នរណាថាគ្មានប្រាក់រកស៊ីមិនកើត? ធ្វើតាមវិធីងាយៗទាំង ៤នេះសាកមើល៍​



សម័យ​នេះ​បើ​គ្មា​ន​លុយ​តើ​យើង​អាច​ធ្វើ​អ្វីបាន? នេះជា​ការពិត​ ជា​គំនិត​របស់​មនុស្ស​គ្រប់​គ្នា​នា​សម័យ​បច្ចុប្បន្ន ចុះ​ទម្រាំ​ចង់​បង្កើត​អាជីវកម្មមួយ​សួរ​ថា​អ្នក​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ទើប​អាច​ដំណើរ​ការ​អាជីវកម្ម​មួយ​បាន? សួរ​បន្ថែម​ទៀត​ថា​បើគ្មាន​លុយ​ ឬ​មាន​មិន​គ្រប់​គ្រាន់​តែ​ចង់​បើក​អាជីវកម្ម​តើអាច​ទៅ​រួច​ដោយ​វិធី​ណា​?

ខាង​ក្រោម​នេះ​អាច​ជា​គន្លឹះ​​បន្តិច​បន្តួច​ជួយ​អ្ន​ក​ដែលចង់រក​ស៊ី​តែ​គ្មាន​លុយ​ឬ​លុយ​​មិនគ្រប់៖

១) ត្រូវ​សម្លឹង​មើល​ឲ្យ​ឃើញ​អ្វី​ដែល​ជា​ឱកាស​ជា​មុន

អ្នក​ពិតជា​ធ្លាប់​ឮហើយ​ពាក្យ​ថា​ «ចង់រក​ស៊ី​សំខាន់​លើគំ​និត ឲ្យ​តែ​មានគំនិត​លុយ​រត់​តាម​ក្រោយ»។

២) ដឹង​ស្គាល់​ថា​នរណា​ជា​អតិថិជន

អ្នក​ត្រូវ​ស្វែង​រក​អតិថិ​ជន​ជា​មុន​សិន​ បើ​អ្នក​គ្មាន​លុយ​ផង​អ្នក​មិន​ដឹង​ថា​ត្រូវ​រក​របរ​អ្វី​ទៀត បើ​ចេះ​តែ​រក​ទាំងងងឹតងងយល់ អ្នក​នឹងត្រូវ​ខាតបង់​​អ្វី​ខ្លះ? ពេល​អ្នក​រក​បាន​អតិថិ​ជន​អ្នក​អាច​ដឹង​ថា​តើ​ពួកគេ​ត្រូវ​ការអ្វី។

៣) ត្រូវ​ធ្វើ​ឲ្យ​អតិថិជន​ដឹង​ថាអ្នកមាន​អ្វីលក់​ឲ្យពួកគេ

ពេល​យើង​មាន​អតិថិជន​ហើយ​ យើងអាច​ដឹង​បាន​ហើយ​ថា​ពួកគេ​ត្រូវ​ការ​អ្វី។​ យើង​ត្រូវ​បង្ហាញ​ឲ្យ​គាត់​ដឹង​ថាយើង​មាន​អ្វីដែល​ពួកគេចង់​បាន យើង​មាន​អ្វីដែល​នឹង​លក់​ឲ្យ​គេ។ ពេល​តម្រូវ​ការ​និង​កា​រផ្គត់​ផ្គង់​ត្រូវ​រ៉ូវ​គ្នា​គឺ​ងាយ​បំផុតក្នុងការ​ទទួល​ផលចំនេញ។

៤) ប្រើ​បណ្តាញសង្គម​នានា​ដែល​ងាយ​ផ្តល់​ព័ត៌​មាន​ដល់​អតិថិជន

Facebook, Twitter, Line, YouTube ឬ​បណ្តាញ​សង្គម​នានា​ទៀតដែល​អាច​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ជាមួយអតិថិជន​បាន​ងាយ​បំផុត ហើយ​បញ្ជាក់​ពី​លេខទូរ​ស័ព្ទ ទី​តាំងដែល​គាត់​អាច​រក​យើង​បាន​ ធ្វើ​យ៉ាង​ណា​ឲ្យអតិថិជនបាន​មក​ដល់និងជួប​ផលិត​ផល​របស់​អ្នក។ ប្រើ​វិធី​នេះ​ជួយ​អ្នក​បា​ន​ច្រើន​ណាស់​ព្រោះ​អ្នកមិន​ត្រូវ​ការ​ប្រាក់​ដើម្បី​ចំណាយ​លើការ​ទិញទំនិញ​​មក​ស្តុក ហើយ​ត្រូវខាត​បង់​ដោយ​សារលក់​ទំនិញ​មិន​ដាច់។ មិនត្រូវ​ការចំណាយ​លើ​​ទី​តាំងជាមុន​ដើម្បី​ស្តុក​ទំនិញនោះទេ​ តែអ្នក​អាច​ឲ្យ​អតិថិជន​ធ្វើ​ការ​បញ្ជាទិញជាមុនហើយ​រង់ចាំ​មួយ​ថ្ងៃ​ឬពីរ​ថ្ងៃ ឬ​មួយស​ប្តាហ៍​ដើម្បី​ទទួល​ទំនិញ។ វិធី​សាស្ត្រ​មួយ​នេះ​ទោះ​បី​អ្នក​ត្រូវ​ចំណាយ​ក៏​ចំណាយ​តិចដែរ​ ​ដូចជា​ការ​ដឹក​ជញ្ជូន ការ​បង្កើត​វេប​សាយ គណនី​បណ្តាញ​សង្គម​នានា​ក៏​មិន​ត្រូវ​ចំណាយ។ ដូច្នេះ​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ហើយ​ចំណាយ​តិចនៅ​ពេល​ដំបូង អាច​សាក​ល្បង​វិធី​សាស្ត្រ​មួយ​នេះ។ តែ​ទោះ​ជាយ៉ាងណា​បើ​វា​​មិនអាចដំណើរ​ការ​ទៅ​បានជោគជ័យ​ក៏​អ្នក​មិន​ខាត​បង់​ច្រើន​ដែរ៕

ដោយ៖ យ៉ាយ៉ា 

X
5s