​ឆ្នាំមុន) ផងដែរ។ ​កាលពីឆ្នាំ ២០១៨កន្លងទៅនេះ លោកក៏បានធ្វើការសើរើនូវមន្រ្ដីបម្រើរការងារជាតិទាំងអស់​ ដើម្បីស្វែងរកអ្នកស្មោះត្រង់នឹងលោក និង ប្រទេសជាតិពិប្រាកដ។ មតិផ្សេងក៏បានលើកឡើងមកថា “ប្រទេសចិនអាចជាគំរូងាយៗមួយ សម្រាប់ប្រទេសកូរ៉េខាងជើងយកទៅសិក្សា​។ ​ដើម្បីស្ដារសេដ្ឋកិច្ចចិនឲ្យងើបមកវិញនៅក្នុងអំឡុងឆ្នាំ ១៩៧០ ប្រទេសចិន​ដែលស្ថិតក្រោមការ​គ្រប់គ្រង​របស់​លោក តេង សៀវពីង​ ចិន​បាន​ប្រើ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចលក្ខណៈ​ទំនើប​ជា​ច្រើន និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​មែន​ទែន​ទៅ កាលនោះប្រទេសចិនព្យាយាមរំដោះខ្លួនចេញពីរដ្ឋកុម្មុយនីស្ដ ក្នុងអំឡុងពេលដែលប្រទេសមួយនេះ មាន​កម្មវិធី​​អាវុធនុយក្លេអ៊ែ ដូចទៅនឹងប្រទេសកូរ៉េខាងជើងដូចគ្នា” ដោយ៖ ច័ន្ទលាភ ប្រភព៖ aljazeera    
X
5s